ភាគទី8 នៅផ្ទះអានាគតប្ដី

1K 105 8
                                        

« យ៉ាងមិចដែរអាហារនៅទីនេះ? » សំឡេងរបស់ហុីសុឹងក៏បាននិយាយឡេីងទៅកាន់ជេយ៉ុងដែរកំពុងតែអង្គុយញុំាអាហារដែរគេកម្ម៉ង់មិញនេះ។

« ក៏អាចទទួលយកបាន បន្ទាប់ពីញុំាហេីយ ពួកយេីងត្រឡប់ទៅវិញទៅ » សំឡេងតិចៗរបស់ជេយ៉ុងក៏បានបន្លឺឡេីងទៅកាន់ហុីសុឹងដែរកំពុងតែអង្គុយលេីកែវស្រាមកក្រេបបន្ដិច។

« នៅលេងទីនេះអោយយូរបន្ដិចទៅ » សំឡេងរបស់ហុីសុឹងក៏បាននិយាយឡេីងទៅកាន់ជេយ៉ុងហាក់ដូចជាមិនពេញចិត្តនឹងសម្ដីរបស់ជេយ៉ុង។

« ចាក់ស្រាទៅ » ហុីសុឹងនាយក៏បានងាកទៅនិយាយជាមួយនឹងបុគ្គលិកស្រីម្នាក់ដែរកំពុងតែឈរនៅជិតដៃរបស់នាយអោយទៅចាក់ស្រាអោយជេយ៉ុង។

« ខ្ញុំមិនចេះផឹកវាទេ » ជេយ៉ុងគេក៏ប្រញាប់ប្រកែកឡេីងយ៉ាងលឿនពេលដែរបានឃេីញបុគ្គលិកស្រីនោះដេីរមកចាក់ស្រាអោយខ្លួន។

« មិនអីនោះទេ អាយុប៉ុនជេយ៉ុងទៅហេីយ ផឹកវាបន្ដិចក៏មិនអីដែរ » ហុីសុឹងនាយក៏បាននិយាយឡេីងទាំងអស់សំណេីច គ្រាន់តែស្រាសោះហេតុអីមិនចេះ? ក្មេងៗអាយុដំណាលនឹងជេយ៉ុងគេចេះផឹកអស់ទៅហេីយ។

« អឺ ... មិនអីទេ បងចាក់អោយខ្ញុំតែបន្ដិចបានហេីយ » មុននឹងដំបូងជេយ៉ុងគេក៏ចង់ប្រកែកណាស់ដែរតែពេលបានឃេីញទឹកមុខរបស់ហុីសុឹងហេីយ ធ្វេីអោយជេយ៉ុងគេក៏យល់ព្រមអោយបុគ្គលិកស្រីនោះចាក់ស្រាអោយខ្លួនទៅ។

« ចៅហ្វាយចង់បានស្រីក្មេងៗទេ? » សំឡេងរបស់ម្ចាស់ក្លិបក៏បាននិយាយឡេីងខ្សឹបដាក់ត្រចៀករបស់ហុីសុឹងដោយស្នាមញញឹម ព្រោះអោយតែហុីសុឹងនឹងមិត្តភក្ដិរបស់គេម្ចាស់ក្លិបនេះតែងតែយល់ចិត្តរបស់ពួកគេរហូត ព្រោះពួកនាយទាំងបីរនាក់ជាមនុស្សចាយលុយធំៗណាស់។

« អត់ទេ ប្រាប់អោយពួកគេចេញខាងក្រៅទៅ ខ្ញុំមិនចង់បានទេ ចាំថ្ងៃក្រោយ » ហុីសុឹងនាយនិយាយឡេីងដោយសម្លឹងមេីលមុខរបស់ជេយ៉ុងដែរកំពុងតែអង្គុយមេីលមុខរបស់នាយមិនដាក់ភ្នែក។

« ពួកឯងចេញក្រៅទៅ » ម្ចាស់ក្លិបគ្រាន់តែបានលឺពាក្យសម្ដីរបស់ហុីសុឹងបែបនេះភ្លាមគាត់ក៏បាននិយាយឡេីងប្រាប់ទៅកាន់បុគ្គលិកដែរនៅឈរនៅខាងក្នុងនោះអោយពួកគេចេញទៅខាងក្រៅអោយអស់។

គូរដណ្ដឹងរោគចិត្ត / HEEJAKE (complete✅)Donde viven las historias. Descúbrelo ahora