ចាប់តាំងពីថ្ងៃនោះមកពួកគេទាំងពីរក៏បានគេចមុខគ្នារដោយមិនបាននិយាយរឿងរ៉ាវក្នុងចិត្តប្រាប់គ្នាររស់នៅក្នុងផ្ទះជាមួយគ្នារតែការនិយាយស្ដីនិងចរឹករិពារក៏បានផ្លាស់ប្ដូរ
រហូត់ដល់ថ្នាក់ Bojin នាងបានឃុំខ្លួននៅក្នុងបន្ទប់ព្រោះមិនហ៊ានប្រឈរមុខនិង Kei បន្តទៀត
«អ្នកនាងម៉េចក៏ឃុំខ្លួនឯងបែបនេះ?!»
«យើងមិនបានឃុំខ្លួនឯងទេយើងគ្រាន់តែមិនចង់ចេញទៅក្រៅ»
«អ្នកនាងមានរឿងអីមែនទេ?»
«ថ្ងៃនោះគេបានប្រាប់យើងថាគេពិបានណាស់រឿងខ្លះមិនអាចនិយាយចេញមកបានទេបានត្រឹមគិតរួចក៏ដោះស្រាយម្នាក់ឯងស្ដាប់ហើយយើងជាមីងជួយគេមិនបានបែបនេះយើង
ដូចមិនសមនៅជិតគេទាល់តែសោះ» នាងនិយាយទាំងមុខស្ងួរហាក់មនុស្សគ្មានវិញ្ញាននៅក្នុងខ្លួនសម្ដីនិយាយមួយៗច្បាស់ដែលមិនធ្លាប់និយាយបែបនេះពីមុនមក ពួកស្រីបម្រើអង្គុយស្ដាប់ទាំងរំជួរចិត្តពួកគេទោះ Bojin មិននិយាយគ៏ពួកនាងដឹងស្រាប់ទៅហើយ។
កាត់មកប៉ុន្នានថ្ងៃបន្តមកទៀត Bojin ក៏បានចាប់ភ្លឹកដឹងនិងចរិកប្លែកៗរបស់គេមកកាន់នាងមិនដឹងថាគេពិបាកចិត្តនិងរឿងការងាររឺរឿងលោកយាយរបស់គេនោះទេតែមើលទៅគេ
ហាក់ដូចជាមិនងើពើដាក់នាងទាល់តែសោះ ខុសប្លែកថាបើគេបែបនេះជាមួយ Evelyn ដែរមិនថាទេតែនេះគេប្លែកតែជាមួយនាងអោយគត់តែម្តង ។ នៅយប់មួយអម្លុងពេលដែល Bojin បម្រុងនិងចុះទៅញុាំអារហារពេល្ងាចនាងក៏បាន
ប្រទះភ្នែកឃើញ Kei និង Evelyn ដើរត្រឡប់ចូលមកផ្ទះវិញទាំងទឹកមុនសើចស្រស់នៅនិងមុខរបស់ពួកគេតាមទង្វើនិងកាយវិការរបស់ Kei ធ្វើអោយអ្នកដែលកំពុងនៅឯខាងលើបាត់មាត់បាត់កនាងនិយាយអ្វីមិនចេញទេវាហាក់ដូចជាតឹងទ្រូងរួចក៏មិនអាចនិយាយអ្វីបានមុខនិងបំពង់ករបស់នាងក៏ចាប់ផ្ដើមអួរនិងឆួលៗមកបណ្ដើរៗដែលធ្វើអោយនាងសម្រាចចិត្តដើរចូលក្នុងបន្ទប់ទាំងមិនទាន់បានញុាំអីនៅឡើយ ។ មកដល់បន្ទប់ភ្លាមនាងក៏បានអង្គុយចុះរួចក៏យំយកៗរកតែដក់ដង្ហើមមិនទាន់ទឹកភ្នែកមួយដំណក់ៗដែរហូរចុះមកគឺវាហូរដោយភាពឈឺចាប់ឃើញនាងមិនមាត់ៗបែបនេះមិនមែននាងមិនចេះឈឺឯណា៎។ Bojin នាងអង្គុយយំរហូត់ដល់ថ្នាក់ដេកលក់ទាំងមិនដឹងខ្លួនកាត់មកព្រឹកស្អែកបន្ទាប់វិញខណៈពេលដែលគូរសង្សារស្នេហា៍ទាំងពីរនាក់កំពុងតែញុាំអាហារនោះ Bojin នាងក៏បានដើរចុះមកពីខាងលើទាំងទឹកមុខស្រពោនក្រៀមក្រំ ចំណែក Kei វិញឃើញមីងរបស់ខ្លួនមកអង្គុយរួមតុបែបនេះគេក៏បានរៀបចំចរិតឫកពារអោយមកធម្មតាវិញព្រោះអម្បិញមិញនេះពួកគេទាំងពីកំពុង sweet ជាមួយគ្នារ
«មុខជំនួញរបស់បងយ៉ាងម៉េចហើយ?!» Evelyn សួរទៅកាន់សង្សាររបស់ខ្លួន
«មិនអីទេមុខជំនួញរបស់បងដើរល្អណាស់បងគួរតែអរគុណអូនហើយ»
«បងគួរតែអរគុណលោកប៉ារបស់អូនទើបត្រូវ»
«និយាយចឹងល្ងាចនេះបងចង់ប៉ាយបាយល្ងាចលោកប៉ារបស់អូនមួយពេលយ៉ាងម៉េចដែល?!»
«ល្អតើបងនិងប៉ារបស់អូននិងកាន់តែស្គាល់គ្នារជាងនេះ»
«.....» Bojin អង្គុយស្ដាប់ពួកគេទាំងពីនិយាយគ្នារទាំងលេបបាយមិនចង់រួចតែនាងក៏នៅតែបន្តញុាំសាភាពនាងពេលនេះពិបាកមើលចិត្តធ្លុះណាស់ សក់ដ៏សែនខ្មៅក្រឹមរបស់នាង
បានបាំងផ្ទៃមុខរបស់នាងជិតដែលហេតុធ្វើអោយ kei ដែលអង្គុយនៅចំកណ្ដារតុបាយមិនអាចមើលឃើញមុខដ៏សែនក្រៀមក្រំរបស់នាង
«ហ្ហឹប....ហ្ហឹប»
«អ្នកនាង...អ្នកនាងកើតអីមែនទេ» ដោយ Bojin បង្ខំខ្លួនឯងអោយញុាំអាហារលើកម្រិតពេលទៅធ្វើអោយខ្លួនប្រាណរបស់នាងបានច្រាលអាហារមកវិញភ្លាមនិងធ្វើអោយនាងរកក្អួតមួយរំពេច
«ហ្ហឹប ហ្ហឹប» នាងរហ័សរត់ទៅក្អួតនៅបន្ទប់ទឹកដោយយកដៃទប់ពោះរបស់នាង Kei សម្លឹងមើលទៅនាងទាំងឆ្ងល់ព្រោះគេបានឃើញនាងអង្គុយញុាំធម្មតាទេតើម៉េចក៏សុខៗនាងក៏បែបនេះទៅវិញ
«អ្នកនាងតិចៗអង្គុយទីនេះសិនហើយ»
«ឃើញទេបង្អត់បាយខ្លួនឯងឡើងឈឺក្រពះហើយ»
«......»
«បើមីងមិនចុះមកទេខ្ងុំស្មានតែអ្នកមីងលួចរត់បាត់ហើយទេតើ»
«និយាយបែបនេះបើយើងលួចរត់ចេញឯងមិនចាប់យើងមកវិញទេមែនទេ»
«ប្រហែលទេដឹង» លឺគេនិយាយបែបនេះហើយនាងម៉េច
និងនៅឈរស្ងៀមនោះ Bojin រហ័សដើរទៅបន្ទប់របស់
ខ្លួនវិញដោយបានរៀបចំខ្លួនដើម្បីចាក់ចេញពីទីនេះ ចំណែក Kei វិញគេក៏បានយល់ច្បាស់ទៅទៀតថានាងបម្រុងនិងធ្វើអ្វី គេក៏បានដើរទៅតាមនាង មកដល់មុខបន្ទប់នាងភ្លាមគេក៏ធ្វើភ្នែកដាក់ស្រីបម្រើនៅខាងក្រៅអោយចេញពីបន្ទប់របស់នាង«អ្នកមីងប្រញាប់ធ្វើខ្លួនទៅណានិង»
«ឯងមកធ្វើអី»
«មីងគិតថាគេចផុតពីខ្ងុំហ្ហេ៎?»
«ឯងនិយាយឆ្គួតឡប់ស្អីនិង»
«ខ្ងុំអោយមីងរត់គេចពីខ្ងុំពេលដែលខ្ងុំមិននៅមិនមែនមករត់គេចបែបនេះទេ»
«Kei អោយយើងចេញពីទីនេះទៅយើងសូមឯងណា៎យើងមិនចង់នៅកន្លែងដដែរៗរាល់ថ្ងៃបែបនេះទេ»