ភាគទី35 មករកអី?

269 43 10
                                    

*ក្រាកក

សំឡេងបេីកទ្វាដោយដៃក្រាស់របស់ហុីសុឹងក៏បានបន្លឺឡេីងទេីបជេយ៉ុងគេក៏ប្រញាប់បិទភ្នែកគេងយ៉ាងលឿនព្រោះមិនចង់អោយហុីសុឹងនាយមកដល់ឃេីញខ្លួននៅមិនទាន់គេងទៀត

ហុីសុឹងនាយក៏មិនបានមាត់ករអីពេលដែរចូលមកដល់ក្នុងបន្ទប់ត្រឹមតែដោះសម្លៀកបំពាក់ចេញរួចក៏បានចូលទៅងូចទឹកតាមធម្មតាដោយមានជេយ៉ុងបេីកភ្នែកព្រិចៗតាមមេីលសកម្មភាពរបស់នាយរហូតដល់ហុីសុឹងគេចេញមកវិញ

« បងទៅគេងនៅបន្ទប់ផ្សេងហេីយ ព្រោះមិនចង់អោយក្លិនស្រារបស់បងអោយអូនគេងមិនលក់ » ហុីសុឹងនាយក៏បាននិយាយឡេីងទៅកាន់ជេយ៉ុងដែរកំពុងតែធ្វេីពត់ជាគេងនោះ ហុីសុឹងនាយដឹងថាជេយ៉ុងគេមិនគេងនៅឡេីយទេ ទេីបបានជានាយនិយាយប្រាប់បែបនេះទៅ

« ... » ស្ងាត់! គ្មានការឆ្លេីយតបមកនាយវិញទេីបហុីសុឹងនាយក៏បានបេីកទ្វាបន្ទប់ដេីរចេញទៅបាត់ ទុកអោយជេយ៉ុងគេគេងសម្លឹងមេីលផែនខ្នងរបស់នាយម្នាក់អែងទាំងហូរទឹកភ្នែកមកមិនឈប់

« បងប្រាដកជាអន់ចិត្តនឹងអូនហេីយ » សំឡេងរបស់ជេយ៉ុងក៏បានបន្លឺឡេីងនៅពេលដែរហុីសុឹងទៅបាត់ ទឹកភ្នែកក៏ចេះតែហូរមកមិនឈប់សោះឡេីយ

« សុំទោស អូនមិនអាចបំពេញបំណង់របស់បងបានទេ » សំឡេងរបស់ជេយ៉ុងក៏បានបន្លឺឡេីងម្ដងទៀតដោយទឹកភ្នែកហូរកាត់ថ្ពាល់តាំងពីស្រឡាញ់គ្នាយល់ចិត្តគ្នាមក ហុីសុឹងនាយតែងតែផ្ដល់អោយខ្លួនគ្រប់បែបយ៉ាង ប៉ុន្ដែសម្រាប់ជេយ៉ុងវិញគេនៅមិនទាន់បានផ្ដល់អ្វីជាការតបស្នងសងគុណរបស់ហុីសុឹងនៅឡេីយទេ ..

កន្លងមកបានបីទៅបួនថ្ងៃទំនាក់ទំនងរវាងប្ដីប្រពន្ធមួយគូរនេះក៏នៅតែមិនទាន់បាននិយាយគ្នាអោយបានត្រឹមត្រូវព្រោះអ្នកជាប្ដីចេញទៅធ្វេីការបាត់ៗមិនអោយប្រពន្ធឃាត់ទាន់ ចំណែកឯបន្ទប់វិញក៏គេងបែកគ្នាទៀត ដោយហុីសុឹងនាយក៏គ្រាន់តែយកលេីសថាខ្លួននៅរវល់ជាមួយការងារធ្វេីការដ៏យប់ជ្រៅមិនអាចនៅគេងបន្ទប់ធំបានទេព្រោះខ្លាចរំខានដល់ជេយ៉ុង លឺបែបនេះជេយ៉ុងគេក៏មិនហាមឃាត់ព្រោះមិនចង់អោយហុីសុឹងនាយមិនចិត្តពេញទេីបតែមិនល្អដាក់គ្នាប៉ុន្មានថ្ងៃមុន ជេយ៉ុងគេនៅមិនទាន់ហ៊ាននិយាយអីទេគេសុខចិត្តស្ងៀមៗសិនទេីបល្អ ព្រោះមិនចង់ទៅនិយាយជាមួយទាំងដែរហុីសុឹងនាយមិនទាន់បានសម្រួលអារម្មណ៍បានស្រួលបួល ចាំពេលណាមានឪកាសល្អចាំនិយាយគ្នាអោយបានជ្រះស្រលោះអោយអស់

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Donde viven las historias. Descúbrelo ahora