Evelyn ហេតុតែឃើញ kei ទៅកន្ត្រាក់បាយយូរពេកនាងក៏បានដើរទៅតាមរួចក៏ប្រទះឃើញមីងក្មួយកំពុងឈរសម្លឹងមើលគ្នារទៅវិញទៅមកទាំងមិននិយាយអ្វី
«kei កើតអីមែនទេ»
«គ្មានអីទេគ្រាន់តែចង់ឃើញថាមនុស្សខ្លះរឹងមាំងដល់កម្រិតណា» evelyn ឈរស្ដាប់ទាំងមិនយល់ន័យរបស់គេ នាងងាក់ទៅមើល bojin ដែលឈរឆ្ងូកមុខចុះក្រោមដោយទឹកមុខមិនសូវសម
«អូនទៅវិញសិនទៅទុកអោយបងនៅនិយាយជាមួយមីងក្បាលរឹងរបស់បង »
«អូខេតាមសម្រួលចុះ»រកតែ evelyn និយាយចប់មិនទាន់ទេ bojin ឯនេះក៏រហ័សរត់ទៅបន្ទប់របស់នាងវិញរួចក៏ចាក់សោរមួយរំពេចរកតែ kei តាមនាងមិនទាន់ទាល់តែសោះ ។ kei ឈរសើចនេះមែនទេអ្នកដែលឈឺដើរស្ទើរតែដួលអម្បិញមិញនេះ
« Evelyn បងថាអូនគួរតែទៅបបួលមិត្តភក្តិរបស់អូនដើរលេងវិញទៅល្អជាង»
«ហេតុអីទៅអូនចង់នៅជាមួយបង »
«ស្ដាប់បងណា»
«អត់ទេ!!!»
«បងមានរឿងនិយាយជាមួយមីងរបស់បងអ្នកដទៃហ៊ាមដឹង» លឺ kei និយាយសង្កត់សម្លេងធ្ងន់បែបនេះបើមិនទៅទៀតទើបចំម្លែក
«អូន...អូនទៅហើយចិង»
«បែបនេះទើបគួរអោយស្រឡាញ់» evelyn ប្រញាប់ប្រញាលចេញទៅចម្លែកចិត្តតែក៏មិនហ៊ាននិយាយអ្វីតទៅទៀត។ ចំណែក kei វិញមិនចាំយូរពេលនេះមានតែគេនិងអូនមីងរបស់គេទេគេក៏បោះជំហានទៅបន្ទប់របស់មីងរបស់ខ្លួននិងបើកទ្វាបានយ៉ាងងាយស្រួលទោះជានាងបានចាក់សោរពីក្នុងហើយក្ដី
«ឯងចូលបានយ៉ាងម៉េច?» bojin ធ្វើទឹកមុខបែបឆ្ងល់និងគេតែក៏មិនសូវជាចង់ដឹងទេថាហេតុអីបានជាគេចូលមក
បានព្រោះទឹកមុខរបស់នាងពេលនេះប្រែលទៅជាតក់ស្លុតចង់យំបន្តិចអីបន្តិចពេលដែល kei អោនមុខមករកនាង
«មីងឈឺមែនទេ»
«កុំមកជិតយើងទៀតចេញទៅ»
«ហេតុអី?»
«kei កុំហួសហេតុពេក...អា៎លែងដៃ » kei ចាប់សង្កត់កដៃរបស់នាងអោយជាប់ផ្អឹបនិងពួកមិនអោយរើបម្រះរួចចេញពីគេ ចំណែកដៃម្ខាងទៀតក៏ចាប់កជើងរបស់នាងជាប់ដូចគ្នារ រួចក៏ទាញខ្លួនប្រាណរបស់នាងមកអោយនៅក្រោមខ្លួនរបស់គេ
«មីងចង់លេងចរឹកមាន់ដាក់ខ្ងុំមែនទេ»
«ចរឹកមាន់ស្អីឯងលែងយើង..យើងឈឺណាស់»
«ខឹងខ្ងុំដែលខ្ងុំមិនចង់រកយប់មិញមែនទេ» សំណួរកណ្ដាលមុខបែបនេះហើយបើប្រកែតថាមិនមែនទៀតដូចជាមាត់ខុសពីចិត្តអីចិង Bojin នៅដេកស្ងៀមត្រឹងពេលលឺគេសួរបែបនេះតើនាងគួរឆ្លើយបែបម៉េចទៅទើបល្អ នាងសម្លឹងមើលទៅកែវភ្នែកក៏សែនមុទស្រួចរបស់គេហើយក៏ក្រវីក្បាលជំនួសដល់ការឆ្លើយតប kei វិញទោះសមិននិយាយក៏គេដឹងស្រាប់ទៅហើយថានាងខឹងគេនូវរឿងកាលពីយប់មិញ
«ខ្ជិលធ្វើបាបមនុស្សឈឺដូចជាមីងណាស់» គេងើបចេញពីលើនាងដោយមិមចង់ធ្វើអ្វីដែលប៉ះពាល់ដល់រាងកាយរបស់នាង ព្រោះឃើញថារាងកាយរបស់នាងខ្សោយពេក ។
«មីងចេញមកក្រៅមកខ្ងុំធ្វីអីអោយញុាំ» ថាហើយក៏ដើរទៅបាត់ចំណែ bojin វិញក៏នៅដេកនៅស្ងៀមទាំងដក់ដង្ហើមធំ បន្តិចក្រោយមកទើបនាងដេកទៅក្រៅបន្ទប់«នេះញុាំបបរសិនទៅ»
«....»
«ញុំាទៅកុំនៅចិត្តច្រើនពេក»
«ញុាំមិនចូលទេ»
«ញុាំទៅខ្ងុំមិនចង់ធ្វើបាបមីងទេ»
«......»នាងមើលទៅចានបបររួចក៏ទាញ់ស្លាបព្រាមកដួសដាក់ចូលមាត់
«យប់មិញមីងមកបានយ៉ាងម៉េច»
«ដើរមក» kei លើកជញ្ចើមលើងទាំងភ្ងាក់ផ្អើរបែបស្ងាត់ៗ
«ខ្ងុំស្មានតែមីងមកជាមួយម៉ាក់របស់ខ្ងុំទើបខ្ងុំមិនទៅទទួលហើយណាមួយយប់មិញខ្ងុំរវស់ផង» និយាយបានត្រឹមនិង bojin ក៏បានដាក់ស្លាបព្រាចុះ
«យើងឈប់ញុាំហើយ»
«ញុាំទៀតទៅ»
«លែងយើង..យើងមិនមែនក្មេងអោយឯងបង្ខំបានទេ»
«ក៏បានតាមចិត្ត...ចង់ទៅណា»
«ទៅដេក»
«លេបថ្នាំសិនទៅ»និយាយចប់ក៏បានហុចថ្នាំនិងទឹកមកមុខរបស់នាង
«មិនលេបទេ»
«មិនមើលសភាពខ្លួនឯងទេក៏យ៉ាងម៉េច»
«ឯងមកខ្វល់ស្អី»
«បើចង់ដេកឈឺងាប់ណាស់ក៏ទៅរកកន្លែងផ្សេងងាប់ទៅកុំមកដេកងាប់នៅ condo របស់ខ្ងុំ» គេនិយាយបែបនេះធ្វើអោយនាងកាត់តែអន់ចិត្តជាមួយនិងគេ នាងគ្រាន់តែចង់អោយគេមកលួងលោមនាងមិនមែនមកស្ដីថាអោយនាងបែបនេះទេ ។ bojin ឈរសម្រក់ទឹកភ្នែកនៅចំពោះមុខរបស់ kei រួចក៏ទាញថ្នាំមនិងទឹកយកមកលេបរួចក៏ដើរចូលបន្ទប់វិញបាត់ទាំងមិនតបតនិងគេមួយម៉ាត់ នាងឈឺណាស់នាងអន់ចិត្តនិងទង្វើររបស់គេពេកណាស់ទៅហើយអីឡូវត្រូវមកឈឺចិត្តនិងពាក្យសម្ដីរបស់គេទៀត សមទេដែលនាងត្រូវទទួលបែបនេះ? ?