សំឡេងកណ្ដឹងរបស់សាលាក៏បានបន្លឺឡេីងដោយសិស្សម្នាក់ៗក៏បានប្រញាប់រត់ចេញនឹងនាំគ្នាទៅផ្ទះយ៉ាងលឿន ដោយអ្នកខ្លះទៀតក៏នាំគ្នាទៅដេីរលេងបន្ដអ្នកខ្លះក៏ទៅរៀនបន្ថែមទៀត។
« ជេយ៉ុងថ្ងៃនេះពួកយេីងគួរទៅដេីរលេងទេ? »សំឡេងរបស់ក្មេងប្រុសតូចម្នាក់ក៏បានបន្លឺសំឡេងឡេីងដោយសួរទៅកាន់ជេយ៉ុងដែរកំពុងតែដេីរតម្រង់ទៅរបងសាលាដោយម្នាក់ៗមានស្នាមញញឹមនៅលេីផ្ទៃមុខ។
« គឺថាល្ងាចម្សិលមិញនេះទេីបតែមានរឿងហេីយ យេីងមិនហ៊ានទៅទេ ខ្លាចម៉ាក់បារម្ភ » សំឡេងតូចច្រមិចរបស់ជេយ៉ុងក៏បានបន្លឺឡេីងទៅកាន់មិត្តរបស់ខ្លួនដោយទឹកមុខសោកស្ដាយព្រោះតែកាលពីរល្ងាចម្សិលមិញមានរឿងអញ្ចឹងហេីយជេយ៉ុងគេមិនអាចដេីរបានទៀតទេ។
«អេ ក្មេងៗ »សំឡេងស្រែកហៅរបស់នរណាម្នាក់ក៏បានបន្លឺឡេីងដោយស្រែកហៅមកកាន់ជេយ៉ុងធ្វេីអោយគេនឹងមិត្តភក្ដិប្រញាប់ងាកមេីលយ៉ាងលឿន។
« គឺជា .... គឺអ្នកដែរជួយឯងល្ងាចម្សិលមិញតេីស » សំឡេងរបស់មិត្តជេយ៉ុងក៏បានបន្លឺឡេីងទាំងអូសដៃរបស់ជេយ៉ុងទៅកាន់ហុីសុឹងដែរកំពុងតែអង្គុយនៅលេីម៉ូតូរបស់ខ្លួន។
« សួរស្ដី តេីឯងនៅចាំយេីងបានទេ? » សំឡេងរបស់ហុីសុឹងនិយាយឡេីងទាំងចុះចេញពីខាងលេីម៉ូតូនឹងបានដោះមួកសុវត្តិភាពរបស់ខ្លួនចេញនឹងនិយាយទៅកាន់ជេយ៉ុងដែរកំពុងតែឈរនៅខាងមុខខ្លួន។
« ហូយ៎! សង្ហាណាស់ឯង » សំឡេងមិត្តភក្ដិរបស់ជេយ៉ុងក៏បានបន្លឺឡេីងដែរបានឃេីញផ្ទៃមុខសង្ហារបស់ហុីសុឹងដោយស្ទេីរតែធ្វេីអោយគេថ្នាក់ក្នុងអង្លង់ស្នេហ៍ទៅហេីយ។
« ស៊ូនូឯងនៅអោយស្ងៀមទៅ! គឺថាចាំ » ជេយ៉ុងហៅឈ្មោះរបស់មិត្តតិចៗមុននឹងងាកមកនិយាយជាមួយហុីសុឹងវិញដោយស្នាមញញឹមនៅលេីផ្ទៃមុខ។
« បងគិតថាពួកឯងភ្លេចបងបាត់ទៅហេីយ » ហុីសុឹងនិយាយឡេីងទាំងដេីរសំដៅមកជិតនឹងជេយ៉ុងទេីបធ្វេីអោយជេយ៉ុងគេក៏រាងគេចពីរនាយបន្ដិចដែរ ដោយឃេីញបែបនេះទេីបហុីសុឹងនាយឈប់ដេីរទៅជិតជេយ៉ុងបន្ដទៀត។
ESTÁS LEYENDO
គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)
Romanceស្រឡាញ់ប៉ះចំមនុស្ស red flag រាងពិបាកតិចហេីយឈឺចិត្តស្អិតទ្រូង ទឹកភ្នែកសឹងតែរាល់ថ្ងៃ Character: Heeseung , jake Start : 20/7/24 End : 19/9/24 credit : cheri write : cheri Enjoy your reading guy 🤘🏻
