ភាគទី29 យូរៗទៅក៏ល្វីង....

301 55 18
                                    

ព្រឹកប្រលឹមឡេីងហុីសុឹងនាយក៏បាននាំអ៊េហ្សាចូលទៅក្នុងភូមិគ្រឹះដោយមានអ្នកបម្រេីមកអោបគោរពនាយដោយម្នាក់ៗរាងមានការឆ្ងល់បន្ដិចដែរ ដែរនៅសុខៗហុីសុឹងនាយក៏បាននាំយកស្រីពីណាក៏មិនដឹងចូលមកក្នុងភូមិគ្រឹះតែក៏គ្មានអ្នកណាហ៊ាននិយាយនឹងសួរនាំអីដែរបានត្រឹមតែស្ងាត់ប៉ុណ្ណឹង

« ហុីសុឹងកាលពីយប់មិញប- » រាងតូចជេយ៉ុងវិញចុះមកពីខាងក្នុងបន្ទប់ក៏ប្រញាប់រត់មករកហុីសុឹងយ៉ាងលឿនព្រោះឃេីញមានអ្នកបម្រេីមកគោរពនាយមុននឹងរកពោលពាក្យសម្ដីសួរទៅកាន់ហុីសុឹងទៅហេីយ តែក៏ត្រូវផ្អាក់វិញនៅពេលដែរបានឃេីញនៅរូបរាងមនុស្សស្រីម្នាក់ដែរកំពុងតែឈរកាន់ដៃរបស់ហុីសុឹងជាប់មិនប្រលែង

« យប់មិញបងទៅរកអ៊េហ្សា ព្រោះនាងមិនស្រួលខ្លួន អូនញុំាអីឬនៅ? » សម្ដីផ្អែមរបស់ហុីសុឹងក៏បានបន្លឺឡេីងទៅកាន់ជេយ៉ុងដោយញញឹមដាក់ជេយ៉ុងតិចៗមុននឹងប្រលែងដៃរបស់អ៊េហ្សាចេញពីដេីមដៃរបស់ខ្លួន

« បងមានរឿងខ្លះចង់និយាយជាមួយអូននឹងអ៊េហ្សា ពួកយេីងទៅនិយាយទាំងបីរនាក់តែម្ដងទៅ » ហុីសុឹងនាយក៏បាននិយាយឡេីងមុននឹងដេីរចូលទីខាងក្នុងបាត់ទុកអោយជេយ៉ុងគេនៅឈរសម្លឹងមេីលមុខរបស់អ៊េហ្សាបន្ដិច មុននឹងដេីរទៅតាមក្រោយហុីសុឹង

« បងចង់អោយអ៊េហ្សានាងមកនៅទីនេះ អូនគិតយ៉ាងមិច? » សំណួរដំបូងរបស់ហុីសុឹងដែរសួរទៅកាន់ជេយ៉ុងគឺជាសំណួរដែរជេយ៉ុងគេមិនចង់លឺបំផុតយកស្រីអោយមកដេកនៅផ្ទះជាមួយគ្នាមិនពេកអីឬ?

« អូនតាមបង អូនមិនថាអីនោះទេ » ជេយ៉ុងក៏បានញញឹមឡេីងតិចៗគេមិចនឹងហ៊ានថាអីទៅភូមិគ្រឹះនេះជារបស់ហុីសុឹងមិនមែនជារបស់ជេយ៉ុងទេគេមិនហ៊ានបេីសិនជាហុីសុឹងនាយចង់យកអ្នកមកនៅជាមួយទៅហេីយក៏ជាសិទ្ធិរបស់នាយដូចគ្នា

« អូនប្រាដកហេីយហេ៎? ព្រោះបងគិតថានាងទេីបតែមកពីអាមេរិកវិញគ្មានកន្លែងណានៅនោះទេ ទេីបបងចង់អោយនាងមកនៅទីនេះជាគ្នា ណាមួយនាងក៏ជាសង្សាររបស់បងដូចគ្នា » រាងក្រាស់ហុីសុឹងនាយក៏បានសួរទៅកាន់ជេយ៉ុងម្ដងទៀតដោយអោយប្រាដកនៅក្នុងចិត្ត

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Où les histoires vivent. Découvrez maintenant