ភាគទី37 អូនជាអ្វីៗគ្រប់យ៉ាងសម្រាប់បង

383 55 30
                                    

« នឹងហេ៎ជាពាក្យសន្យាដ៏ឆ្គួរឡប់របស់បងនោះ? ហឹកកក ហឹកក អូនឆ្អែតណាស់ដឹងទេ? អូនសុខចិត្តធ្វេីគរធ្វេីល្ងង់មិនមាត់មិននិយាយស្ដីព្រោះខ្លាចប៉ះពាល់អារម្មណ៍របស់បង តែប- ហឹកកក បងវិញនិយាយគ្មានចេះគិតនោះទេ ហឹកកក » រាងតូចជេយ៉ុងក៏បានស្រែកយំឡេីងខ្លាំងៗដាក់ហុីសុឹង នេះហេ៎ជាពាក្យសន្យារបស់នាយនោះ? ពេលនេះគេជឿរហេីយពាក្យសម្ដីត្រឹមតែជាពាក្យសម្ដីដែររួចក៏ហេីរតាមខ្យល់ទៅបាត់

« អូនមិនដែរចង់បានអ្វីពីបងនោះទេហុីសុឹង ក្រៅពីក្ដីស្រឡាញ់ បងយល់ចិត្តអូនបន្ដិចទៅ ហឹកកក » រាងតូចជេយ៉ុងបានត្រឹមតែនិយាយក្សោះៗស្ដាប់សឹងតែមិនចង់បានធ្វេីអោយហុីសុឹងដែរកំពុងតែឈរស្ងៀមត្រឹមនោះក៏ស្ងាត់មិននិយាយទុកអោយជេយ៉ុងគេនិយាយអោយអស់ចិត្តសិនទេីបនាយនិយាយតាមក្រោយ

« បងឈប់និយាយហេីយ បេីនៅតែនិយាយអូនក៏នៅតែយំមិនព្រមនិយាយគ្នាអោយបានស្រួលបួល អញ្ចឹងបេីអូនចង់ទៅគេងនៅបន្ទប់ជាប់នេះក៏ okay អូនទៅក៏ទៅៗបងមិនហាមឃាត់ » ខំតែគិតថានាយនឹងនិយាយលួងលោមអោយបានល្អតែចុងក្រោយវានៅដដែលនាយមិនបានលួងលោមអ្វីនោះទេ ជេយ៉ុងលឺបែបនេះគេក៏កាន់តែអន់ចិត្តថែមមួយកម្រិតទៀតហេីយ រំពឹងថាបាននាយលួងលោមតែចុងក្រោយអត់ទេ

« ពួកយេីងលែងលៈគ្នាទៅ » ស្ងាត់បានមួយសន្ទុះជេយ៉ុងក៏បានបន្លឹសំឡេងរបស់ខ្លួនឡេីងម្ដងទៀតដោយស្ដាប់សឹងតែមិនចង់បានហុីសុឹងនាយក៏សម្លឹងមេីលមុខរបស់ជេយ៉ុងតិចៗទាំងមិនមាត់ករនិយាយអ្វីតបទៅកាន់ជេយ៉ុងវិញ

« អូនគិតថាបេីពួកយេីងនៅជាមួយគ្នាមិនកេីត ពួកយេីងលែងលៈគ្នាទៅ បន្ដិចទៀតបងក៏មានកូនហេីយ ប្រាដកជាត្រូវមានគ្រួសារថ្មីហេីយ មិនអាចនៅជាមួយអូនដែរគ្មានកូនបានទេ » រាងតូចជេយ៉ុងក៏បាននិយាយឡេីងតិចៗទៅកាន់ហុីសុឹងគេអស់ជម្រេីសហេីយអញ្ចឹងចុងក្រោយមានតែពាក្យថាលែងលៈគ្នាហេីយរស់នៅជីវិតរៀងៗខ្លួនប៉ុណ្ណឹង

« បងមិនលែងលៈទេ!!! » រាងក្រាស់ហុីសុឹងនាងក៏បាននិយាយឡេីងទាំងសម្លឹងមេីលមុខរបស់ជេយ៉ុងមិនដាក់ភ្នែក នាយមិនលែងលះនោះទេដាច់ខាត

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Where stories live. Discover now