ភាគទី15 ញៀនខ្លួនប្រាណអូនដូចញៀនជក់បារី

487 52 4
                                    

( មានពាក្យសម្ដីមិនសមរម្យ )🧟‍♀️

សំឡេងកង់ឡានទំនេីបបានបេីកចូលមកខាងក្នុងភូមិគ្រឹះដោយល្បឿនយ៉ាងលឿនហាក់ដូចជាប្រញាប់ដោយមានកូនចៅនៅចាំបេីកទ្វាអោយនឹងចាំគោរព។

« ហេតុអីជេយ៉ុងមកទីនេះ? » គ្រាន់តែចុះពីខាងក្នុងឡានមកដល់ខាងក្នុងភ្លាមហុីសុឹងនាយក៏បានបន្លឺឡេីងដោយសួរទៅកាន់ដេន ដោយចងចិញ្ចេីមចូលគ្នា

« ខ្ញុំមិចនឹងដឹងទៅចៅហ្វាយ បេីអ្នកប្រុសមកដល់មិននិយាយអីផង » ដេនក៏បាននិយាយឡេីងដោយសម្លឹងមេីលមុខរបស់រាងក្រាស់មិនដាក់ភ្នែកទាំងឆ្ងល់ អោយគេដឹងបានយ៉ាងមិចបេីជេយ៉ុងមកដល់មិននិយាយអីផង

« អត់ប្រយោជន៍ » ហុីសុឹងនាយនិយាយតែប៉ុណ្ណដឹងក៏បានដេីរទៅបន្ទប់របស់ខ្លួនដោយស្នាមញញឹម គិតៗទៅក្មេងម្នាក់នេះគ្រាន់តែនាយលេងប៉ុណ្ណឹងសោះចិត្តក្ដៅមករកគេឯកឯងទៅហេីយ ចុះទម្រាំគេថតរូបដេកមួយនឹងស្រីទៀត តេីជេយ៉ុងគេធ្វេីយ៉ាងមិច?

«អោយដឹងយ៉ាងមិចទៅនែក៎? ខ្ញុំមិនមែនជាគ្រូទាញផង » ដេននិយាយឡេីងទាំងហួសចិត្តអោយគេដឹងយ៉ាងមិច? បេីគេមិនមែនជាគ្រូទាញផង។

*ក្រោក

សំឡេងទ្វាបន្ទប់របស់ហុីសុឹងក៏បានបេីកឡេីងដោយដៃក្រាស់ធ្វេីអោយអ្នកដែរកំពុងតែអង្គុយនៅលេីពូកប្រញាប់ងាកមកមេីលយ៉ាងលឿន។

« ហេតុអីមករកយេីងដល់បន្ទប់បែបនេះ? » សំឡេងសួរទៅកាន់ជេយ៉ុងដែរកំពុងតែអង្គុយនៅលេីគ្រែរបស់ខ្លួនដោយញញឹមនៅចុងមាត់ហាក់បីដូចជាខ្លួនកំពុងតែដឹងអ្វីម្យ៉ាង មុននឹងដេីរមកជិតកាយតូច

« លោកកុំទៅរកនាងបានទេ? » សំឡេងស្រាលស្រទន់របស់ជេយ៉ុងក៏បានបន្លឺឡេីងដោយសម្លឹងមេីលផ្ទៃមុខសង្ហារបស់ហុីសុឹងមិនដាក់ភ្នែកហាក់ដូចជាកំពុងតែចង់អោយនាយសង្ហាផ្ដល់ចម្លេីយមកកាន់ខ្លួនវិញ

< ល្បិចរបស់យេីងតែបន្ដិចបន្ដួចក៏ធ្វេីអោយក្មេងម្នាក់នេះមករកយេីងដោយខ្លួនឯងដែរ ស្រឡាញ់យេីងដ៏ថ្នាក់មករកដ៏បន្ទប់ហេីយ យេីងនៅមិនទាន់បានធ្វេីអ្វីអោយពេញចិត្តផង ក៏ស្រឡាញ់យេីងបាត់ទៅហេីយ > ហុីសុឹងនាយគិតឡេីងនៅក្នុងចិត្តដោយញញឹមឡេីងតិចៗហាក់ដូចសមចិត្ត

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Où les histoires vivent. Découvrez maintenant