កាត់មកមើលអ្នកដែលត្រូវបានគេទុកចោលនៅកណ្ដាលភ្លៀងឯនេះវិញ ទីបំផុតនាងក៏បានមកដល់ condo របស់នាង ដើរចូលមកដល់ភ្លាមអ្វីដែល Bojin ឃើញមុនគេគឺភាពងងឹតសូន្យឆឹង ខ្លួនប្រាណដែលទទឹកជ្រូកក៏ត្រូវបានញ័រញាកដោយសាខ្យល់របស់ម៉ាសុីនត្រជាក់។ នាងក្រឡេកទៅមើល
នាឡិការដែលកំពុងដើរទឹកៗដល់ពាកកណ្ដារត្រនិចរបស់នាងបញ្ជាក់ថាពេលនេះគឺម៉ោង12យប់រំលងអាធ្រាតហើយ Bojin ឈរចំពីមុខទ្វាបន្ទប់របស់ evelyn រួចក៏ច្រាលទឹកភ្នែកចេញមកភ្លាមៗក្រោយពីឃើញរូបភាពដែលនាងមិនគួរឃើញ តើវាគួរអោយតូចចិត្តទេមនុស្សដែលខ្លួនស្រឡាញមកភ្លេចយើងរួចក៏ទៅធ្វើស្អីៗជាមួយនិងអ្នកផ្សេងទៅវិញ«អាក្រក់ពេកហើយ» និយាយរួចនាងក៏បង្វិលខ្លួនដើរត្រឡប់ទៅបន្ទប់របស់ខ្លួនឯងវិញទាំងឥតការ៉ូនៅក្នុង condo ទាំងអស់ត្រូវបានសើបដោយសារតែទឹកភ្លៀងបានហូរចុះពីសម្លៀកបំពាករបស់នាងរួមនិងសក់របស់នាងផងដែល ។ Bojin ដោះសម្លៀកបំពាកដែលសើបជោគជាំមដោយសារតែត្រូវទឹកភ្លៀងទាំងដក់ដង្ហើមអួលៗនៅឯទ្រូងនាងពិបាកទ្រាំណាស់នាងចង់តែរត់ទៅសួរគេណាស់ថាហេតុអីបានជាគេធ្វើ
បែបនេះនាងពិបាកទទួលយកណាស់ភ្លាមៗក៏បែបនេះគេពិតជាភ្លេចទៅយកនាងមែនរឺក៏មានចេតនាធ្វើបែបនេះ?ថ្ងៃបន្ទាប់
«kei បងលេងចាញ់អូនហើយ »
«មិនព្រមទេបងត្រូវតែឈ្នះអូនជានិច្ច»
«អាក្រក់ណាស់»
«អាក្រក់តែរឿងលើគ្រែមួយទេ»
«ឈប់និយាយជាមួយហើយ»
«ខ្នាញណាស់សូមថើបមួយម៉ោ»
«អត់ទេចេញពីអូន kei » ខណៈពេលដែល kei និង Evelyn កំពុងអង្គុយលេង game នៅលើសាឡុងនិងសើចសប្បាយវ
មើលទៅដូចជាមានក្ដីសុខណាស់តែចំណែក bojin ឯនេះវិញដែលកំពុងដេកនៅក្នុងបន្ទប់ហាក់ដូចជាមិនចង់ឃើញពួកគេទាំងពីនាក់ នាងអង្គុយនៅលើគ្រែទាំងមុខស្លេកស្លាំងខ្លួន
របស់នាងក្ដៅចង់ឆេះទៅហើយចំណែកឯពោះវិញមិនទាន់
បានបាយមួយគ្រាប់ចូលផងដែលធ្វើអោយនាងគ្មានកំម្លាំងក្នុងខ្លួនអីបន្តិច
«ring rings » សម្លេងទូរសព្ទ័ពន្លឺឡើង Bojin ក៏ប្រញាប់លើកមកនិយាយ
«អាឡូ bojin »
«មានអីមែនទេ yumi »
«យប់មិញ kei មានទៅយកឯងទេ» គ្រាន់តែលឺឈ្មោះរបស់គេភ្លាមបេះដូងដែលកំពុងដើរធម្មតាសុខៗប្រែជាលោតញាប់ទឹកភ្នែកក៏រលិងរលោងមកទៀតនាងខ្ញាំងដៃចូលគ្នាររួចក៏
ព្យាយាមនិយាយទាំងអួលដើមកជាខ្លាំង
«គេ....គេ..មកយកយើងគ្រាន់តែយូរបន្តិច»
«យើងស្មានតែគេភ្លេចព្រោះយប់មិញលឺថាគេទៅកម្មវិធីនៅកន្លែងធ្វើការរបស់គេរួចក៏នាំសង្សាររបស់គេទៅដែលយើងទើបតែដឹងទេបើ youta មិននិយាយ» Bojin ដែលកំពុងអង្គុយស្ដាប់អ្នកម្ខាងទៀតកំពុងនិយាយឯនេះស្រាប់តែទឹកភ្នែកស្រកមកតក់ៗទោះជានាងខំប្រឹងទប់យ៉ាងណាក៏ដោយនាងអង្គុយស្ដាប់ទាំងអួលក្នុងទ្រូងមិននឹកស្មានសោះថាគេអាចធ្វើទង្វើបែបនេះទៅរួច
«អាឡូ...លឺយើងនិយាយទេ»
«យើង...»
«ឯងឈឺមែនទេសម្លេងដូចជាប្លែក»
«គ្រាប់តែមិនសូវស្រួលខ្លួនទេ»
«ញុាំអីហើយក៏រកថ្នាំលេបទៅ»
«យើងដឹងហើយ» ប្រព័ន្ធទូរសព្ទ័រក៏ត្រូវបានកាត់ផ្ដាច់ នាងយកដៃជូតទឹកភ្នែកចេញទាំងមិនដាច់ពីគ្នារទើបមួយ
សន្ទុសក្រោយមកទើបនាងសម្រេចចិត្តដើរចេញពីក្រៅបន្ទប់នាងដើរចេញមកទាំងទឹកមុខស្លេកស្លាំងនិងដៃម្ខាងទៀតទប់ពោះរបស់នាង នាងបោះជំហានមួយម្ដងៗដើរសម្ដៅទៅផ្ទះបាយទាំងដើរមិនចង់ផ្លូវ ។ ដែលទង្វើរបស់នាងបែបនេះហើយបានទាញការចាប់អារម្មណ៍ពី kei ជាខ្លាំង kei ចោលភ្នែកទៅរកនាងរួចក៏នឹកឃើញរឿងកាលពីយប់មិញដែលគេ
បានភ្លេចទៅយកនាង kei ប្រញាប់ងើបចេញពីសង្សាររបស់ខ្លួនដើរទៅរកមីងរបស់ខ្លួនទាំងយ៉ាងរហ័ស
«មីងកើតអីមែនទេ» kei ចាប់កដៃរបស់នាងដោយមាន
បំណងចង់ជួយទប់ខ្លួនរបស់នាង តែក៏ត្រូវនាងកន្ត្រាក់ដៃចេញមកវិញ
«មីងឈឺមែនទេ»
«.....» bojin ព្យាយាមធ្វើជាមិនដឹងមិនលឺនូវអ្វីដែលគេសួរ
«ប្រយ័ត្នដួល» kei រហ័សទាញខ្លួនប្រាណរបស់នាងអោយចូលមកជិតគេខណៈពេលដែលឃើញនាងបប្រុងនិងដួល
«ចេញកុំមកប៉ះយើង»
«កើតអីមែនទេ»
«យើងប្រាប់ថាកុំប៉ះយើង!!»
«ខ្លួនបែបនេះហើយនៅមិនចង់អោយគេជួយទៀត» នាងឈរសម្លឹងទៅមុខរបស់គេតែក៏ត្រទាក់ភ្នែកនិងស្នាមជាំក្រហមនៅលើករបស់គេ រួចរូបភាពដែលនៅពីយប់មិញក៏បាន
លោតចូលមកក្នុងខួរក្បាលរបស់នាងភ្លាមៗតែម្ដង វាស្ទើរតែធ្វើអោយនាងបង្ហាញភាពទន់ខ្សោយរបស់នាងនៅចំពោះមុខរបស់គេទៅហើយ នាងប្រញាប់ទម្លាក់ភ្នែកចុះវិញទាំង
ខ្ញាំមដៃនិងមិននិយាយអ្វីទាំងអស់ kei វិញក៏មិនអោយចាញ់ចិត្តមីងរបស់គេដែល គេបានឈរសម្លឹងមើលទៅនាងវិញទាំងមិននិយាយអ្វីដូចគ្នារ