« តោះពួកយេីងត្រឡប់ទៅផ្ទះវិញទៅ » សំឡេងតូចរបស់ជេយ៉ុងក៏បានបន្លឺឡេីងបន្ទាប់ពីរចំណាយពេលញុំាអាហារជាមួយនឹងហុីសុឹងយ៉ាងយូរ។
« ចាំបងជូនជេយ៉ុងទៅផ្ទះល្អទេ? » សំឡេងរបស់ហុីសុឹងក៏បានបន្លឺឡេីងដោយសម្លឹងមេីលមុខរបស់ជេយ៉ុងមិនដាក់ភ្នែក។
« មិនអីនោះទេ ខ្ញុំក្រែងចិត្តបងណាស់ហេីយ » ជេយ៉ុងនិយាយឡេីងសេីចតិចៗត្រឹមនាំគេមកញុំាអីនៅហាងថ្លៃៗបែបនេះគេក៏ក្រែងចិត្តណាស់ទៅហេីយ។
« មិននោះទេ ចាំបងជូនទៅ ណាមួយក៏យប់ណាស់ទៅហេីយ » ហុីសុឹងនាយនៅតែចង់ជូនជេយ៉ុងទៅផ្ទះ។
ទេីបចុងក្រោយជេយ៉ុងគេក៏យល់ព្រមអោយហុីសុឹងជូនខ្លួនទៅផ្ទះតែម្ដងទៅ។
# time skip
« បងចេះជក់បារីទៀតហេ៎? » សំណួរដំបូងដែរចេញពីរមាត់របស់ជេយ៉ុងក៏បានបន្លឺឡេីងធ្វេីអោយហុីសុឹងនាយក៏ប្រញាប់ងាកមកមេីលជេយ៉ុង។
« បន្ដិចបន្ដួច » ហុីសុឹងនាយក៏តបទៅកាន់ជេយ៉ុងវិញដោយដៃរបស់ខ្លួនកំពុងតែកាន់ចង្កូតឡានយ៉ាងជាប់។
« ហេតុអីដឹងថាបងជក់បារី? » ហុីសុឹងនាយក៏ចេះតែសួរលេងៗទៅកុំអោយស្ងាត់ណាមួយក៏ចង់អោយឆាប់ស្និតស្នាលគ្នាដែរ។
« គឺខ្ញុំឃេីញបងឈរជក់វានៅខាងមុខបន្ទប់ទឹក »
« មិនចូលចិត្ត? »
« មិនមែនទេ តែជក់បារីមិនល្អដ៏សុខភាពនោះទេ » ជេយ៉ុងក៏ប្រញាប់និយាយឡេីងដោយសម្លឹងមេីលមុខរបស់ហុីសុឹងមិនដាក់ភ្នែក ព្រោះខ្លាចនាយមិនពេញចិត្តនឹងសំណួររបស៊ខ្លួន ទេីបក៏ប្រញាប់និយាយប្រាប់នាយអោយដឹងហេតុផលរបស់ខ្លួនទៅ។
« ធម្មតាទេបងជាអ្នកដេីរលេង ជាបងធំគេ បងត្រូវតែជក់បែបនេះហេីយ បេីបងមិនជក់វាពេលដែរបងស្មុកស្មាញ់មានអ្នកណាមកជំនួសវាបានទៅ? »
« ហេតុអីបងចាំបាច់ធ្វេីជាបងធំគេ? » ជេយ៉ុងក៏បានសួរទៅកាន់ហុីសុឹងដោយសំឡេងតិចៗមិនមែនគេមិនខ្លាចនាយទេគេខ្លាចតែមាត់នេះវាចេះតែចង់សួរចាក់រឹសចាក់គោលគេរហូត។
VOUS LISEZ
គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)
Roman d'amourស្រឡាញ់ប៉ះចំមនុស្ស red flag រាងពិបាកតិចហេីយឈឺចិត្តស្អិតទ្រូង ទឹកភ្នែកសឹងតែរាល់ថ្ងៃ Character: Heeseung , jake Start : 20/7/24 End : 19/9/24 credit : cheri write : cheri Enjoy your reading guy 🤘🏻
