ពេលល្ងាចក៏បានចូលមកដល់ហុីសុឹងនាយក៏បានចេញពីធ្វេីការដេីមកបីទៅទទួលជេយ៉ុងចេញពីសាលរៀន ដូចតាមពាក្យសន្យាដែរនាយនិយាយជាមួយនឹងជេយ៉ុងនាយនឹងនាំគេដេីរលេងមិនអោយខកបំណង់នោះទេ
សំឡេងទឹកសមុទ្របានបន្លឺឡេីងយ៉ាងរដ្ដំបង្ហាញអោយឃេីញរាងកាយស្ដួចស្ដេីងដែរកំពុងតែឈរមេីលទឹកសមុទ្រមិនព្រិចភ្នែក
« ពេញចិត្តទេ? » សំឡេងផ្អែមស្រទន់របស់ហុីសុឹងដែរនាយមិនដែរនិយាយដាក់នរណាក៏បានបន្លឺឡេីងទៅជិតត្រចៀករបស់ជេយ៉ុងដោយយកដៃអោបចង្កេះតូចជាប់
« អឹ- ហេតុអីលោកនាំខ្ញុំមកទីនេះ? » រាងតូចជេយ៉ុងក៏បាននិយាយឡេីងទាំងភ្ញាក់បន្ដិចនៅពេលដែរដឹងដ៏ដៃក្រាស់កំពុងតែលូកមកអោបចង្កេះរបស់ខ្លួន
« ចង់សុំទោសចំពោះរឿងកាលពីយប់មិញ សុំទោសដែរមិនបានគេងជាមួយអែង » ហុីសុឹងនាយនិយាយឡេីងទាំងយកចង្កេរបស់ខ្លួនទៅដាក់ពីលេីស្មារបស់ជេយ៉ុងថ្នមៗនឹងបានថេីបថ្ពាល់ក្រពុំរបស់ជេយ៉ុងតិចៗ
« ម-មិនអីនោះទេ » ជេយ៉ុងនិយាយឡេីងទាំងអាក់អួលបន្ដិចនៅពេកដែរហុីសុឹងនៅសុខៗនាយក៏ស្រាប់តែមកធ្វេីកាយការបែបនេះចំពោះខ្លួន
« ប្ដូរសព្វនាមហៅវិញទៅ ជាប្ដីប្រពន្ធនឹងគ្នា គឺត្រូវហៅអូនបង មិនមែនហៅលោកនោះទេ » ហុីសុឹងនាយនិយាយឡេីងទាំងអោបចង្កេរតូចជាប់មិនព្រមប្រលែង
« ប៉ុន្ដែ ខ្ញុំ- »
« គ្មានប៉ុន្ដែអីទេ ហៅពីឥឡូវទៅអោយហេីយ ហៅយូរៗទៅក៏ធ្លាប់មាត់ហេីយ » ហុីសុឹងនាយក៏ប្រញាប់និយាយឡេីងកាត់សម្ដីរបស់ជេយ៉ុងដោយប្រាប់អោយជេយ៉ុងហៅខ្លួនបែបនេះបែបនោះតាមចិត្តចង់
« ក៏-បានដែរ » ជេយ៉ុងក៏បាននិយាយទៅកាន់ហុីសុឹងវិញអោយអឹមអៀនធម្មតាមនុស្សធ្លាប់តែហៅលោកពេលនេះមកអោយប្ដូរដូចជាមិនទម្លាប់មាត់សោះហេីយ
« ធ្វេីជាប្រពន្ធរបស់បងទៅ បងនឹងមេីលអែងជេយ៉ុងគ្រប់បែបយ៉ាងមិនអោយជេយ៉ុងពិបាកចិត្ដឡេីយ » រាងក្រាស់ហុីសុឹងនាយនិយាយឡេីងទាំងមុតមាំមិនលេងសេីចរួចក៏បានចាប់ទាញកាយតូចអោយសម្លឹងមេីលមុខរបស់នាយចំៗ
YOU ARE READING
គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)
Romanceស្រឡាញ់ប៉ះចំមនុស្ស red flag រាងពិបាកតិចហេីយឈឺចិត្តស្អិតទ្រូង ទឹកភ្នែកសឹងតែរាល់ថ្ងៃ Character: Heeseung , jake Start : 20/7/24 End : 19/9/24 credit : cheri write : cheri Enjoy your reading guy 🤘🏻
