Part39

162 12 0
                                    

Kei សម្លឹងមើលទៅស្រីបម្រើដែលកំពុងដើរចុះមកវិញនិយាយខ្សឹងខ្សៀវគ្នារទាំងទឹកមុខស្លេកស្លាំង
«លោកប្រុសអ្នកនាងមិនព្រមចេញពីបន្ទប់ទេ»
«Kei អូនថាបងគួរតែអោយនាងនៅគេងបន្តិចទៀតសិនទៅ»
«អ្នកមីងតែងតែបែបនេះ»
«បងជិតដល់ម៉ោងទៅធ្វើការហើយ»
«អូ...បងទៅហើយចិងពេលល្ងាចបន្តិចបងមកវិញហើយ»ពួកគេក៏បានថើបលាគ្នារមុននិង kei ចេញឡានទៅធ្វើការងារ
«ពួកឯងនាំគ្នាររៀបចំម្ហូបលើតុនេះចាក់ចោលអោយអស់ទៅ»
«តែ...»
«យ៉ាងម៉េច?»
«មិនមានអីទេអ្នកនាង» ស្រីបម្រើទាំងនោះនាំគ្នារប្រមូលចាន់ដែលមានម្ហូបនៅសល់យកទៅចាក់ចោលដោយម្ហូបខ្លះនៅមិនទាន់បានញុាំនៅឡើយទេ ក្រោយពីបានប្រមូលម្ហូបចាក់ចោលអស់ហើយក៏នៅសល់ម្ហូបមួយចាន់ទៀតដែល
ពួកស្រីបម្រើមិនបានយកទៅចាក់ចោល
«ម្ហូបនេះចាក់ចោលមិនបានទេយើងធ្វើសម្រាប់អ្នកនាង Bojin ទេ»
«តែអ្នកនាង Evelyn អោយចាក់ចោលទាំងអស់ណា»
«ឆាប់យកទៅទុកទៅ» និយាយចប់ពួកនាងទាំងពីរក៏នាំគ្នារ
យកចាន់ម្ហូបដែលនាងធ្វើសម្រាប់ Bojin នោះយកទៅ
ទុកនៅឯផ្ទះបាយ
«ehh...ម្ហូបនៅសល់នោះមិនចាក់ចោលទៅនេះពួកឯងចង់លួចសុីខ្លួនឯងមែនទេ»
«អត់ទេអ្នកនាង.....ពួកខ្ងុំមិនហ៊ានទេ» ពួកនាងរហ័សប្រកែចយ៉ាងញ័រមាត់
«នៅផ្ទះនេះគ្មានវិន័យអីទេមែនទេ??បានជាពួកនាងចាប់
បាននៅនិងមុខពិននិងហើយនៅហ៊ានប្រកែចទៀត»
«អត់ទេអ្នកនាងម្ហូបមួយចាន់នេះខ្ងុំធ្វើជូនអ្នកនាង bojin ទេខ្ងុំចង់យកវាទៅទុកអោយអ្នកនាង bojin  នៅពេលដែលគាត់ចុះមកញុាំអាហារបន្តិចទៀតនេះ»
«យើងប្រាប់អោយចាក់ចោលមិនលឺទេហ្ហេ៎?!!» Evelyn ចាប់ទាញសក់ស្រីបម្រើយកមកបោចទាំងកហឹងដែលធ្វើអោយចាន់ដែលនៅក្នុងដៃរបស់ស្រីបម្រើនោះធ្លាក់បែកចេញពីដៃរបស់នាង
«អួយ....អ្នកនាងលេងសក់របស់ខ្ងុំទៅអួយ»
«យ៉ាងម៉េចស្មោះស្មាសនិងធ្វើឆ្កែបម្រើនាង Bojin និងខ្លាំងណាស់មែនទេ អីឡូវយ៉ាងម៉េចដែលមិនឃើញក្បាលវាមកជួយឯងចិង»
«អួយ...ខ្ងុំសូមទោសអ្នកនាង»
«ផ្លាច់»
«អ្នកនាងឈប់ធ្វើបាបនាងទៅ» ស្រីបម្រើម្នាក់លូកមាត់និយាយ
«ពួកនាងកុំចេះ...បើមិនចង់ឈឺសាច់ទាំងព្រឹកដូចជានាងឆ្កែបម្រើនេះ»
«ផ្លាច់...ផ្លាច់»
«បានហើយអ្នកនាង»
«អួយអ្នកនាង....ខ្ងុំខុសហើយ»
«វាសមមុខឯងហើយនាងស្រីបម្រើឆ្គួត»
«អួយឈឺណាស់អ្នកនាងហ្ហឹកៗ»
«ត្រូវចាំយើងមិនមែនស្លូតអោយពួកស្រីបម្រើថោកៗដូចជាពួកឯងមកជាន់យើងបានទេ» Evelyn ចាប់បោចសក់ស្រីបម្រើនោះហើយក៏ច្រាននាងទៅនិងជ្រុងតុដែលធ្វើអោយស្រីបម្រើនោះដេកសន្លប់ភ្លាមៗនៅទីនោះ ។ Evelyn ដោះចិញ្ចៀននៅនិងដៃដែលបានប្រលាកឈាមតិចៗគប់ទៅជិត
អ្នកបម្រើឯទៀត
«យកចិញ្ចៀននេះហើយបិទមាត់របស់ពួកនាងអោយជិតបើមិនចង់អោយមានការសម្ដែងនេះម្ដងទៀត» ពួកស្រីបម្រើនាំ
គាត់ងក់ក្បាលយល់ព្រមទាំងញ័រក្បាលវាហាក់ដូចជានេះជាលើកទីមួយហើយដែលមានរឿងបែបនេះកើតឡើងនៅទីនេះ
«ឯងឆាប់នាំគេទៅបន្ទប់សិនទៅប្រយ័ត្នតែអ្នកនាង Evelyn មកឃើញមានរឿងទៀតអីឡូវហើយ»
«តោះៗ» អាចែ Bojin ដេកគ្មានដឹងថាមាមរឿងស្អីទេចា៎😊🙏

   កាត់មកពេលល្ងាចឯនេះវិញខណៈពេលដែលនៅផ្ទះមានរឿងវាយតប់គ្នារតែ Bojin ឯនេះវិញនាងនៅតែក្នុងបន្ទប់ដោយមិនចេញទៅណារឺញុាំអ្វីទាំងអស់ដោយនៅពេល
ដែលមេឃរាងងងឹតបន្តិចទើបនាងព្រមដាច់ចិត្តបើកទ្វាបន្ទប់ចេញមក ។ Bojin ចម្លែកចិត្តនាងមើលទៅមុខអ្នកបម្រើ
ម្នាក់ហាក់មានទឹកមុខប្លែកចំណែកឯសាភាពផ្ទះវិញក៏មាន
ភាពស្ងាត់ខុសពីធម្មតាវាបានផ្ដល់អារម្មណ៍ចម្លែកណាស់មកកាន់នាង តែនាងក៏មិនបានទៅចាប់ផ្លឹកច្រើនដែលព្រោះកាលដែលនាងចេញពីបន្ទប់នេះគឺមកញុាំអាហាររួចក៏ប្រញាប់ទៅបន្ទប់របស់នាងវិញ
«អ្នកនាង Bojin »
«មានអីមែនទេបានជាឃើញមុខក៏ហៅឈ្មោះបែបនេះ»
«គ្រាន់តែសប្បាយចិត្តពេលឃើញអ្នកនាងចេញពីបន្ទប់»
«សប្បាយចិត្ត?!»
«ខ្ងុំនិយាយលេងទេអ្នកនាង...អ្នកនាងចង់ញុាំអីដែលទេ»
«អឹម..យើងមិនទាន់ញុាំអីតាំងពីព្រឹកមកម្លេះទៅធ្វើមក»
«ចា៎អ្នកនាង » Bojin ចង់ជញ្ជើមចូលគ្នារហាក់តាមមិនទាន់និងរឿងអ្វីមួយ
«ម្នាក់ៗថ្ងៃនេះអីក៏ចម្លែកម្លេះ» និយាយចប់នាងក៏បានងើបដើរទៅផ្ទះបាយបម្រុងនិងយកទឹកមកផឹងប៉ុន្ដែនាងក៏ត្រូវឈរស្ដាប់នូវរឿងដែលនាងមិនគួរដឹងទៅវិញ
«កន្លែងព្រឹកមិញឯងបោះសម្អាតហើយរឺនៅ»
«ខ្ងុំបោះសម្អាតហើយហើយ»
«ហើយចំណែកឯងកុំអោយអ្នកនាង Bojin ឃើញមុខឯងអោយសោះណាប្រយ័ត្នមានរឿងទៀត»
«ចា៎ខ្ងុំដឹងហើយ» bojin  ឈរស្ដាប់ទាំងខឹងចិត្តនិង Evelyn យ៉ាងខ្លាំងមនុស្សស្អីក៏មុខពីរយ៉ាងនេះនៅពីមុខរបស់ Kei ធ្វើជាមនុស្សស្លូកបូតហើយក៏ត្រឹមត្រូវណាស់តែនៅពីក្រោយខ្នង់គេវិញក៏បញ្ជេញធាតុពិតមកវាយធ្វើបាបស្រីបម្រើបែបនេះ
បានយ៉ាងម៉េច
«នាង Evelyn នេះចំមែនហើយ»
«លោកប្រុសត្រឡប់មកវិញហើយ»
«ឯងមិនបាច់ចេញទៅទទួលលោកប្រុសទេកុំអោយលោកប្រុសឃើញមុខរបស់ឯង»
«ចា៎» អ្នកបម្រើនៅក្នុងផ្ទះទាំងអស់នាំគ្នារប្រញាប់ប្រញាល់រត់ចេញទៅក្រៅផ្ទះដើម្បីចាំទទួល Kei ត្រឡប់មកផ្ទះវិញខុសប្លែកអីតែកញ្ញា Bojin នាងរត់ឡើងទៅលើបន្ទប់វិញទាំងគ្មានបាយមួយគ្រាប់ចូលពោះ

Bojin អ្នកមីងWhere stories live. Discover now