ភាគទី28 បងមានសង្សារហេីយមានប្រពន្ធ?

320 51 26
                                    

  គ្រាន់តែមកដល់ក្នុងភូមិគ្រឹះភ្លាមជេយ៉ុងគេក៏បានដេីរឡេីងទៅខាងលេីបន្ទប់បាត់រកតែម៉ែដោះសួរអីមិនទាន់

  មកដល់ខាងក្នុងបន្ទប់ភ្លាមរាងតូចគេបានត្រឹមតែអង្គុយហូរទឹកភ្នែកស្ងាត់ៗម្នាក់អែងនឹងនឹកដល់ពាក្យសម្ដីរបស់ហុីសុឹងដែរនាយនិយាយមកខ្លួនកាលពីម្សិលមិញ

« បងនៅតែដដែល » រាងតូចក៏បានបង្ហេីបមាត់របស់ខ្លួនឡេីងនិយាយតិចៗហាក់សឹងតែស្ដាប់មិនលឺឡេីងទឹកភ្នែកហូរមករហោមទប់មិនជាប់ដូចជាទឹកដែរកំពុងតែបាក់ទំនប់ គ្មានអ្វីឈឺចាប់ជសងពេលដែរគេធ្វីអោយយេីងមានអារម្មណ៍ថាសំខាន់ពីម្សិលមិញរួចក៏ធ្វេីអោយមានអារម្មណ៍ថាមិនសំខាន់សម្រាប់ថ្ងៃនេះ

« បងនៅតែមិនអាចរក្សាសន្យាបានដដែល » រាងតូចជេយ៉ុងនិយាយឡេីងទាំងលេីកខ្នងដៃយកមកជូនទឹកភ្នែកនៅលេីថ្ពាល់ ពាក្យសន្យាគ្រាន់តែជាពាក្យដែរនិយាយចោលគេមិនដែរធ្វេីនោះទេ

* តុក តុក

សំឡេងគោះទ្វាបន្ទប់ក៏បនបន្លឺឡេីងធ្វេីអោយជេយ៉ុងគេក៏ប្រញាប់ជូនទឹកភ្នែកចេញអោយស្អាតមុននឹងដេីរទៅបេីកទ្វាអោយអ្នកនៅខាងក្រៅដោយមិនបានសួរនាំអ្វី

« សុំទោស ដែរថ្ងៃនេះបងមិនបានទៅទទួលអូនចេញពីសាលា » សម្ដីផ្អែមរបស់ហុីសុឹងក៏បានបន្លឺឡេីងកាន់ជេយ៉ុងដោយមិនទាន់បានចាប់អារម្មណ៍ជាមួយនឹងទឹកមុខរបស់ជេយ៉ុងអីបន្ដិចសោះឡេីយ

« មិនអីនោះទេ អូនដឹងថាបងរវល់ ទេីបអូនមកផ្ទះមុនទៅ ណាមួយអូនទេីបតែមកពីរដេីរលេងជាមួយមិត្តដែរទេ » រាងតូចជេយ៉ុងនិយាយឡេីងទាំងស្នាមញញឹមតិចៗហាក់មិនសូវសមដាក់ហុីសុឹងគេមិនត្រូវរករឿងសួរនាំនាយនោះទេ គេសុខចិត្តនៅស្ងាត់ៗបេីសិនជាហុីសុឹងគេដឹងទុកអោយគេជាអ្នកមកនិយាយខ្លួនអែងទៅចុះ

« អូនកេីតអី? មិចបានជាយំ? » រាងក្រាស់ហុីសុឹងនាយក៏បានសួរឡេីងទៅកាន់ជេយ៉ុងដោយចងចិញ្ចេីមមុននឹងកាន់ដៃតូចអោយមកអង្គុយនៅលេីភ្លៅរបស់ខ្លួន

« អូនមិនបានយំទេ បងគិតច្រេីនពេកហេីយ » ជេយ៉ុងក៏បានប្រកែកឡេីងទៅកាន់នាយដោយញញឹម

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Donde viven las historias. Descúbrelo ahora