ភាគទី4 កុំលេងស្រីច្រេីនពេក

435 51 3
                                    

សំឡេងតន្រ្ដីដែរនៅក្នុងហាងល្បីមួយកន្លែងនៅទីក្រុងសេអ៊ូលក៏បានបន្លឺឡេីងមិនឈប់មិនឈរ ព្រោះហាងនេះជាហាងលំដាប់មានសិតសឹងតែអ្នកមានចូលមកពិសារអាហារ។

« ចង់ញុំាអីកម្ម៉ង់ទៅ ចាំបងជាអ្នកចេញ » ហុីសុឹងគ្រាន់តែនាំជេយ៉ុងនឹងស៊ូនូមកដល់កន្លែងតុអង្គុយភ្លាមនាយក៏ប្រញាប់យកមូន៉ុយអោយទៅជេយ៉ុងនឹងស៊ូនូកម្ម៉ង់ភ្លាម។

« យកតែ ..... បានហេីយ ពួកខ្ញុំមិនសូវឃ្លានអីនោះទេ » ជេយ៉ុងក៏បានប្រាប់ម្ហូបអាហារដែរខ្លួនបានកម្ម៉ង់ទៅកាន់បុគ្គលិកហាងមុននឹងងាកមកញញឹមនឹងនិយាយដាក់ហុីសុឹងដោយក្រែងចិត្ត។

« មិនអីនោះទេ ចង់ញុំាអីក៏កម្ម៉ង់ទៅ មិនចាំបាច់ក្រែងចិត្តទេ » ហុីសុឹងក៏បាននិយាយឡេីងដោយកែវភ្នែកសម្លឹងមេីលលេីក្រោមជេយ៉ុងមិនដាក់ភ្នែក ចំណែកឯខួរក្បាករបស់គេសឹងតែគិតរឿងមិនគួរគិតទៅហេីយ។

« មិនអីនោះទេ ខ្ញុំអរគុណបងហេីយដែរនាំពួកខ្ញុំមកញុំាអាហារនៅទីនេះ » ជេយ៉ុងក៏បាននិយាយឡេីងដោយក្រែងចិត្តរបស់ហុីសុឹងជាខ្លាំង ព្រោះកាលពីរល្ងាចម្សិលមិញគេខំមកជួយហេីយឥឡូវអោយគេមកប៉ាវអាហាររបស់ខ្លួនទៀត។

« ជេយ៉ុង! គឺយេីងសុំទៅមុនហេីយ យេីងមានរវល់ណាឯង ម៉ាក់ទេីបតែឆាតប្រាប់មិញនេះ » ស៊ូនូដែរអង្គុយកាន់ទូរស័ព្ទមួយថ្ងៃក៏បានបន្លឺឡេីងដោយនិយាយមិនសូវសមទៅកាន់មិត្តរបស់ខ្លួន ព្រោះថាម៉ាក់របស់គេទេីបតែឆាតប្រាប់អោយត្រឡប់ទៅផ្ទះវិញព្រោះមានរវល់។

« អេ៎! ស៊ូនូយេីងមិចនឹងហ៊ាននៅតែពីរនាក់ជាមួយគាត់ទៅ? » ជេយ៉ុងក៏បានប្រញាប់និយាយឡេីងសតិចៗទៅកាន់ស៊ូនូគេមិចនឹងហ៊ាននៅតែពីរនាក់ជាមួយនឹងហុីសុឹងទៅ?

« យេីងរវល់មែនណាឯង ពេលញុំាហេីយឯងក៏ប្រញាប់ទៅផ្ទះវិញទៅគឺចប់ហេីយ យេីងសុំទៅហេីយណា បងហុីសុឹងខ្ញុំសុំលាទៅមុនសិនហេីយ » ស៊ូនូក៏បានតបទៅកាន់ជេយ៉ុងវិញ មុននឹងងាកទៅនិយាយប្រាប់ហុីសុឹងដោយស្នាមញញឹម។

« ជេយ៉ុងចង់ត្រឡប់ទៅផ្ទះវិញមែនទេ? ចាំបងជូនទៅវិញក៏បានដែរ » ដោយឃេីញថាទឹកមុខរបស់ជេយ៉ុងគេមិនសូវស្រស់ក៏ហុីសុឹងនាយក៏ធ្វេីជានិយាយឡេីងដោយបារម្ភ។

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Où les histoires vivent. Découvrez maintenant