ភាគទី21 រៀបការ

378 48 9
                                    

  ក្រងែកមកមេីលនៅក្នុងបន្ទប់របស់ជេយ៉ុងវិញគឺមានវត្តមានរបស់ជុងវ៉ុងនៅអង្គុយជាមួយគ្នានៅខាងលេីពូក ព្រោះតែគូដណ្ដឹងរបស់ជុងវ៉ុនគេរវល់ការងារនៅជប៉ុនទេីបជុងវ៉ុនគេស្នាក់នៅផ្ទះរបស់ជេយ៉ុងសិន

« ជេយ៉ុងអែងកេីតអី? និយាយប្រាប់បងមក » ជុងវ៉ុនក៏បាននិយាយឡេីងទាំងបារម្ភទៅកាន់ជេយ៉ុងដែរកំពុងតែអង្គុយធ្វេីមុខស្អុយ

« គ្មានអីនោះទេហ្យុង ខ្ញុំតែអញ្ចឹងស្រាប់ទៅហេីយ » ជេយ៉ុងក៏បាននិយាយឡេីងទាំងព្យាយាមញញឹមអោយជុងវ៉ុនគេបានឃេីញមុននឹងចាប់ដៃរបស់ជុងវ៉ុនតិចៗដោយញញឹម

« ជេយ៉ុងប៉ុន្មានថ្ងៃនេះបងឃេីញទឹកមុខអែងមិនល្អនោះទេ កុំកុហសបងអី មានអីអាចនិយាយគ្នាជាមួយនឹងបងបាន »

« គឺគ្មានអីពិតមែន ខ្ញុំមិនអីទេបងកុំបារម្ភអី តែបន្ដិចទៀតលែងអីហេីយ »

« បេីអែងមិនអីបែបនេះក៏ល្អហេីយ អញ្ចឹងបងត្រឡប់ទៅបន្ទប់របស់បងវិញហេីយ ថែសុខភាពផងជិតដ៏ថ្ងៃពិសេសហេីយអែងមិនអាចឈឺបានទេ » ជុងវ៉ុននិយាយឡេីងទាំងលេីដៃអង្អែលសក់របស់ជេយ៉ុងតិចៗដោយស្នាមញញឹមមុននឹងដេីរចាកចេញទៅបន្ទប់របស់ខ្លួនបាត់ ទុកអោយជេយ៉ុងគេនៅអង្គុយធ្វេីមុខស្អុយម្នាក់អែង

..............................

មួយអាទិត្យក្រោយមកពិធីរៀបការរវាងកូនប្រុសពៅក្នុងត្រកូលសុឹមនឹងកូនប្រុសទោលក្នុងត្រកូលលីក៏បានរៀបចំឡេីងដោយមានភ្ញៀវជាច្រេីនបានមកចូលរួមដោយម្នាក់ៗមានស្នាមញញឹមនឹងសរសេីរពីរូបសម្រស់របស់ជេយ៉ុងគ្រប់ៗគ្បាមិនដាច់ពីមាត់

« សួរស្ដីអ្នកបង ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តជំនួសអ្នកបងដ៏ហេីយ » សំឡេងរបស់លោកជំទាវស្រីម្នាក់ក៏បានបន្លឺឡេីងដោយស្នាមញញឹមទៅកាន់អ្នកស្រីលីដែរកំពុងតែឈរទទួលភ្ញៀវ

« ចា៎ នាងខ្ញុំអរគុណច្រេីនហេីយ ខ្ញុំក៏រីករាយដូចគ្នាមិនដែរនឹកស្មាន់ដ៏នោះទេថាហុីសុឹងគេនឹងមានថ្ងៃនេះ » អ្នកស្រីសុឹមក៏បាននិយាយឡេីងទាំងសប្បាយចិត្តព្រោះគាត់មិនដែរគិតនោះទេថាកូនប្រុសរបស់គាត់នឹងមានថ្ងៃនេះនោះ

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Donde viven las historias. Descúbrelo ahora