ភាគទី18 អ្នកណាបង្រៀនអោយនិយាយស្ដីបែបនេះ?

415 54 2
                                    

គ្រាន់តែមកដល់ផ្ទះភ្លាមជេយ៉ុងគេក៏ប្រញាប់ដេីរឡេីងមកខាងលេីភ្លាមតែម្ដង មុននឹងឡេីងទៅអង្គុយនៅលេីពូករបស់ខ្លួនដោយទឹកមុខមិនសប្បាយចិត្ត

« មិចក៏ខ្ញុំទៅស្រឡាញ់មនុស្សដូចជាគាត់ទៅវិញ? » ជេយ៉ុងក៏បានសួរឡេីងទៅមកកាន់ខ្លួនឡេីងទាំងមិនយល់ នៅសុខៗមិចក៏គេទៅនិយាយពាក្យបែបនេះទៅកាន់នាយទៅវិញ

« ក៏ដឹងហេីយថាគាត់ជាមនុស្សមិនខ្វល់ គាត់មិចនឹងស្រឡាញ់យេីងវិញទៅ ហឹកហឹកកក មិចក៏ម៉ាក់អោយខ្ញុំរៀបការជាមួយមនុស្សបែបនេះទៅវិញ? » ជេយ៉ុងគេក៏និយាយឡេីងទាំងមិនយល់មិចក៏ម៉ាក់គេអោយខ្លួនទៅរៀបការជាមួយមនុស្សបែបនេះទៅវិញ គេមិនចង់ទេ

« ខ្ញុំមិនគួរសារភាពពីអារម្មណ៍របស់ខ្ញុំប្រាប់អោយគាត់បានដឹងទេ ហឹកហឹក » ជេយ៉ុងនិយាយឡេីងទាំងបោកក្បាលរបស់ខ្លួនទៅលេីពូកតិចៗទាំងមិនយល់ពីខ្លួនអែង

« គ្រាន់តែឃេីញរូបភាពរបស់គាត់ជាមួយនឹងស្រីស្នេហ៍គាត់ ក៏ធ្វេីអោយខ្ញុំឈឺចាប់ដែរ ទម្រាំតែរៀបការហេីយគាត់យកស្រីស្នេហ៍របស់គាត់មកដេកជាមួយទៀត ខ្ញុំប្រាដកជាស្ទុះទ្រូងស្លាប់មិនខាន » ជេយ៉ុងគេគិតឡេីងទាំងទឹកមុខចង់យំបន្ដិចអីបន្ដិច ពេលដែរនឹកដ៏រឿងរបស់ហុីសុឹងភ្លាមគេត្រូវមកអង្គុយឈឺចិត្តម្នាក់អែងទៅហេីយ

*រឺង

'' ហាឡូ? លោកមានការអី? '' ទម្រាំតែរាងតូចជេយ៉ុងគេដាច់ចិត្តលេីកទូរស័ព្ទគេចុចបិទឡេីងពីបីដងទៅហេីយ ឃេីញនាយតេមកច្រេីនដងពេកទេីបសម្រេចចិត្តលេីកតែម្ដងទៅ

'' ចេញមកជួបយេីងនៅខាងក្រៅ បន្ដិចទៀតយេីងទៅដល់ហេីយ '' សំឡេងរបស់អ្នកនៅខាងក្នុងទូរស័ព្ទនិយាយមកហាក់ដូចជាមិនខ្វល់អីបន្ដិចសោះឡេីយ

'' ហេតុអីខ្ញុំត្រូវធ្វេីតាមបញ្ជាររបស់លោកនោះ ឈប់ដេកស្រមៃទៅ '' រាងតូចជេយ៉ុងគេក៏បានតបទៅនាយវិញ គេគ្មានអីត្រូវស្ដាប់បញ្ជាររបស់អ្នកដទៃនោះទេ ជីវិតរបស់គេខ្លួនប្រាណគេ មិនចាំបាច់មកស្ដាប់បញ្ជាររបស់អ្នកណាទេ

'' បេីឯងមិនចេញមកជួបយេីងទេ ឯងនឹងយេីងមានរឿងជាមួយគ្នាមិនខាន '' និយាយបានតែប៉ុណ្ណឹងអ្នកនៅក្នុងទូរស័ព្ទក៏បានបិទបាត់រកតែជេយ៉ុងគេនិយាយអ្វីទៀតបន្ដមិនកេីត

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Onde histórias criam vida. Descubra agora