ភាគទី39 គេជាអ្នកធ្វេី

905 88 46
                                        

( តភាគមុន )

« បេីបងមកដល់និយាយស្ដីបែបនេះ យ៉ាងមិចអូនស្រែកដាក់បងមិនបាន? ចុះត្រង់បងស្រែកដាក់អូនវិញនោះ? » រាងតូចជេយ៉ុងក៏និយាយឡេីងទាំងសម្លឹងមេីលមុខរបស់ហុីសុឹងមិនដាក់ភ្នែកត្រង់នាយស្រែកដាក់គេរាល់លេីកនោះមិចក៏មិននិយាយផងទៅ

« បងស្រែកដាក់អូនមកពីអូននិយាយមិនស្ដាប់គ្នាធ្វេីអី ឥឡូវនេះនិយាយគ្នាដល់ស្រែកដាក់គ្នាមែនទេទេីបនិយាយបាន? » ហុីសុឹងនាយក៏បាននិយាយឡេីងឥឡូវនេះលែងចេះនិយាយស្រួលបួលជាមួយគ្នាហេីយដល់ស្រែកសម្លាត់ដាក់គ្នាទេីបនិយាយគ្នាចូល

« មកពីបងមុនខ្លួនអែងតេីស ក្រែងបងចូលចិត្តអញ្ចឹងណាស់ហី ឥឡូវបានដូចចិត្តហេីយបងក៏គួរតែសប្បាយចិត្តទៅ » ជេយ៉ុងនិយាយឡេីងទាំងសម្លឹងមេីលមុខហុីសុឹងមុនដាក់ភ្នែក

« ជេយ៉ុង!!! អូនកុំមកតពាក្យសម្ដីអោយបងវិញ » ហុីសុឹងនាយសង្រឺតធ្មេញមេីលមុខជេយ៉ុងមិនដាក់ភ្នែក

« បងមកនិយាយរឿងដែរព្រឹកមិញ អូនជាអ្នកប្រុសតូចនៅទីនេះ អូនក៏គួរតែជួយមេីលថែអ៊េវ៉េល៊េនផងទៅ ព្រោះនាងកំពុងតែមានផ្ទៃពោះ មិនមែនអោយអូនមកធ្វេីបាបនាងនោះទេ » ដោយសារតែឃេីញជេយ៉ុងស្ងាត់ទេីបហុីសុឹងនាយក៏និយាយឡេីងក៏និយាយរំលឹកដល់រឿងព្រឹកមិញតែម្ដងទៅ

« បងនិយាយទៅមេីស អូនធ្វេីបាបនាងតាំងពីពេលណា? បងទៅជឿរនឹងពាក្យសម្ដីរបស់នាងរហូត »

« ជេយ៉ុង! គ្មានអ្នកណាទៅធ្វេីអីនាងនោះទេនៅក្នុងផ្ទះនេះ »

« អញ្ចឹងបងចង់ថាអូនជាអ្នកធ្វេី? » ជេយ៉ុងក៏និយាយទាំងមេីលមុខរបស់ហុីសុឹង

«បងមិនបានថាអូនជាអ្នកធ្វេី អូនស្ដាប់បងនិយាយអោយអស់សិនទៅ មិចក៏អូនចេះតែនិយាយខ្លួនអែងបែបនេះ? ដោយសារតែអូនអញ្ចឹងទេីបបងមិនមកជួបអូនប៉ុន្មានថ្ងៃនេះ »

« មិនចាំបាច់មកជួបអូនរហូតក៏បានដែរបង ព្រោះតែអូនអញ្ចឹង អូនជាមនុស្សដែរនិយាយមិនស្ដាប់គ្នា អូនជាមនុស្សដែរមិនចេះនិយាយកុហសអញ្ចឹងហេីយ »

« បងឈប់និយាយហេីយ ចូលសម្រាកទៅ បងទៅវិញហេីយ បេីនៅតែនិយាយទៀតរឿងមិនដឹងស្អីជាស្អីនោះទេ » ហុីសុឹងនាយក៏ដកដង្ហេីមធំមួយដង្ហេីមទេីបដេីរចាកចេញទៅបាត់ទុកអោយជេយ៉ុងគេឈរយំសម្លឹងមេីលមេីលផែនខ្នងក្រាស់ម្នាក់អែងយូរៗទៅក៏សោះកក្រោះជាមួយគ្នា ....

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Where stories live. Discover now