ភាគទី40 ‼️

682 69 35
                                    

   នៅក្នុងមន្ទីពេទ្យវិញពេលនេះគឺគ្រូពេទ្យម្នាក់ខំប្រឹងញាប់ដៃញាប់ជេីងជួយសង្រ្គោះអ្នកជំងឺដែរកំពុងតែបញ្ចូលមក ភ័យផងអីផងព្រោះតែខ្លាចនឹងរាងក្រាស់ហុីសុឹងដែរនៅឈរចាំខាងមុខបន្ទប់សង្រោះបន្ទាន់ដោយទឹកមុខទឹកសម្បារ

« យ៉ាងមិចហេីយ? » គ្រាន់តែបានឃេីញគ្រូពេទ្យរុញគ្រែអ្នកជំងឺចេញមកខាងក្រៅភ្លាមហុីសុឹងនាយក៏បាននិយាយឡេីងទាំងតក់ក្រហោល

« ជាមុនដំបូងខ្ញុំចង់សុំទោសលោកហុីសុឹងមែនទែនដែរខ្ញុំជួយសង្គ្រោះកូនរបស់លោកមិនបាន ប៉ុន្ដែម្ដាយគឺមិនអីនោះទេ គ្រាន់តែយេីងត្រូវរង់ចាំពេលវេលាដែរគាត់ដឹងខ្លួនមកវិញ » គ្រូពេទ្យក៏បាននិយាយឡេីងទាំងអោនសុំទោសទៅកាន់ហុីសុឹងតិចៗទាំងខ្លាចនឹងកាយវិការរបស់នាយ

.............

ក្រឹប! រាងកាយតូចល្អិតរបស់ជេយ៉ុងផ្ដួលខ្លួនទៅលេីពូកដោយអារម្មណ៍មិននៅក្នុងខ្លួនចិត្តមួយគិតពីហុីសុឹងចិត្តមួយទៀតកំពុងគិតថាហុីសុឹងបន្ដិចទៀតនឹងមករករឿងខ្លួនមិនខាន ទឹកភ្នែកក៏ចេះតែហូរមកមិនឈប់មានរឿងបែបនេះទៅហេីយជេយ៉ុងគេប្រាដកជានៅមិនបានសុខនោះទេហុីសុឹងប្រាដកជារករឿងគេដល់ទីបញ្ចប់មិនខាន ប្រហែលជាម៉ោង 10:25នាទីយប់ជេយ៉ុងគេក៏គេង់លក់បាត់

    សម្រឹបជេីងខ្លាំងៗសម្រុកចូលមកក្នុងភូមិគ្រឹះដោយភាពខឹងសម្បារនៅក្នុងខ្លួនដូចជាបីសាចកំណាចដែរកំពុងតែមាបកំហឹងមិនអាចកាត់ថ្លៃបាន ហុីសុឹងនាយខឹងនឹងជេយ៉ុងដែរប្រហេីនហ៊ានទៅធ្វេីអោយអ៊េវ៉េល៊េនរលូតកូន នាយខឹងឡេីងញ័រដៃតតាក់

« អ្ហឹកកក ខឹកក » រាងតូចជេយ៉ុងក្អក់ខ្លាំងៗ ដូចត្រូវគេចាប់ទះដបដៃជាប់គ្នាយ៉ាងអញ្ចឹងរហ័សបេីកភ្នែករបស់ខ្លួនឡេីងលឿននៅពេលដែរដឹងថាមានកំម្លាំងដៃក្រាស់កំពុងតែចាប់ច្របាច់កររបស់ខ្លួនខ្លាំងៗមិនបន្ថយកម្លាំង

« ហុី- អ្ហឹកកក... ល- » ជេយ៉ុងប្រឹងប្រមូលកម្លាំងរបស់ខ្លួនមកវិញនិយាយជាមួយហុីសុឹងតែអ្នកទៅដឹងទៅហុីសុឹងនាយកាន់តែបន្ថែមកម្លាំងមកច្របាច់កររបស់គេមួយកម្រិតទៀត ឡេីងជេយ៉ុងគេត្រូវសរភ្នែកឡេីងទៅលេីម្ដងៗទៅ

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Dove le storie prendono vita. Scoprilo ora