កាត់មកមើលព្រឹកថ្ងៃថ្មីវិញ yumi អង្គុយនៅលើតុបាយម្នាក់ឯងទាំងកណ្ដោយកណ្ដែងនាងងាក់សម្លឹងមើលទៅខាងលើទាំងឆ្ងល់ម៉េចក៏ស្មារនេះទៅហើយ bojin មិនទាន់ចុះមកពីទៀត ។
«ម៉ាក់»
«keiមីងឯងងើបហើយរឺនៅ»
«មីងណា....គាត់មិននៅផង»
«ហេតុអី...ឈ្លោះគ្នារជាមួយនិងនាងមែនទេ»
«ម៉ាក់និយាយចង់មានន័យយ៉ាងម៉េច»
«កុំម៉ោធ្វើមិនដឹងម៉ាក់ដឹងណាថាឯងលួចមានស្រី» ថាចំកណ្ដាលមុខបែបនេះហើយមិនព្រមទទួលយកទៀតទើប
ចំម្លែក
«ខ្ងុំមិនបានលួចមានស្រីទេស្រីដែលម៉ាក់ឃើញនោះជាសង្សាររបស់ខ្ងុំ» yumi ហួសចិត្តនិងកូនរបស់ខ្លួននិយាយថាមានសង្សារបានយ៉ាងម៉េច
«ឯងនិយាយបែបនេះបានយ៉ាងម៉េចអាកូនចង្រៃ...ម៉េចបានជាឯងអាក្រក់បែបនេះឆាប់ទៅសូមនាងក្មេងនិងបែកទៅមិនចិងទេកុំមករញ៉េរញ៉ៃជាមួយមីងឯងអោយសោះ»
«ខ្ងុំមិនធ្វើតាមម៉ាក់ទេ» និយាយត្រឹមប៉ុណ្នឹងគេក៏ដើរឡើងឡានរួចក៏បើកចេញទៅបាត់សម្ដីដែលម៉ាក់របស់គេនិយាយអម្បិមិញនេះហាក់មិនបានហោះចូលត្រចៀកគេទាល់តែសោះត្រឡប់មកមើល bojin ដែលកំពុងអង្គុយញុាំបាយម្នាក់
ឯងនៅ condo ឯនេះវិញ នាងញុាំទាំងអួលណែមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេ
«ក្រាក់...» សម្លេងបើកទ្វាស្រាប់តែពន្លឺសម្លេងដោយឯង នាងចោលភ្នែកទៅមើលទាំងភ័យតែក៏បានបាត់ធូទ្រូងបន្តិចពេលឃើញថាអ្នកដែលបើលចូលមកជា kei។ Bojin រហ័សយកដៃជូតទឹកភ្នែកដែលហូរចុះមកអម្បិញមិញនេះ
«ឯងមកធ្វើអី»
«មកមិនបានមែនទេ»
«គ្មានអីទេឯងញាុំអីហើយរឺនៅ» នាងព្យាយាមគេចភ្នែកពី kei ទាំងចាប់ផ្ដើមឈួលៗចុងច្រមុះ រួចក៏ងើបដើទៅផ្ទះបាយទាំងមិនសូវសម ។ kei បោះអាវក្រៅទៅលើសាឡុង
ហើយក៏បន្តដើរទៅតាមនាងពីក្រោយ ដៃក៏សែនរឹកមាំក៏ស្រវាចាប់ខ្លួមប្រាណមកអោបដោយមិនអោយនាងរើរួច
«មីងកុំធ្វើដូចជាមិនមានរឿងអ្វើកើតឡើងបានទេ»
«ចេញពីយើងទៅទំនាក់ទំនងពួកយើងគ្មានអ្វីក្រៅពីមីងនិងក្មួយទេ» និយាយបានត្រឹមនិង kei ក៏ប្រលេង bojin អោយមានសេរីភាពពីវង្វង់ដៃរបស់គេ ទឹកមុខដែលញញឹមមុននេះក៏ស្រាប់តែប្រែទៅជាមុខស្មើរនិងសាច់ការបំផុត
«មីងដឹងថាមីងនិយាយអ្វីដែលទេ បើមិនដឹងទេខ្ងុំអោយនិយាយម្ដងទៀតបាន»
«កុំមកឆ្គួតពេកឆាប់ទៅរកស្រីវិញទៅ»
«មិនមែនស្រីទេនាងជាសង្សាររបស់ខ្ងុំ» kei និយាយចប់ភ្លាមពិភពលោករបស់ bojin ពេលនេះហាល់លេងដំណើរការហើយនាងឈរសម្លឹងមើលទៅកខ្សែភ្នែកដែលមើលមកនាងទាំងបេះដូងលោតស្ទើរតែផ្ទុះទៅហើយ គេនិយាយបែបនេះបានយ៉ាងម៉េចវាដូចជាយកកាំបិទមកចាក់នាងទាំងរស់អីចិង
«មីងនិងហើយជាស្រីរបស់ខ្ងុំ»
«ស្រី....ស្រី??»
«ប្រាកដហើយ»
«ចេញពីមុខយើងទៅកុំអោយយើងឃើញមុខឯងទៀតអោយសោះ...ចេញទៅ...ចេញទៅ»នាងស្រែកដេញគេចេញទាំងមិនខ្លាចនិងបង្ហាញភាពទន់ជ្រាយរបស់នាង kei ឈរសម្លឹងមើលនាងទាំងមិនមាត់កទោះជាម្ចាស់ផ្ទះដេញទៅវិញក៏មិនរំគើជើងបន្តិចដែល
«មើលទៅមីងចុះដូចជាមនុស្សបែកបាក់ស្នេហា៍»
«ដោយសាតែឯងនិងអាចង្រៃនៅម៉ោនិយាយបែបនេះ
បានយ៉ាងម៉េច»
«ខ្ងុំដូចជាមិនបានធ្វើអីមីងទេសុខៗមីងក៏ទៅតាមខ្ងុំខ្លួនឯងបើថ្ងៃនោះមីងមិនទៅតាមខ្ងុំមីងក៏មិនដឹងដែល» ពាក្យសម្ដីបែបនេះក៏និយាយចេញមករួចមិនដឹងចិត្តរបស់គេធ្វើមកពីអ្វីទេ bojin ងើបដើរចេញពីគេទាំងដើរមិនចង់ត្រង់ផ្លូវទោះជានៅបន្តស្ដាប់ទៀតក៏គ្មានប្រយោជន៍ដដែលKei ដើរតាមនាងពីក្រោយហាក់មិនចង់អោយនាងគេចមុខពីគេ គេស្រវ៉ាចាប់ខ្លួនរបស់នាងមកអោយរួចក៏នៅស្ងៀមមិននិយាយអ្វីតែចំណែកឯអ្នកនៅក្នុងរង្វង់ដៃរបស់គេវិញក៏យំស្ទើរតែសន្លប់ទៅហើយ bojin ព្យាយាមរើចេញពីក្នុងរង្វង់ដៃរបស់គេតែមិនអាចទាល់តែសោះកម្លាំងរបស់គេខ្លាំងណាស់
«លែងយើងទៅ»
«មីងស្ងប់អារម្មណ៍សិនទៅ»
«អត់ទេលែងយើងទៅចេញទៅកុំមកប៉ះយើងទៀត»ដោយមើលទៅនាងពិបាកមើលនិងភ្នែកពេក kei ចាប់បីខ្លួនប្រាណរបស់អ្នកជាមីងទៅបន្ទប់គេង
«មីងគេងសិនទៅ»
«.......កុំមករកយើងទៀតអី» kei ដើរចេញត្រឹមមាត់ទ្វាបន្ទប់នាងក៏ពោលប្រយោគនេះ តែសម្ដីនេះមិនបានប៉ះទង្គិចផ្លូវអារម្មណ៍របស់គេបន្តិចឡើយ kei ញញឹមចុងមាត់បន្តិចរួចក៏បន្តដើរចេញទៅក្រៅ