ងាក់មកចាប់អារម្មណ៍និងអ្នកនៅលើផ្លូវឯនេះវិញ មកដល់ផ្ទះម៉ាក់របស់ខ្លួនភ្លាម Kei ក៏រហ័សចតឡាននិងដើរចេញទៅបាត់
«ស្អីក៏ប្រញាប់ម្លេះ» និយាយម្នាក់ឯងនៅក្នុងឡានចប់នាងក៏បើកទ្វាឡានដើរទៅក្នុងផ្ទះតែចៃដន្យអីនាងក៏បានទាក់ភ្នែកសម្លឹងទៅមើលស្បែកជើងកែងដែលបានទុកនៅធ្នើរដែលនាងធ្លាប់មកដាក់ស្បែកជើងរាល់ដង់
«ស្បែកជើងអ្នកណានេះ!?» bojin លើកស្បែកជើងនោះយកមកមើលនិងភ្នែកព្រោះថាមិត្តភក្តិរបស់នាងមិនដែល
ពាក់ស្បែកជើងកែងបែបនេះទេ
«kei បងមកហើយមែនទេ» ចម្ងល់នៅក្នុងខួរក្បាល់មិនទាន់បាមគិតចេញផងចម្លើយក៏ស្រាយនៅនិងមុខបាត់ទៅហើយ សម្លេងស្រួយស្រើបរបស់ Evelyn ក៏បង្ហើបមក bojin
ងាកទៅមើលសម្លេងដែលស្រែកហៅឈ្មោះរបស់ kei ក៏ឃើញ Evelyn លោតទៅអោបករបស់ kei ទាំងទឹកមុខ
ស្រល់ចំណែក kei វិញក៏អោបតបទៅនាងវិញអោយដៃទាំងពីរគេថែមទាំងបានអោនទៅថើបថ្ងាស់របស់នាងនៅចំពោះមុខរបស់ bojin ទៀតផង
«បងមកយូរម្លេះ?!»
«នៅទៅយកអ្នកមីងនិងណាអូនចាំបងមែនទេ?!» kei អោបចង្កេះរបស់ evelyn ពីក្រោយរួចក៏នាំគ្នារទៅអង្គុយនៅសាឡុងដោយមិនខ្វល់ពីភ្នែករបស់អ្នកជាមីងដែលកំពុងឈរមើលទៅកាន់ពួកគេ ។ Bojin នាងឈរត្រឹងដោយដៃម្ខាងក្ដាប់
សំពត់យ៉ាងណែន នាងក្ដាប់ទាំងញ័រដៃចំណែកទឹកមុខ
វិញរាប់ស្មើរ នាងមិនដែលគិតសោះថាគេនិងនាំ Evelyn មកផ្ទះរបស់ម៉ាក់គេ«យប់នេះទៅញុំាអីនៅខាងក្រៅទេ?!អូនធុញម្ហូបនៅផ្ទះណាស់»
«តែអូនមិនទាន់សាក់ម្ហូបនៅផ្ទះម៉ាក់របស់បងទេ»
«ទៅណាៗអូនចង់ទៅក្រៅខ្លះតែពីរនាក់យើងទេ»
«តែពីរនាក់យើង?ចុះអ្មកមីង» Kei ចោលភ្នែកសម្លឹងទៅកន្លែងដែលមីងរបស់គេឈរអម្បិញមិញនេះស្រាប់តែមិនឃើញនាងទៀតគេក្រឡេកមើលទៅក្នុងផ្ទះក្រែងនាងដើរចូលក្នុងតែក៏ម់លឃើញសូម្បីតែស្រមោលគេក៏ស្ទុះងើបឈររួចក៏ដើរទៅមើលខាងក្រៅផ្ទះ
«អ្នកមីងនៅឯណា?!!!!»
«ឃើញអ្នកនាងដើរចេញទៅក្រៅលោកប្រុស» Bojin ដើរទៅរកឡានទាំងទឹកមុខខឹងនិង Kei នេះគេនាំស្រីមកផ្ទះ
បានយ៉ាងម៉េច?គិតថាកន្លែនេះជាកន្លែងនាំអ្នកណាមកសេរីបានមែនទេ ។ បម្រុងនិងបើកទ្វាឡានទៅហើយទើប bojin នាងនឹងឃើញថាសោរឡាននៅឯ kei ឯនោះមិនមែននៅនិងនាងទេ ដោយខឹងមិនដឹងថាត្រូវធ្វើបែបណានោះនាងក៏យកកាបូបនៅនិងដៃវាយទៅលើឡានដើម្បីបញ្ចេញគំហឹង
«ចង្រៃយមែន....ចង់តែចេញពីទីនេះអោយបាត់បាត់ទេ»
«មីងចង់ទៅណា?!»
«អោយសោរឡានមក»
«មីងចង់ទៅណា»
«យើងប្រាប់ថាអោយសោរឡានមកម៉េចក៏សួរច្រើនម្លេះ»
«ខ្ងុំមិនអោយមីងទេឆាប់ត្រឡប់ទៅវិញទៅ»
«លែងកុំមកប៉ះឆាប់អោយសោរឡានមកយើងចង់ទៅ Condo យើងវិញ»
«ចាំទៅជាមួយគ្នារទៅ»
« អា kei ឆ្គួតនិយាយមិនស្ដាប់គ្នារក៏យ៉ាងម៉េចយើងមិនចង់នៅជាមួយពីរអ្នកឯងទេ»
«មីងទេជាអ្នកស្ដាប់គ្នារមិនបាន...មីងមករដូវមែនទេបានជានិយាយស្រែកៗខឹងអត់មូលហេតុបែបនេះ» Bojin ឈរស្ដាប់គេនិយាយទាំងទប់អារម្មណ៍មិនសូវកើតនាងមិនយល់ទេថាហេតុអីក៏នាងមានអារម្មណ៍ថាខឹងនិងគេដល់ថ្នាក់នេះ ។
«មិនអោយក៏អត់ទៅយើងដើរទៅវិញក៏បានដែរ» នាងបម្រុងនិងបែលខ្លួនដើរត្រឡប់ទៅវិញហើយតែក៏ត្រូវ Kei ចាប់នាងដាក់លើស្មាររបស់គេដែលធ្វើអោយ bojin រើចេញពីដៃដ៏រឹងមាំរបស់គេមិនបាន
«ដាក់យើងចុះយើងមិននៅទីនេះទេ»
«នៅអោយស្ងៀមទៅ...ផ្លាច់» ថាហើយគេក៏យកដៃវាយទៅលើគូថរបស់នាងលឺសូរតែផ្លាច់ដែលធ្វើអោយអ្នកបម្រើរនៅទីនោះមុខក្រហមគ្រប់ៗគ្នារ
«ដាក់យើងចុះ»
«មកដោះស្បែកជើងបន្តិច» Kei ហៅអ្នកបម្រើជិតនោះមកដោះស្បែកជើងដែលនៅជាប់និងជើងរបស់នាង ។ Evelyn ងាក់ទៅកាន់សម្លេងអ៊ូរអ៊ររញ៉េរញ៉ៃដែលនៅឯ
មាត់ទ្វាដោយ kei កំពុងបីមីងរបស់ខ្លួនដាក់លើស្មាររួចក៏នាំទៅលើបន្ទប់ ។ មកដល់បន្ទប់គេប្រញាប់ចាក់សោររួចក៏បោះនាងទៅលើពូកអោយមានសេរីភាពវិញ
«យើងចង់ទៅវិញ» Bojin រហ័សងើបចេញពីលើគ្រែតែត្រូវដៃដ៏រឹងមាំងរុញស្មារអោយអង្គុយចុះវិញ