ភាគទី12 សម្លឹងមេីលដ៏ថ្នាក់ហូរទឹកភ្នែក

441 61 4
                                    

« លោកចង់ធ្វេីឆ្គួតៗស្អីទៀតហេីយ? » សំឡេងស្រែកចាចរបស់ជេយ៉ុងក៏បានបន្លឺឡេីងនៅពេលដែរហុីសុឹងនាយបានរុញខ្លួនអោយដួលទៅលេីពូកមួយទំហឹង។

« បិទមាត់ទៅ » ហុីសុឹងនាយក៏បាននិយាយទៅកាន់ជេយ៉ុងវិញដោយស្រែកមិនខ្វល់ពីរចិត្តរបស់អ្នកម្ខាងទៀតសោះហេីយ។

« លោកលុបវិដេអូនឹងចេញទៅ ហេីយពួកយេីងអាចធ្វេីវាទាំងពីនាក់បាន » សំឡេងញ័រៗរបស់ជេយ៉ុងក៏បានបន្លឺឡេីងទាំងកំពុងតែសម្លឹងមេីលទៅកាន់ផ្ទៃមុខរបស់ហុីសុឹងមិនដាក់ភ្នែក។

« ចុះបេីយេីងមិនលុប? » ហុីសុឹងនាយនិយាយទាំងខ្លួនកំពុងតែឈរដោះអាវខាងក្រៅចេញនឹងដោះក្រវាតកចេញដេីម្បីអោយបានស្រួលខ្លួននឹងបានមូលដៃអាវឡេីងទៅលេីកដៃមុននឹងច្រាតដៃនឹងខិតទៅជិតនឹងផ្ទៃមុខរបស់ជេយ៉ុង។

« សឺត! ក្រអូបម្ល៉េះ? » ស្នាមថេីបដែរហុីសុឹងនាយបានផ្ដល់អោយជេយ៉ុងនោះគឺនៅត្រង់ថ្ពាល់ក្រពុំរបស់ជេយ៉ុង មុននឹងហុីសុឹងនាយងេីបមុខមកនិយាយទៅកាន់ជេយ៉ុងដោយញាក់ចិញ្ចេីមដាក់គេ។

« លោកឆ្គួតទេហេ៎? ខ្ញុំស្អប់លោកខ្លាំងណាស់ដឹងទេ? » ដោយទ្រាំមិនបានជេយ៉ុងគេក៏បានស្រែកឡេីងសឹងតែបែកភូមិគ្រឹះចេញជាពីទៅហេីយ ។

« យេីងមិនដែរអោយឯងមកស្រឡាញ់យេីងនោះទេ ទោះបីឯងស្អប់យេីងប៉ុណ្ណាក៏ដោយ ក៏យ៉ាងណាឯងក៏ត្រូវមករៀបការរស់នៅជាមួយយេីងដដែល » ហុីសុឹងនាយនិយាយទាំងចាប់កាន់ចង្ការបស់ជេយ៉ុងខ្លាំងៗនឹងបានក្រវាសមុនរបស់ជេយ៉ុងមួយទំហឹង។

« ខ្ញុំនឹងសុំម៉ាក់ផ្ដាច់ពាក្យ ខ្ញុំមិនរៀបការជាមួយមនុស្សឆ្គួតដូចជាលោកទេ! »

« ក៏អញ្ជេីញគ្មានអ្នកហាមឃាត់ឯងទេ » ហុីសុឹងនាយនិយាយហីៗដោយតាមសម្លឹងមេីលទៅកាន់ជេយ៉ុងដែរកំពុងតែចង់បេីកទ្វាចាកចេញនោះដោយញញឹមនៅចុងមាត់តិចៗ

« ឆាប់បេីកទ្វាទៅ! ខ្ញុំត្រូវទៅផ្ទះវិញ » ជេយ៉ុងក៏បានងាកមកស្រែកថាអោយហុីសុឹងដែរកំពុងតែអង្គុយមេីលគេនៅលេីសាឡុង។

« ចង់ទៅណាហា៎? » ហុីសុឹងនាយនិយាយរួចក៏បានចាប់ទាញកដៃតូចៗរបស់ជេយ៉ុងមួយទំហឹងឡេីងជេយ៉ុងគេចង់បាក់ដៃទៅហេីយ។

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Donde viven las historias. Descúbrelo ahora