ភាគទី40 : Choose one options

679 89 21
                                    

#BetweenUs
#ភាគទី40

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________

បន្ទាប់ពីត្រូវគេដេញតាមហ្វូតបានទៅអង្គុយសម្រាកនៅក្នុងបន្ទប់អង្គុយសញ្ចឹងគិតរឿងផ្សេងហើយពេលនោះជេមបានបើកទ្វាចូលមកហ្វតដែលកំពុងតែគ្មានព្រលឹងក្នុងខ្លួនបានភ្ញាក់កន្រ្តាក់យ៉ាងខ្លាំងជេមឃើញបែបនោះក៏សួរ÷

«រវល់គិតពីអីទើបមិនដឹងបងចូលមក?»

«គឺ...គឺ...គ្មានអីទេ»

«រឿងខ្លះមិនគួរដឹងកុំចង់ដឹងនាំតែទុក្ខដាក់ខ្លួនទេ»

«បងនិយាយពីអី?»

«គ្មានទេបងអានអត្ថបទដែលគេផុសក្នុងfbតើ»

«អរ....និយាយចឹងថ្ងៃនេះបងមកពីធ្វើការលឿនម្លេះ?»

«គ្មានការងារធ្វើទើបមកផ្ទះដេកអោបប្រពន្ធ»

ជេមចង់អោបហ្វតតែត្រូវហ្វតរុញក្បាលចេញ÷

«ឆ្លៀតឱកាសសម្បើមណាស់យកពេលទៅអោយអ្នកនាងឈើរីទៅ»

«មើលទៅឈើរីលែងចង់បានអ្វីពីបងទៀតហើយ»

«ហេតុអី?»

«ចាំតែមើលទៅ»

«និយាយចឹងអូនមកនៅផ្ទះនេះយូរដែរហើយអូនមិនទាន់ដឹងកន្លែងណាមានអីៗខ្លះទេបងអាចជូនអូនដើរមើលខ្លះបានដែរទេ?»

«បាន»

«ចឹងទៅមើលខាងក្រោយផ្ទះមុនល្អដែរទេ?»

«កុំទាន់អីដើរមើលក្នុងផ្ទះនេះសិនទៅ»

«ក្នុងផ្ទះគង់តែមកដដែលយើងទៅមើលខាងក្រៅមុនទៅ»

«បងនិយាយហើយថាកុំទាន់...»

«ហេតុអីហា៎?នៅខាងក្រោយមានអីមេនទេ?»

«មិនមានអីទេតែពេលនេះមេឃរកភ្លៀងទៅក្រោយបើភ្លៀងខ្លាចប៉ះពាល់ដល់អូន»

«ចឹងមើលខាងក្នុងសិនក៏បានដែរ»

ជេមជូនហ្វតមើលគ្រប់កន្លែងទាំងអស់ន័យភូមិគ្រោះដើរម៉ាហត់ដែរនិងដល់ជាន់លើបង្អស់នៃភូមិគ្រឹះគឺមានបន្ទប់មួយបានចាក់សោរលេខកូដហ្វតឃើញហើយចង់ដឹងជាខ្លាំង÷

✵𝑩𝒆𝒕𝒘𝒆𝒆𝒏 𝑼𝒔✵[END]Where stories live. Discover now