ភាគទី34 បងចង់បានកូន

307 44 6
                                    

#1months later ( lern2 chab ban end🙋🏻‍♀️ )

រយៈពេលមួយខែចុងក្រោយទំនាក់ទំនងរបស់ហុីសុឹងនឹងជេយ៉ុងក៏នៅតែដូចដេីមគ្រាន់តែមានថ្ងៃខ្លះជេយ៉ុងគេក៏ត្រូវពិបាកចិត្តដោយសារតែហុីសុឹងនាយពេលខ្លះដេីរលេងស្រីបាត់ៗពេលខ្លះក៏យកមកដេកផ្ទះជាមួយទៀត តែជេយ៉ុងគេ៏មិនអាចធ្វេីអីបានគេបានត្រឹមតែស្ងាត់ប៉ុណ្ណឹងអែង

ហេីយថ្ងៃនេះរាងតូចជេយ៉ុងគេក៏មិនបានទៅសាលាដូចគ្នាព្រោះគេប្រឡងបញ្ចប់ការសិក្សារួចរាល់អស់ហេីយនៅតែចាំថ្ងៃចុះឈ្មោះចូលរៀនសកលវិទ្យាល័យនោះទេ

« ជុបបប ក្រអូបម្ល៉េះ? » សំឡេងរបស់រាងក្រាស់ហុីសុឹងក៏បានបន្លឺឡេីងទាំងកំពុងតែអោបចង្កេះតូចរបស់ជេយ៉ុងជាប់មិនប្រលែងដោយស្មក់ទៅថេីបថ្ពាល់របស់រាងតូចជេយ៉ុងដែរកំពុងតែជាប់រវល់ធ្វេីអាហារអោយនាយញុំា

« ថ្ងៃនេះបងមិនទៅធ្វេីការទេហេ៎? » សំឡេងតូចផ្អែមស្រទន់របស់ជេយ៉ុងក៏បានបន្លឺឡេីងទៅកាន់អ្នកដែរមានឈ្មោះជាប្ដីដែរកំពុងតែអោបចង្កេះរបស់ខ្លួនជាប់មិនប្រលែងទេីបជេយ៉ុងគេក៏មិនមាត់ព្រោះសឹងតែក្លាយជាទម្លាប់របស់ពួកគេទាំងពីនាក់ទៅហេីយ

« បងទៅតេីសប៉ុន្ដែមិនទាន់ដល់ម៉ោងនោះទេ » សំឡេងផ្អែមរបស់ហុីសុឹងក៏បានតបទៅកាន់ជេយ៉ុងវិញដោយដាក់ចង្ការបស់ខ្លួនលេីស្មាតូចរបស់ជេយ៉ុងមុននឹងនិយាយឡេីងទាំងស្ដាប់សឹងតែមិនលឺព្រោះហុីសុឹងនាយនិយាយតិចៗពេកហាក់ដូចជាកំពុងតែមានអ្វីចង់និយាយជាមួយនឹងជេយ៉ុងយ៉ាងអញ្ចឹង

« បងមានរឿងអីនិយាយជាមួយអូនហេ៎? » សំឡេងផ្អែមស្រទន់របស់ជេយ៉ុងក៏បានបន្លឺឡេីងមុននឹងរហ័សបែរមុខមកប្រឈមនឹងហុីសុឹងចំៗធម្មតាហុីសុឹងនាយមិនធ្វេីកាយវិការបែបនេះនោះទេ ត្រឹមតែអោបថេីបបន្ដិចក៏ចេញទៅបាត់តែថ្ងៃនេះចម្លែកដ៏ហេីយអោបថេីបខ្លួនអែងនៅមិនទាន់ចេញទៀត ហេីយនៅមកនិយាយង៉ុលៗសឹងតែស្ដាប់មិនបានទៀត

« ជេយ៉ុង បងសង្ឃឹមថាពេលដែរបងនិយាយមិនធ្វេីអោយអូនអោយពិបាកចិត្តទៅចុះ » សំឡេងធំរបស់ហុីសុឹងក៏បានបន្លឺឡេីងទៅកាន់ជេយ៉ុងដោយចាប់កាន់ដៃរបស់ជេយ៉ុងថ្នមៗមុននឹងហេីបមាត់របស់ខ្លួននិយាយឡេីងម្ដង

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Donde viven las historias. Descúbrelo ahora