ភាគទី33 យប់មិញបងទៅណា?

282 41 9
                                    

ពេលល្ងាចក៏បានចូលមកដល់ហុីសុឹងនាយក៏បានទៅចូលរួមពិធីជួបជុំជាមួយនឹងអ្នកជំនួញជាមួយនឹងលោកប៉ារបស់ខ្លួន ព្រោះសិតតែជាាអ្នកមានមុខមាត់នឹងធ្លាប់ជាដៃគូរួមសហការជាមួយនឹងគ្នា អញ្ចឹងហេីយក្នុងនាមយេីងជាអ្នកមានមុនមាត់ម្នាក់ដែរយេីងក៏ត្រូវតែចូលរួមមិនអាចខកខានបាន

« សួរស្ដីលោកលី សួរស្ដីក្មួយហុីសុឹង » សំឡេងរបស់បុរសចំណាស់ម្នាក់ក៏បានបន្លឺឡេីងទៅកាន់ឪពុកកូនដែរកំពុងតែដេីរតម្រង់មករកកន្លែងអង្គុយ ព្រោះភ្ញៀវដែរចូលរួមនៅក្នុងថ្ងៃនេះគឺសិតតែមានរៀបចំតុនឹងដាក់លេខអោយអង្គុយ

« សួរស្ដីលោកវ៉េឡា នេះកូនស្រីហេ៎ស្រស់ស្អាតដ៏ហេីយ » សំឡេងរបស់លោកលីក៏បានបន្លឺឡេីងដោយហៅឈ្មោះរបស់អ្នកដែរនិយាយជាមួយខ្លួនមិញនេះទាំងឆ្លៀតសរសេីរនៅសម្រស់កូនស្រីរបស់គាត់

« បាទនេះគឺជាកូនស្រីរបស់ខ្ញុំឈ្មោះ វ៉េឡា អេវ៉េល៊េន នាងទេីបតែបញ្ចប់ការសិក្សាមកពីអាមេរិក » លោកវ៉េឡាក៏ប្រញាប់និយាយណែនាំកូនស្រីដែរមានរូបសម្រស់ស្រស់ស្អាតដែរកំពុងតែឈរជិតលោកអោយលោកលីបានលឺជាមួយនឹងស្នាមញញឹម

« មុខមាត់ស្អាតហេីយឈ្មោះពិរោះបែបនេះទៀត បេីមិនយល់ទោះអីអាចនិយាយជាមួយគ្នាពីបីមាត់បានទេ? » សំឡេងធំរបស់រាងក្រាស់ហុីសុឹងក៏បានបន្លឺឡេីងទៅកាន់អេវ៉េល៊េនដែរកំពុងតែឈរញញឹមដាក់នាយ ទេីបរាងក្រាស់ហុីសុឹងនាយក៏និយាយឡេីងជាមួយនឹងសម្ដីលេបខែយរបស់ខ្លួនទៅកាន់នាងក្រមុំ

« ឆាប់ទៅនិយាយជាមួយបងទៅកូន យូរៗបានជួបគ្នាម្ដង » លោកវ៉េឡាក៏ស្រវានិយាយទៅកាន់កូនស្រីដោយស្នាមញញឹមហាក់សប្បាយចិត្តឥតគណនាបាន

« ខ្ញុំមិនថាអីនោះទេ ត្រឹមតែនិយាយគ្នាបន្ដិចបន្ដួចណាមួយខ្ញុំក៏មិនទាន់បានស្គាល់បងពីមុនមកដែរ បេីបានស្គាល់គ្នាពេលនេះក៏ល្អណាស់ទៅហេីយ » អេវ៉េល៊េនក៏បាននិយាយឡេីងទាំងស្នាមញញឹមដាក់ហុីសុឹងមុននឹងហុចដៃរបស់ខ្លួនអោយហុីសុឹងនាយកាន់ រួចក៏បានដេីរចាកចេញពីកន្លែងរបស់មនុស្សចាស់ដែរកំពុងតែឈរនិយាយគ្នា

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Donde viven las historias. Descúbrelo ahora