ភាគទី6 បិះនឹងបានចាប់ដៃ

876 92 0
                                        

ព្រឹកប្រលឹមឡេីងហុីសុឹងនាយក៏បានរៀបចំខ្លួន ខោក្រណាត់ពណ៍ខ្មៅក្រឹប អាវក្រៅធំពណ៍ខ្មៅ អាវខាងក្នុងពណ៍សដៃខ្លីនឹងមានក្រវែតករ។

« ថ្ងៃនេះខ្ញុំត្រូវទៅមេីលជំនិញនាំចេញ យប់បន្ដិចទេីបខ្ញុំមកវិញ » សំឡេងរបស់ហុីសុឹងក៏បាននិយាយឡេីងទៅកាន់អ្នកស្រីលីដែរកំពុងតែអង្គុនៅតុអាហារដែរជាមួយនឹងលោកប្រុសលី។

« ប៉ាថាឯងប្រយ្នត៍ប្រយែងផង ពួកប៉ូលីសអស់នឹងកំពុងតែសង្ស័យហេីយ » សំឡេងរបស់លោកប្រុសលីក៏បាននិយាយឡេីងទៅកាន់ហុីសុឹងដោយអោយហុីសុឹងនាយរៀនប្រយ្នត៍ប្រយែងខ្លួនបន្ដិចផងព្រោះបេីគេចាប់បានវាមិនល្អដ៏ឈ្មោះគ្រួសារនោះទេ។

« ប៉ាកុំភ័យអី ខ្ញុំបិទមាត់តែបន្ដិចក៏ស្ងាត់អស់ទៅហេីយ »

« ចុះពួកក្មេងៗដែរឯងនាំពួកគេមកធ្វេីការនោះ? »

« ខ្ញុំជាបងធំពួកវាហេីយ ពួកវានឹងមិចនឹងហ៊ានជាមួយខ្ញុំទៅ »

« ឯងកុំពង្វាក់សិស្សសាលាច្រេីនពេក គ្រូគេអាចនឹងប្ដឹង » សំឡេងរបស់លោកលីក៏បានបន្លឺឡេីងទៅកាន់ហុីសុឹងដែរកំពុងតែអង្គុយតុអាហារជាមួយនឹងគាត់ដោយសម្លឹងមេីលមុខកូនប្រុសមិនដាក់ភ្នែក ព្រោះលោកលីគាត់ដឹងថាហុីសុឹងនាយមានជំនួញខ្លួនឯងមានអ្វីៗគ្រប់គ្រង់ខ្លួនឯង ជាបងធំនៅក្នុងតំបន់សាលានៅជាយក្រុង សូម្បីតែសាលាដែរនៅក្នុងទីក្រុងក៏ហុីសុឹងនាយពង្វាក់សិស្សប្រុសៗអស់នឹងឡេីងចង់ក្រឡក់ខួរអស់ទៅហេីយ។

« គ្មានអ្នកណាហ៊ានធ្វេីអីខ្ញុំទេ នាយកសាលាអស់នឹងមិនហ៊ានសូម្បីតែក្អកដាក់ខ្ញុំផង » ហុីសុឹងនិយាយឡេីងដោយទឹកមុខធម្មតា ព្រោះសាលានៅទីក្រុងហុីសុឹងនាយក៏មានរួមចំណែកជួយដែរ ហេីយក៏មានឈរឈ្មោះជាយុវជននៅក្នុងសាលាដូចគ្នា ទេីបនាយកសាលាមិនហ៊ានធ្វេីនាយ ទោះប៉ូលីសក៏មិនហ៊ានប៉ះពាល់គ្រួសារត្រកូលលីដូចគ្នា។

« ប៉ាខ្ញុំត្រូវទៅហេីយ មកអាដេន » សំឡេងរបស់ហុីសុឹងក៏បានបន្លឺឡេីងដោយខ្លួនក៏បានងេីបពីក្នុងតុអាហារដេីរចេញទៅកន្លែងទុកឡានដោយហៅដេន។

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Hikayelerin yaşadığı yer. Şimdi keşfedin