Part20

352 9 0
                                    

កាត់មកដល់ពេលយប់វិញ សម្លេងបើទ្វាវាពន្លឺបង្ហាញអោយឃើញ kei ដើរបណ្ដើរាងកាយសង្សាររបស់ខ្លួនទាំងដៃម្ខាងទៀតអូសវ៉ាលីចូលមក Bojin អង្គុយមើលពួកគេនៅលើសាឡុងទាំងចិត្តពុះដូចជាទឹកក្ដៅ100អង្សា ខំគេចមកនៅ condo ហើយអីឡូវមកបបួលគ្នារមកនៅ condo របស់នាងថែមទៀត

« kei អ្នកណាគេនិង»
«មីងនេះគឺ Evelyn »
«គាត់ជាមីងរបស់បងមែនទេ» bojin អង្គុយធ្វើទឹកមុខបែបមិនពេញចិត្តរួចក៏អង្គុយសម្លឹងមើលទៅនាងទាំងពេបមាត់
«មែនហើយ»
«សួរស្ដីអ្នកមីង»
«....» evelyn ងាក់ទៅមើល kei វិញទាំងមិនសូវសមព្រោះអាចែយើងនេះណាមិនខ្ជីហើបមាត់និយាយតបទៅនាងអីមួយមាត់
«មីងកុំធ្វើបែបនេះបានទេ»
«មីងក្បាលនាងស្អីមើលទៅមុខនាងទៅអាយុមិនឆ្ងាយពីយើងទេចេះហៅយើងមីងទៅរួច» evelyn ឈរភ្លឹងមួយកន្លែងមិននឹកស្មានថា Bojin នាងនិយាយបែបនេះ ចំណែក kei វិញឈរដក់ដង្ហើមធំរួចក៏ចាប់ទាញដៃ evelyn ចូលបន្ទប់ដែលគេបានរៀបចំរួចសម្រាប់នាង ។ Bojin ក្រលេកទៅមើលដៃដែលកំពុងប៉ះគ្នារទាំងមិនដាច់ពីភ្នែក មើលហើយក៏អង្គុយទើសចិត្តតែឯង
«នេះបន្ទប់របស់អូន»
«ចុះបងគេងនៅឯងណា»
«បងប្រហែងជាគេងនៅលើសាឡុង»
«បើពិបាកពេកបងមកគេងជាមួយអូនមក»
«មិនអីទេ..អូនប្រញាប់រៀបចំខ្លួនទៅនិងបានទៅញុាំអីនៅខាងក្រៅ» និយាយហើយគេក៏បប្រុងនិងដើរត្រឡប់ទៅវិញទាំងក៏ស្ទេកស្ទើតព្រោះមើលទៅអ្នកដែលកំពុងឈរនិយាយជាមួយនៅមានរឿងនៅចង់និយាយ

«កើតអីមែនទេ?»
«kei អូនថាមីងរបស់បងគាត់មិនចូលចិត្តអូនទេ»
«គាត់តែប៉ុណ្នឹង»
«អ្នកមីងបងគាត់គេងនៅឯណា?»
«មានបន្ទប់មួយទៀតកុំភ័យអីងូចទឹកទៅនិងអាលបានចេញក្រៅ» គេយកដៃអង្អែលក្បាលរបស់នាងរួចក៏ដើរចេញពីបន្ទប់បាត់ ។ ចេញមកដល់ក្រៅបន្ទប់ភ្លាមក៏ឃើញអាចែរបស់យើងកំពុងអង្គុយមើល ទូរទស្សន៍ទាំងមុខក្រម៉ៅតែក៏មិនភ្លេចដែលអារឿងញុាំ គេក៏បានដាក់ខ្លួនទៅអង្គុយជិតនាង
«ម៉េចក៏មីងនិយាយបែបនេះ »
«.....»
«មីងលឺខ្ងុំសួរទេ» bojin មិនបានឆ្លើយដោយនាងនៅតែបន្តមើល ទូរទស្សន៍របស់នាងដដែល ដោយអត់មិនបាននិង
ចរឹកឌឺរបស់នាងពេក kei ក៏ទាញតេឡេទូរទស្សន៍យកមកបិទ ទើប bojin ព្រមងាកក្បាលសម្លឹងមើលគរ
«យ៉ាងម៉េចនិយាយមិនបានមែនទេខឹងហ៎»
«មិនមែនខឹងទេតែអ្នកមីងនិយាយបែបនេះគឺអសីលធម៍ណាស់»
«មិនខ្វល់ទេនាងនិងជាអ្នកណាមុខចង់ចាស់ជាយើងផង»
«.....» bojin ងើបឈរចេញពីគេទាំងមួលម៉ៅខុសពីធម្មតា
«ខ្ងុំនិង evelyn បន្តិចទៀតទៅញុំាអីនៅក្រៅហើយមីងចង់ទៅជាមួយទេ»
«មិនទៅទេ»
«ចុះមីងចង់ញុាំអីដែលរឺទេ»
«មិនសុីទេ!!» kei ឈឺក្បាលនិងសម្ដីរបស់នាង នៅពីតាុចនាងតែងតែបង្រៀនគេអោយនិយាយពាក្យដែលល្អៗមិនអោយនិយាយពាក្យអាក្រក់តែអីឡូវនេះវិញ ពាក្យស្អីក៏អាចចេញពីមាត់របស់នាងបានដែល ។

Kei ដើរតាមនាងពីក្រោយក្នុងគោលបំណង់ទៅលួងលោមនាងតែក៏ត្រូវឈរត្រឹងទៅវិញនៅពេលទ្វាបន្ទប់របស់ evelyn បានបើក
«អូនហើយហើយ»
«ល្អតោះទៅ»
«ចុះមីងរបស់បង?»
«គាត់មិនទៅទេ» និយាយចប់ក៏បានឈ្លាតចោលភ្នែកសម្លឹងមើលទៅក្នុងបន្ទប់របស់ bojin រួចក៏ដើរកាន់ដៃគ្នារចេញទៅខាងក្រៅបាត់ ។ bojin ឈរស្ដាប់នៅក្នុងបន្ទប់ទាំងទឹកភ្នែកហូរចុះទៅលើដៃមិនមែននាងមិនចង់ទេ តែចង់អោយនាងទៅមើលពួកគេមែនទេ? មិនអាណិតនាងទេក៏យ៉ាងម៉េច
Bojin ឆ្ងូកមុខយំយកៗនាងយំគ្មានសម្លេងទេវាឈឺណាស់នឹកឃើញក៏ទឹកភ្នែកច្រាល់ចេញមកខ្លួនឯងដែល bojin យកដៃវែកសក់ឡើងលើរួចក៏យកដៃបិទភ្នែកទឹកភ្នែកក៏នៅតែបន្តហូរចុះមកនាងមានអារម្មណ៍ថាដូចជាត្រូវបានគេទុកចោលអីចិង
វាអួលណែនៅទ្រូងខាងឆ្វេងណាស់ ។
មួយសន្ទុក្រោយមកនាងក៏បានបើទ្វាចេញពីបន្ទបព្រោះគិតថាពួកគេបានចេញទៅបាតអស់ហើយ ។ bojin ចោលភ្នែកទៅមាត់ទ្វាព្រោះមានអារម្មណ៍ដូចជាមានមនុស្សកំពុងសម្លឹងនាង ក្រលេខទៅក៏ឃើញ kei កំពុងមើលមកកាននាង

«កើតអីមែនទេបានជាមុខក្រហមបែបនេះ» kei បោះជំហានមករកនាង
«គ្មានអីទេ»

Bojin អ្នកមីងWhere stories live. Discover now