« អ្នកប្រុសថ្ងៃនេះតែងខ្លួនស្អាតបាត់ ដ៏ហេីយ នៅបាញ់ទឹកអប់ទៀតម៉ែដោះឡេីងចង់ឈួលទៅហេីយ » សំឡេងរបស់ម៉ែដោះដែរកំពុងតែឈរជិតផ្លែឈេីក៏បានបន្លឺឡេីងដោយនិយាយជាមួយនឹងការសេីចរបស់គាត់ ហុីសុឹងថ្ងៃនេះប្លែកណាស់ស្លៀកពាក់ស្អាតបាទ ទឹកអប់វិញបាញ់ទឹកឈួលអស់មនុស្សមួយភូមិគ្រឹះទៅហេីយ។
« ថ្ងៃនេះទៅណាទៀតហេីយលោកកូន? សំឡេងរបស់អ្នកស្រីលីក៏បានបន្លឺឡេីងសោយតាមសម្លឹងមេីលមុខរបស់ហុីសុឹយមិនដាក់ភ្នែក។
« ថ្ងៃនេះស្លៀកពាក់ស្អាតបាតម្ល៉េះ? ចង់ទៅជួបស្រីណាទៀតហេីយ? »
« គឺខ្ញុំទៅក្រៅ គ្មានអីទេ គ្រាន់តែដេីរលេងតាមធម្មតាតេីស ម៉ាក់ចេះឆ្ងល់ទៅកេីតដែរ » ហុីសុឹងនាយក៏បាននិយាយឡេីងទាំងយកអាវក្រៅរបស់ខ្លួនពីរដៃរបស់កូនចៅដែរឈរនៅជិតគេ។
« ធម្មតាឯងមិនសូវស្លៀកពាក់បែបនឹងទេ ប្លែកៗម៉ាក់ថាឯងមិនមែនទៅដេីរលេងធម្មតាទេ » អ្នកស្រីលីនិយាយឡេីងទាំងតាមសម្លឹងមេីលហុីសុឹងមិនដាក់ភ្នែកនាយធ្វេីខ្លួនចម្លែកៗមិនអោយគាត់សង្ស័យបានយ៉ាងមិច។
« គ្មានអីទេម៉ាក់ ខ្ញុំទៅហេីយ » ហុីសុឹងនិយាយឡេីងទាំងមេីលមុខម្ដាយបន្ដិចរួចក៏បានដេីរចាកចេញទៅបាត់ទុកអោយគាត់នឹងម៉ែដោះនាំគ្នាឆ្ងល់ឡេីងពេញនឹងតែម្ដង។
« ដេនទៅតាមចៅហ្វាយឯងមេីលគេទៅណា ធ្វេីខ្លួនប្លែកៗឆាប់ទៅកុំអោយគេឆាប់ឯងបានដឹងទេ? » គ្រាន់តែហុីសុឹងចេញទៅដល់កន្លែងម៉ូតូភ្លាមអ្នកស្រីលីក៏បាននិយាយឡេីង ទៅកាន់ដេនដែរត្រូវជាកូនចៅរបស់ហុីសុឹងអោយគេទៅតាមនាយសង្ហា ព្រោះគាត់ចង់ដឹងថាហុីសុឹងនាយទៅធ្វេីអីមិចបានជាធ្វេីប្លែកៗបែបនេះ។
« អ្នកស្រី ខ្ញុំគិតថាចៅហ្វាតឆ្លាតណាស់ ខ្ញុំតាមតែបន្ដិចគាត់ដឹងបាត់ទៅហេីយ ដូចលេីកមុខៗអញ្ចឹងគាត់ចាប់បានខ្ញុំភ័យសឹងស្លាប់ » ដេនក៏បាននិយាយឡេីងទាំងសេីចមិនសូវសមព្រោះកាលពីរលេីកមុខៗក៏ដេននេះគេធ្លាប់តាមដានហុីសុឹងដែរព្រោះកាលពីរមុខហុីសុឹងនាយដេីរលេងច្រេីនណាស់ ជក់បារីផង ចូលក្លឹបផង ម៉ូតូធំវិញជិះដូររហូត ថ្ងៃខ្លះមានដេីរលេងដ៏ថ្នាក់មិនចូលផ្ទះទៀត ទេីបបានជាអ្នកស្រីលីគាត់អោយតាមដានហុីសុឹងទៅ តែអ្នកណាទៅដឹងទៅថាហុីសុឹងនាយឆ្លាតសឹងអីដេនគេត្រូវនាយហុីសុឹងចាប់បានតែរហូតនឹង។
YOU ARE READING
គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)
Romanceស្រឡាញ់ប៉ះចំមនុស្ស red flag រាងពិបាកតិចហេីយឈឺចិត្តស្អិតទ្រូង ទឹកភ្នែកសឹងតែរាល់ថ្ងៃ Character: Heeseung , jake Start : 20/7/24 End : 19/9/24 credit : cheri write : cheri Enjoy your reading guy 🤘🏻
