ភាគទី31 ធ្វេីជាប្រពន្ធល្អ ត្រូវចេះបងមេីលថែប្ដី

312 52 13
                                    

ហុីសុឹងនាយក៏បានបេីកឡានមកដល់ក្នុងភូមិគ្រឹះតែក៏បានឃេីញអ៊េហ្សានាងនៅអង្គុយមេីលទូរស្សន៍គ្រាន់តែបានលឺហុីសុឹងភ្លាមនាងក៏ប្រញាប់រត់ទៅទទួលហុីសុឹងឡេីងលឿនតែម្ដង

« អូនថាចង់សុំបងទៅខាងក្រៅ បន្ដិចព្រោះមិត្តរបស់អូនមានការរវល់ជាមួយ » អ៊េហ្សានាងក៏ស្រវានិយាយឡេីងទៅកាន់ហុីសុឹងដោយស្នាមញញឹមដាក់នាយហាក់ដូចជាកំពុងតែព្យាយាមយល់ចិត្តរបស់នាយយ៉ងអញ្ចឹង

« មនុស្សក្នុងភូមិគ្រឹះនេះគ្មានសិទ្ធិចេញទៅខាងក្រៅពេលយប់នោះទេ អូនក៏គួរតែដឹងដូចគ្នា » ហុីសុឹងនាយនិយាយឡេីងទាំងដកដៃរបស់អ៊េហ្សាចេញមុននឹងនិយាយដាក់នាងចំៗមិនមែនគ្មានអ្នកណាចេញមិនបាននោះទេ តែនាយមិនចង់អោយនាយចេញព្រោះវាអាចនឹងខ្លាចជាទម្លាប់មិនល្អ

« ប- »

« បេីអូនចង់ចេញ យប់មកវិញមិនចាំបាច់ចូលក្នុងភូមិគ្រឹះទេព្រោះយប់ឡេីងគ្មានអ្នកណាទៅបេីកទ្វាអោយឡេីយ អូនអាចទៅសុំផ្ទះរបស់មិត្តអូនស្នាក់នៅមួយយប់សិនទៅ » ហុីសុឹងនាយក៏បាននិយាយកាត់អ៊េហ្សាមុននឹងដេីរឡេីងទៅខាងលេីបន្ទប់តាមជេយ៉ុងបាត់

« ឆឹសស! យេីងទៅក៏បានដែរ » អ៊េហ្សានាងនិយាយរួចក៏បានដេីរចាកចេញទៅបាត់ធ្វេីមិនខ្វល់ៗនឹងនាងនៅក្នុងថ្ងៃណាមួយនាងនឹងធ្វេីអោយខ្វះនាងមិនបានហេីយ

.......................

*តុកតុក

« បងចូលទៅបានទេ? » សំឡេងរបស់ហុីសុឹងដែរនីខាងក្រៅបន្ទប់ក៏បានបន្លឺឡេីងទៅកាន់អ្នកនៅខាងក្នុងតែគ្មានអ្នកណាឆ្លេីយតបអីមកវិញសោះ ទេីបហុីសុឹងនាយក៏បេីកទ្វាចូលទៅខាងក្នុងបន្ទប់ដោយចងចិញ្ចេីមចូលគ្នាហាក់មិនយល់

« អូនធ្វេីអី? មានលឺបងអោយបេីកទ្វាបន្ទប់ទេ? » ហុីសុឹងនាយក៏បាននិយាយឡេីងទៅកាន់ជេយ៉ុងដែរកំពុងតែអង្គុយមេីលទូរស័ព្ទរបស់ខ្លួនធ្វេីមិនដឹង ថែមទាំងមិនឆ្លេីយតបនឹងនាយវិញទៀត

« អូនចង់មានរឿងជាមួយបងមែនទេ? សុឹមជេយ៉ុង!!! » ហុីសុឹងនាយក៏បាននិយាយឡេីងទាំងសង្កេតសំឡេងរបស់ខ្លួនដោយទ្រាំមិនបាននឹងរាងល្អិតដែរកំពុងតែអង្គុយយស្ងៀមមិនមាត់មរកខ្លួនមួួម៉ាត់អីបន្ដិចសោះ

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Hikayelerin yaşadığı yer. Şimdi keşfedin