ភាគទី30 បានបងថ្នម អូនបានចិត្ត

356 53 20
                                    

« ខំរៀនណា ពេលល្ងាចបងនឹងមកទទួល បងទៅហេីយ » រាងក្រាស់ហុីសុឹងនាយក៏បាននិយាយឡេីងស្របពេលដែលជេយ៉ុងគេដេីរចេញពីខាងក្នុងនឹងនិយាយផ្ដែផ្ដាំប្រាប់អោយខិតខំរៀនសូត្រ

« អូនដឹងហេីយ » ជេយ៉ុងក៏ញញឹមឡេីងតិចៗមុននឹងដេីរចូលទៅខាងក្នុងសាលាបាត់ទេីបហុីសុឹងនាយបេីកឡានចាកចេញទៅដូចគ្នា

........................

សំឡេងរបស់កណ្ដឹងសាលាក៏បានបន្លឺឡេីងធ្វេីអោយសិស្សៗទាំងអស់គ្នាប្រញាប់ប្រញាល់ដេីរទៅរកកន្លែងញុំាអាហារយ៉ាងលឿនព្រោះអ្នកខ្លះតែបាយព្រឹកមិនញុំាផងចាំមកញុំានៅសាលា

« យ៉ាងមិចហេីយរឿងល្ងាចមិញ? អែងមានឈ្លោះគ្នាជាមួយគាត់ទេ? » សំឡេងតូចរបស់ស៊ូនូក៏បានបន្លឺឡេីងទៅកាន់ជេយ៉ុងនៅពេលដែរពួកគេទាំងពីនាក់កំពុងតែអង្គុយញុំាអាហារជាមួយគ្នា ព្រោះបេីចាំអោយជេយ៉ុងនិយាយអោយស្ដាប់នឹងដឹងកាលទេអញ្ចឹងហេីយមានតែសួរខ្លួនអែង

« យេីងមិនបានឈ្លោះគ្នាជាមួយគាត់ទេ គ្រាន់តែនិយាយសម្រួលគ្នាធម្មតា » ជេយ៉ុងក៏បានឆ្លេីយទៅកាន់ស៊ូនូវិញដោយអោនមុខចុះញុំាអាហាររហូត

« អែងអីក៏ចិត្តត្រជាក់ម្ល៉េះ? នេះឃេីញប៉ុណ្ណឹងហេីយមិនរករឿងទៀតហេ៎? មិនមែនយេីងនិយាយអោយអែងឈ្លោះគ្នាជាមួយប្ដីទេ តែនេះគេធ្វេីប៉ុណ្ណឹងហេីយ យេីងគួរតែនិយាតខ្លះទេីបបាន ព្រោះបេីមិននិយាយទេពួកមនុស្សប្រុសចរិកប្ដីអែងនេះណា យេីងហ៊ានធារនារតែម្ដងថាលេីកក្រោយគេនឹងធ្វេីទៀតមិនខាន » ស៊ូនូគេនិយាយរៀបរាប់ឡេីងមួយខ្សែរតែម្ដងអោយជេយ៉ុងគេស្ដាប់ ព្រោះបេីអោយស៊ូនូគេតាមមេីលចរិករបស់ហុីសុឹងគឺមិនធម្មតាទេ មនុស្សខិលខូចព្រានចំតែម្ដង បេីធ្វេីស្លូតៗដាក់មិនបានទេ មនុស្សប្រុសចរិកប្រភេទហុីសុឹងនេះ

« គ្មានអីនោះទេ យេីងនិយាយរួចហេីយ គាត់ប្រាប់ថាជាសង្សាររបស់គាត់មកយូរហេីយ យេីងក៏មិនដឹងថាត្រូវនិយាយអ្វីដូចគ្នា » ជេយ៉ុងគេបានត្រឹមតែនិយាយតិចៗគេមិនដឹងថាត្រូវធ្វេីយ៉ាងមិចទេអញ្ចឹងហេីយមានតែតាមដំណេីរនឹងអែង

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Wo Geschichten leben. Entdecke jetzt