ពេលដែរពួកស្រីបម្រើនាំគ្នារមកដល់បន្ទប់ Evelyn ភ្លាមនោះពួកនាងដូចជាហារមាត់និយាយមិនរួចសោះព្រោះថាអ្នកនៅខាងនេះក៏ត្រូវមិនអន់ដែរតែចៃនដ្យអីលោកគ្រូពេទ្យនោះក៏បានចាំមុខស្រីបម្រើរបស់ Bojin រួចក៏បានសួរទៅកាន់ពួកនាងព្រោះមើលទៅដូចជាមានរឿងអីរំខានចិត្ត
«មានអីមែនទេ»
«គឺអ្នកនាង Bojin សន្លប់»
«ថាម៉េច» Kei សួរទៅពួកស្រីបម្រើ
«អ្នកនាងសន្លប់ចា៎»
«ឯងឆាប់មើល Evelyn អោយលឿនទៅរួចក៏រហ័សទៅមើលអ្នកមីងភ្លាមទៅ»
«ចាំបន្តិច»ក្រោយពីបានទៅពិនិត្យនិងអោយថ្នាំដល់ Bojin និង Evelyn រួចមកលោកគ្រូពេទ្យក៏បានដាច់ចិត្តសួរទៅកាន់ Kei ដែលកំពុងដើរជូនដំណើរគេត្រឡប់ទៅវិញ ( លោកក្រូពេទ្យនិង Kei ជាមិត្តភក្តិនិងគ្នារតាំងពីរតូចៗមកម្លេះ)
«យើងសួរឯងតាមត្រង់ណា៎មានរឿងអីមែនទេបានជា
មីងរបស់ឯងគាត់សន្លប់ច្រើនដង់ខ្លាំងមេ្លះតែ2ដង់និងវាពេកផង»
«រឿងយើងទេឯងកុំមកចេះ»
«យើងគ្រាន់តែប្រាប់ទេបើមិនចេះមើលថែរបស់ទេក៏បណ្ដោយអោយរបស់នោះវាមានសេរីភាពខ្លះទៅ» គេនិយាយបែបនេះព្រោះគេដឹងចារឹករបស់មិត្តភិក្តិគេច្បាស់ណាស់ ។ Kei គេស្ដាប់ហើយក៏តាំងធ្វើមុខជ្រេញខ្លួនឯងមិនតាំងនិងមានស្នេហា៍ផងហ៊ានមកប្រដៅគេផងហេ៎
«ឯងនេះគិតតែពីធ្វើការទៅ»
«មកធ្វើការដើម្បីបានជួបមីងរបស់ឯងនិងហើយ»
«ឯង...ឯង»កាត់មកមើលប៉ុន្នានម៉ោងក្រោយឯនេះវិញបង្ហាញអោយឃើញពីរ Evelyn ដែលកំពុងដេកនៅលើគ្រែទាំងឈឺមុខឈឺមាត់ ប៉ុន្ដែបន្តិចមក Kei ដ៏បានដើរមកបន្ទប់របស់នាង
«អូនយ៉ាងម៉េចហើយ»
«មិនអីទេគ្រាន់តែឈឺមាត់បន្តិច»
«អូនទៅនិយាយអីជាមួយអ្នកមីងបានជាមីងវាយអូនដល់
ថ្នាក់នេះ?»
«មិនបានទៅនិយាយអ្វីអាក្រក់ទេគ្រាន់តែនិយាយធម្មតាៗទេតើតែមិនដឹងនាងមានកម្លាំងមកពីណាទេវៃយកមិនដក់ដៃសោះហើយ»
«មីងមិនដែលចិងពីមុនមកទេចម្លែកដ៏ហើយ»
«បងចង់ទុកនាងនៅទីនេះដល់ពេលណាទៀត»
«កើតអីជាមួយអ្នកមីងមែនទេ?!»
«បងក៏ដឹងថានាងនិងអូនមិនត្រូវគ្នារទេនេះនាងនៅឈឺដើរមិនរួចផងចុះនាំតែនាងជាទៀតមិនស្លាប់អូនហើយទេ»
«ចាំបងការពារអូនកុំបារម្ភអី» និយាយចប់ត្រូវគ្នារអស់ហើយ Kei ក៏បានអោយ Evelyn គេងសម្រាក់បន្តដើរចេញមកមុខបន្ទប់ភ្លាមគេក៏បានងាក់ទៅចំទ្វាបន្ទប់របស់ Bojin ចិត្តមួយចង់ចូលទៅនិយាយជាមួយនាងតែចិត្តមួយទៀតហាក់ដូចជានៅខឹងនាងនៅឡើយ ដោយឈរគិតមួយសន្ទុះទើបគេសម្រាចចិត្តដើរចូលនៅនិយាយជាមួយនិង Bojin
«អ្នកនាងលោកប្រុសមក»
«ពួកនាងចេញសិនទៅ»
«ចា៎» Kei ប្រាប់ទៅពួកស្រីបម្រើអោយចេញពីបន្ទប់ព្រោះគេចង់នៅនិយាយជាមួយ Bojin តែពីរនាក់ គេដើរសំដៅទៅរកនាងដែរកំពុងអង្គុយនៅលើគ្រែទាំងទឹកមុខរាង
ស្រល់ស្រើយបន្តិច«យើងចង់ទៅ Conudo របស់យើងវិញ» នាងរហ័សនិយាយកាត់មុន
«Coundo??ខ្ងុំបានលក់វាចោលបាត់ហើយ» គ្រាន់តែលឺហើយអ្នកដែរអង្គុយស្ដាប់នេះស្ទើរតែគាំងវាចារនិយាយអ្វីតបតមិនរួចទេនាងសម្លឹងទៅគេទាំងហួសចិត្ត
«ស្អីរបស់ឯងនិងម៉េចក៏សុខៗក៏មកលក់ Coundo យើង
បែបនេះម្ដងក៏ប្ដូរឈ្មោះពីយើងទៅឯងអីឡូវក៏មកលក់ឆ្គួតសតិ
ក៏យ៉ាងមេច?»
«ខ្ងុំមិនខ្វល់ទេមីងគ្មានជម្រើសទេក្រៅពីនៅជាមួយខ្ងុំ» គេនិយាយហើយក៏តាំងដើរទៅជិតនាង និងបានប្រលះអាវរបស់ Bojin មួយដង់មួយគ្រាប់ៗរួចក៏បានទាញដៃដែលនាងបានយកមកទះគេកាលពីព្រឹកមិញយកមកថើប
«បញ្ឃប់ទង្វើរបស់ឯងអីឡូវនេះភ្លាមទៅយើងមិនចូលចិត្តទេ »
«....»
«លែងយើងឯងឡប់ទេក៏យ៉ាងម៉េចមករំលោភមនុស្សកំពុងតែឈឺបែបនេះ» Bojin និយាយចេញមកទាំងបិទភ្នែកខណៈពេលដែលគេបានរុញស្មារទាំងពីរបស់នាងអោយដេកទៅក្រោយរួចក៏បម្រុងនិងអោនមកថើបមាត់របស់នាង Kei ញញឹមចុងមាត់បន្តិចរួចក៏និយាយតប
«បើមីងមិនប្រាប់ថាឈឺខ្ងុំមិនដឹងទេនៀគថាមីងកំពុងតែឈឺព្រោះព្រឹកមិញគ្មានអ្នកណាទប់មីងជាប់ទេ» និយាយដល់រឿងព្រឹកមិញភ្លាម Bojin ក៏បានរុញគេចេញឆ្ងាយពីនាងអារម្មណ៍ដែលអន់ចិត្តក៏រត់ចូលក្នុងខ្លួននាងមួយរំពេជ្យ នាងអន់ចិត្តមិនទាន់បាត់ផងពេលដែលគេច្រាន់នាងអោយដួលដើម្បីបានចូលទៅជួយ Evelyn នោះហើយនៅមករំលឹកនាងទៀត ពិតជាមិនចេះអៀនមាត់មែន
«បានហើយបើមកគ្រាន់តែចង់ឌឺយើងទេក៏ឆាប់ត្រឡប់ទៅធ្វើការបស់ឯងទៅយើងគ្មានពេលមកអោយឯងឌឺយើងទេ»
«មីងស្រឡាញ់ខ្ងុំទេ» Bojin ចាប់ភាំងនិងសំណួរបស់គេព្រោះនាងមិនគិតទេថានាងអាចនិងឆ្លើយនិងសំណួររបស់គេចេញ
«យើងមិនអាចឆ្លើយនៅសំណួររបស់ឯងបានទេទោះជាឯងសួរយើងមួយរយដង់មួយពាន់ដង់ទៀតក៏ដោយក៏យើងនៅតែគ្មានចម្លើយអោយឯងដដែរ» ទៅនិយាយអ្វីច្រើនម្លេះទោះនាងមិននិយាយប្រាប់គេក៏គេដឹងមុនបាត់ទៅហើយថាសំណួរដែលគេសួរនាងនេះនាងមិនអាចឆ្លើយបានសូម្បីតែម្ដង ។ Kei ក៏បានងើបចេញពីនាងនិងបានដោះអាវរបស់គេនៅចំពោះមុខរបស់នាងរួចក៏បានដើរចេញពីបន្ទប់បាត់ទៅ