Part 42

118 9 0
                                    

Bojin នាងក៏បានលូកមាត់ដោយទើសចិត្តមិនអាចទ្រាំបានតទៅទៀត
«ខ្ងុំមិនគិតថាវាមិនល្អត្រង់ណាផង» Kei និយាយទាំងមុខស្មើររួចគេក៏ងើចចេញពីតុបាយនិងបានទាញដៃ Evelyn ទៅជាមួយផងដែរ។ ដែរទង្វើទាំងអស់នេះបានរំខានអារម្មណ៍របស់នាងយ៉ាងខ្លាំងរហូតនាងមិនអាចអង្គុយមើលតទៅ
ទៀតបានរួចក៏ងើរដើរទៅបន្ទប់របស់ខ្លួនវិញ

«Evelyn ថ្ងៃនេះបងនាំអូនទៅជួបលោកយាយរបស់បង»
«ហេតុអី?!»
«លោកយាយរបស់បងចង់ជួបអូន»
«លោកយាយនៅតែគួរអោយស្រឡាញដដែរ» មិនអោយចាំយូរពួកគេទាំងពីរក៏បានមកដល់កន្លែងតាមការកំណត់។ មកដល់ភ្លាម Evelyn ក៏បានអោនគោរពលោកយាយរបស់ Kei និងបានចូលអង្គុយយ៉ាងសមសួនចំណែកលោកយាយរបស់ kei វិញក៏មិនបានអង្គុយនៅស្ងៀមអត់ប្រយោជន៍ដែលគឺថាភ្នែករបស់គាត់រហ័សណាស់គាត់បានសម្លឹងមើលកា
រស្លៀកពាក់របស់នាងការនិយាយស្ដីនិងចរិករបស់នាងផងដែល
«លោកយាយនេះគឺ Evelyn សង្សាររបស់ខ្ងុំពួកយើងទាក់ទង់គ្នារ2ឆ្នាំហើយ»
«ជម្រាប់សួរលោកយាយ» ក្រោយពីពួកគេទាំងបីបាននិយាយត្រូវរ្រូវគ្នារអស់ហើយលោកយាយរបស់ Kei ក៏បានសូមពេលនិយាយជាមួយនិងចៅប្រុសរបស់ខ្លួនតែពីរនាក់ដោយបានប្រាប់ Evelyn អោយទៅអង្គុយនៅខាងក្នុងឡានជាមុន
«លោកយាយមានរឿងអីក៏ឆាប់និយាយមក»
«យើងបានឆែកប្រវិត្តរបស់នាងតូចនេះអម្បិញមិញនេះហើយៗគ្រួសារនាងក៏មិនអន់អីណាស់ណាដែល»
«ល្អហើយចិង» គេនិយាយហើយបម្រុងនិងងើបដើរចេញតែលោកយាយរបស់គេមិនទាន់និយាយចប់ឯណា លោកយាយរបស់គេក៏បន្តនិយាយចេញមកទៀត
«យើងចង់អោយឯងទៅដាក់ហ៊ុនធ្វើការជាមួយគ្រួសាររបស់នាងគិតយ៉ាងម៉េចដែលចៅប្រុស»
«លោកយាយចង់លេងស្អីទៀតហើយ»
«ថា nomi ទៅឯងមិនពេញចិត្តចុះអីឡូវប្ដូរមក Evelyn យ៉ាងម៉េចដែល?!»
«......»
«ចុះបើប្ដូរមក Bojin មីងរបស់ឯងវិញគិតយ៉ាងម៉េចដែល»
«លោកយាយ...!» គេក៏ស្រែកប្រាប់ទៅលោកយាយរបស់គេវិញភ្លាមទាំងតឹងសរសៃរក
«ឯងនៅតែអោយយើងចាប់បានចំណុចខ្សោយរបស់ឯងអោយទាល់តែបាន»
«ខ្ងុំសូមលោកយាយបានទេកុំរញ៉េរញ៉ៃជាមួយ Bojin អីនាងមិនដឹងរឿងអីទេ»
«បើមិនពេញចិត្តក៏ឈប់ទាក់ទង់នាងទៀតទៅរឺក៏ចង់អោយយើងយកក្រុមហ៊ុនរបស់បា៉ឯង?!»
«.....»
«ឈប់ទាក់ទង់ជាមួយនាងដោយវិធីរបស់ឯងរឺក៏ចង់អោយយើងជួយឯង?!»Kei ឈរស្ដាប់ទាំងត្រឺតធ្មេងនិងខាំមាត់
សង្កត់ចិត្តជាទីបំផុតនៅជាមួយលោកយាយរបស់គេ គេហាក់ដូចជាគ្មានអំណាចនិងតទល់អីទាល់តែសោះបានត្រឹមឈរស្ដាប់រួចក៏ដើរចេញ។ ទាន់បាននិយាយជាមួយនិងចៅរបស់ខ្លួនហើយបែបនេះលោកយាយរបស់ Kei ក៏បានបន្តទៅនិយាយជាមួយនិង Bojin ដែលនៅនិងផ្ទះមិនទាន់បាន
ដឹងនូវរឿងអីនៅឡើយ

«អ្នកនាងលោកយាយគាត់បានមករកអ្នកនាង»
«លោកយាយ?!» Bojin រត់ចេញពីបន្ទប់របស់ខ្លួនទាំងឆ្ងល់ដោយនាងមិនបានរពឹងថាលោកយាយរបស់ Kei និងដឹងថា
នាងនៅទីនេះ ចុះមកដល់ខាងក្រោមភ្លាមនាងក៏បានប្រទះឃើញលោកយាយរបស់ Kei កំពុងអង្គុយចាំនាងនៅលើសាឡុងនាងក៏រហ័សរត់ទៅអង្គុយជាមួយ
«ឆាប់អង្គុយមកយើងមានរឿងខ្លះចង់និយាយ»
«ម៉េចក៏លោកយាយដឹងថាខ្ងុំនៅទីនេះ»
«មិនសំខានទេអីឡូវចូលមករឿងនាងវិញ យើងបានប្រាប់នាងហើយថាអោយឈប់មករញ៉េរញ៉ៃជាមួយនិងចៅរបស់យើងទៀត»
«លោកយាយមិនឆ្ងល់ទេរឺថាហេតុអីក៏ខ្ងុំមកនៅទីនេះបាន?!» នាងនិយាយបែបនេះព្រោះចង់មានន័យថានាងមកនៅផ្ទះនេះបានក៏ដោយសារតែ Kei ជាអ្នកនាំនាងមកដែរ មិនមែន
សុខៗនាងក៏នៅផ្ទះគេបានទេ
«និយាយតាមត្រង់ទៅចុះក្រុមហ៊ុនរបស់បា៉គេកំពុងជួបការ
លំបាកចិងហើយយើងត្រូវការជំនួយពីអ្នកដែលមានឋានៈដូចគ្នារ»
«ហេតុអីក៏និយាយប្រាប់ខ្ងុំ?!»
«ព្រោះអ្នកដែលជួយយើងបានគឺ Evelyn និយាយបែបនេះនាងយល់ដែលរឺទេ?!»
«....»
« Bojin ហា៎យើងដឹងណា៎ថានាងស្រឡាញ់ Kei តែយើងក៏មិនអាចយកស្នេហា៍របស់ពួកឯងមកធ្វើជំនួញបានទេណាមួយ Kei គេក៏មានជម្រើសទៀតក្នុងយើងជាយាយរបស់គេគ្មានអីក្រៅពីចង់ឃើញគេមានអនាគត់ល្អទេ....នាងក៏ចង់ឃើញគេបែបនេះដែលមែនទេ?!» និយាយទៅលោកយាយរបស់ Kei និយាយតែម្នាក់តែម្ដង Bojin អង្គុយស្ដាប់ទាំងមិនតបតខួរក្បាលរបស់នាងពេលនេះគិតអ្វីមិនចេញទេពិភពលោករបស់នាងពេលនេះលែងដំណើរការអស់ហើយ នាងអង្គុយស្ដាប់ទាំងមិនសូវយល់ន័យរបស់អ្នកនិយាយអង្គុយទល់មុខរបស់នាង
«ណ៎ហ្ហើយទៅចុះយើងសង្ឃឹមថាចៅប្រុសរបស់យើងនិងជ្រើរើសចម្លើយដ៏ល្អបំផុតសម្រាប់ឯង» និយាយចប់គាត់ក៏
បានដើរចេញទៅបាត់ទុកអោយនាងតូចនៅអង្គុយគិតពីពាក្យសម្ដីទាំងប៉ុន្នានដែរគាត់បាននិយាយមុននេះតែម្នាក់ឯង

Bojin អ្នកមីងWhere stories live. Discover now