( តភាគមុន )
គ្រាន់តែហុីសុឹងនាយចាកចេញទៅបាត់ជេយ៉ុងគេក៏ព្យាយាមដេីរចុះទៅខាងក្រោមដេីម្បីរកអីញុំាបានបន្ដិចបន្ដួចព្រោះពេលនេះក្រពះគេគ្មានអ្វីនោះទេ
« អ្នកប្រុសតូចចុះមកហេីយហេ៎? មិញនេះម៉ែដោះថានឹងលេីកយកទៅអោយអ្នកប្រុសតូចទៅហេីយ » ម៉ែដោះដែរកំពុងតែកាន់ថាសអាហារក៏បាននិយាយឡេីងស្រប់ពេលដែរជេយ៉ុងគេក៏ចុះមកដល់ខាងក្រោមល្មម
« ម៉ែដោះ ហុីសុឹងគាត់ទៅបាត់ហេីយហេ៎? » រាងតូចជេយ៉ុងនិយាងឡេីងតិចៗស្ដាប់សឹងតែមិនចង់បាននៅសំឡេងខ្សោះៗរបស់ខ្លួន
« ចា៎ ចៅហ្វាយទៅមិញនេះ ទេីបខ្ញុំប្រញាប់យកអាហារនេះអោយអ្នកប្រុសតូចញុំាទៅ » ម៉ែដោះនិយាយឡេីងទាំងស្នាមញញឹមដាក់ជេយ៉ុងទេីបរៀបចំអាហារអោយជេយ៉ុងគេបានញុំាអោយស្រួលបួល
« ញុំាអៅយច្រេីនៗទៅ អ្នកប្រុសតូចខានញុំាតាំងពីព្រឹកមក ហេីយត្រូវចៅហ្វាយធ្វេីបាបទៀត »
« ខ្ញុំលេបមិនរួចទេ » ទោះគេឃ្លានយ៉ាងណាក៏ពេលនេះគេលេបមិនរួចដែរបំពងកររបស់ជេយ៉ុងពេលនេះរឹងណែនអស់ហេីយរកតែកម្លាំងមកនិយាយជាមួយនឹងម៉ែដោះសឹងតែមិនបានផង
« អ្នកប្រុស មិនអីទេហេ៎? ពួកនាងមកជួយគ្រាអ្នកប្រុសទៅមន្ទីពេទ្យអោយលឿនឡេីង » ម៉ែដោះក៏ប្រញាប់ស្រែកឡេីងហៅអ្នកបម្រេីអោយមកជួយគាត់ព្រោះពេលនេះជេយ៉ុងគេស្ងាត់បាត់មាត់ឈឹងតែម្ដង ម៉ែដោះគាត់ភ័យឡេីងសាបមាត់អស់ទៅហេីយ
#in Hospital 🏥
« ជេយ៉ុងកេីតអី? ម៉ែដោះ? » សំឡេងរបស់ហុីសុឹងក៏បានបន្លឺឡេីងសួរទៅកាន់ម៉ែដោះដែរកំពុងតែអង្គុយចាំនៅខាងក្រៅចាំពេទ្យពិនិត្យមេីលអាការៈរបស់ជេយ៉ុង ព្រោះពេលដែរមកមន្ទីពេទ្យម៉ែដោះបានតេទៅមកប្រាប់នាយថាជេយ៉ុងមិនស្រួលបានបញ្ចូលមកមន្ទីពេទ្យដែរអ៊េវ៉េល៊េននាងកំពុងតែសម្រាកដូចគ្នា
« គឺពេលដែរចៅហ្វាយមកមេីលអ្នកនាងអ៊េវ៉េល៊េន អ្នកប្រុសតូចគាត់បានចុះទៅខាងក្រោម ដេីម្បីរកអីញុំាតែញុំាបានបន្ដិចក៏ប្រាប់ថាពេបមិនរួច បន្ទាប់មកក៏សន្លប់បាត់មាត់ឈឹងតែម្ដងទៅ » ម៉ែដោះក៏បាននិយាយប្រាប់ទៅកាន់ហុីសុឹង
YOU ARE READING
គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)
Romanceស្រឡាញ់ប៉ះចំមនុស្ស red flag រាងពិបាកតិចហេីយឈឺចិត្តស្អិតទ្រូង ទឹកភ្នែកសឹងតែរាល់ថ្ងៃ Character: Heeseung , jake Start : 20/7/24 End : 19/9/24 credit : cheri write : cheri Enjoy your reading guy 🤘🏻
