ភាគទី19 ឈឺបែបនេះ ចាំទុកក្នុងខួរ ...

872 88 0
                                        

« ហេតុអីខ្ញុំនិយាយតលោកមិនបាន? លោកគិតថាលោកជាស្អីទៅ? » ជេយ៉ុងនិយាយឡេីងទាំងមិនខ្លាចទោះបីរជាខ្លួនកំពុងតែត្រូវហុីសុឹងនាយសម្លឹងមេីលមិនដាក់ភ្នែកក៏ដោយ

« បានតេីស មកនេះ! » ហុីសុឹងនាយគ្រាន់តែបានប៉ុណ្ណឹងក៏ចាប់ទាញដៃតូចរបស់ជេយ៉ុងមួយទំហឹងហាក់មិនខ្លាចគេឈឺអីបន្ដិចសោះ

« លោកនាំខ្ញុំទៅណា? លែង ខ្ញុំឈឺកដៃ » ជេយ៉ុងវិញគ្រាន់តែឃេីញហុីសុឹងនាយទាញដៃរបស់ខ្លួនខ្លាំងៗបែបនេះក៏ប្រញាប់ស្រែកឡេីងយ៉ាងលឿន

« នាំអែងទៅសម្លាប់ចោល » ហុីសុឹងនាយនិយាយតែប៉ុណ្ណឹងក៏ចាប់ទាញជេយ៉ុងទៅក្នុងបន្ទប់នៅជិតនោះមុននឹងចាប់ទាញជេយ៉ុងចូលនឹងចាក់សោរជាប់

« លោកចង់ធ្វេីអី? » ជេយ៉ុងនិយាយឡេីងទាំងអារម្មណ៍មិនល្អនៅពេលដែរឃេីញហុីសុឹងនាយដេីរមកជិតខ្លួនម្ដងបន្ដិចៗទេីបធ្វេីអោយជេយ៉ុងគេប្រញាប់ថយក្រោយយ៉ាងលឿន

« ធ្វេីអែងនឹងហេីយ »

« លោកឆ្គួតទេហេ៎? ចេញពីផ្លូវរបស់ខ្ញុំ » ជេយ៉ុងនិយាយទាំងព្យាយាមរុញកាយក្រាស់អោយចេញពីខ្លួនតែហាក់ដូចមិនមានប្រសិទ្ធភាពអីបន្ដិចសោះហុីសុឹងនាយឈរសម្លឹងមេីលមុខរបស់ជេយ៉ុងមិនដាក់ភ្នែក

« ចង់ទៅណា ឬអែងលែងចង់មានជេីងដេីរហេីយ » រាងក្រាស់ហុីសុឹងនិយាយឡេីងទាំងមិនដឹងថាខ្លួនរបស់គេមានកាំភ្លេីងតាំងពីពេលណាមកឈរគំរាមជេយ៉ុងដោយទឹកមុខរាបស្មេីរនឹងសម្លឹងមេីលជេយ៉ុងមិនដាក់ភ្នែក

« លោកចង់ស្អីឆ្គួតរបស់លោកទៀតហេីយ? នេះលោកចង់ចូលគុកហេ៎? » ជេយ៉ុងនិយាយឡេីងទាំងភ័យខ្លាចនិយាយតាមត្រង់ត្រឹមជេយ៉ុងគេឃេីញទឹកមុខរបស់ហុីសុឹងបែបនេះក៏ធ្វេីអោយគេខ្លាចដែរ

« ចង់ធ្វេីអីដែរយេីងគួរធ្វេី យេីងនឹងបាញ់អែងបំបាក់ជេីងទាំងសងខាង ពេលដែរអែងគ្មានវាហេីយ អែងនឹងមិនចាំបាច់ចង់រត់ទៅណាបាននោះទេ » ហុីសុឹងនាយនិយាយឡេីងទាំងទាញ់កាំភ្លេីងតម្រង់ទៅរកជេីងខាងឆ្វេងរបស់ជេយ៉ុងដោយមិនខ្វល់អីបន្ដិចសោះ ឯជេយ៉ុងវិញឃេីញបែបនេះគេក៏ប្រញាប់គេចចេញពីកាំភ្លេីងដែរហុីសុឹងនាយកំពុងតែតម្រង់មករកជេីងរបស់ខ្លួន

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Where stories live. Discover now