ភាគទី17 ខូចខិលតិចតួច

784 97 9
                                        

[ អរគុណអ្នកទាំងអស់គ្នាសម្រាប់អ្នកអាន 2k អរគុណធំៗ😭😭🫶🏻🫶🏻 ]
   
បេីអោយជេយ៉ុងគេនៅឈរចាំមេីលអោយច្បាស់ជាអ្នកណាគេធ្វេីមិនបានទេគេត្រូវតែដេីរតាមទៅមេីលអោយឃេីញច្បាស់នឹងភ្នែកទាំងម្ដង ព្រោះមនុស្សប្រុសម្នាក់នោះរាងរៅសក់កម្ពស់ដូចទៅនឹងហុីសុឹងខ្លាំងណាស់ បេីមិនតាមមេីលអោយច្បាស់នឹងភ្នែកមិនកេីតទេ តូចជេយ៉ុងខំប្រឹងដេីរតាមអ្នកទាំងពីរដែរកំពុងតែពពាក់ពពោនគ្នាដោយមិនហ៊ានបនញ្ចេញសំឡេងអីបន្ដិចសោះឡេីយ ព្រោះខ្លាចគេអាចនឹងដឹង។

« ទៅបន្ទប់ទៅអូនឈរនៅទីនេះមិនបានទេ បេីមានគេមកឃេីញប្រាដកជាអាក្រក់ភ្នែក » សំឡេងរបស់មនុស្សស្រីក៏បានបន្លឺឡេីងទៅកាន់ខាងប្រុសដោយអោនមុខដាក់គ្នាសឹងតែមិនហ៊ានងេីបមុខអីបន្ដិចសោះឡេីយ

« មិនចាំបាច់ទេ នៅទីនេះហេីយ គ្មានអ្នកណាមកនោះទេ » សំឡេងខ្សាវៗស្ដាប់សឹងតែមិនសូវលឺក៏បានបន្លឺឡេីងដោយដៃរបស់គេលូកលាន់នាងក្រមុំមិនឈប់ឈរ ការថេីបដ៏តក់ក្រហោយមិនអាចគណនាបានអំពីចំណងតណ្ហារបស់អ្នកទាំងពី

« អឹម » ការថេីបគ្នានៅតែបន្ដមិនឈប់តណ្ហាហាក់កេីនឡេីងមិនឈប់ទាំងស្រីប្រុសមិនសូម្បីតែងាកមេីលឆ្វេងស្ដាំអីបន្ដិចសោះឡេីយ ធ្វេីអោយជេយ៉ុងដែរកំពុងតែឈរចាំលេបមេីលគេមិនអាចដឹងថាជាអ្នកណាបាន ទេីបជេយ៉ុងគេខំប្រឹងផ្ទៀងមេីលមិនហ៊ានព្រិចភ្នែក

« ហុីសុឹង! លោកធ្វេីឆ្គួតស្អីរបស់លោកនឹង? » សំឡេងស្រែកហៅឈ្មោះរបស់ហុីសុឹងពេញៗមាត់ដោយជេយ៉ុងគេកំពុងតែឈរនៅខាងមុខអ្នកទាំងពីរដោយរកពាក្យថ្លែងមិនបាន ទិដ្ឋភាពដ៏ឆ្គួតឡប់របស់ហុីសុឹងនឹងស្រីស្នេហ៍របស់គេកំពុងតែបង្ហាញអោយជេយ៉ុងគេបានឃេីញពេញៗភ្នែកមិនចន្លោះកន្លែងណា

« ជេយ៉ុង » រាងក្រាស់ហុីសុឹងនាយក៏ប្រញាប់ងេីបចេញពីរកាថេីបនោះយ៉ាងលឿនមុននឹងងាកមុខមកហៅឈ្មៅះរបស់ជេយ៉ុងតិចៗមុននឹងដេីរមកជិតជេយ៉ុង

ហុីសុឹងនាយរៀបនឹងចាប់កាន់ដៃតូចរបស់ជេយ៉ុងទៅហេីយតែរាងតូចជេយ៉ុងគេក៏ប្រគេសដៃរបស់នាយចេញយ៉ាងលឿនដោយតាមសម្លឹងមេីលមុខនាយមិនដាក់ភ្នែក ច្បាស់ៗពេញភ្នែកពេកហេីយគេទទួលយកមិនបានទេ

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Donde viven las historias. Descúbrelo ahora