ប៉ុន្នានម៉ោងក្រោយមក kei ក៏បានត្រឡប់មកវិញជាមួយនិងសម្ភារះមួយចំនួនដែលគេបានទិញមក ។ bojin ដែលដេកនៅក្នុងបន្ទប់ឯនោះវិញក៏បានភ្ញាក់ឡើងដោយសារមានសម្លេងរំខាន
«មីងភ្ញាក់ហើយមែនទេ» គ្រាន់តែឃើញគេភ្លាមសំណួរជាច្រើនបានហោះចូលក្នុងខួរក្បាលរបស់នាងមួយរំពេច នាងឆ្ងល់ណាស់ថាតើគេអាចចេញចូល condo របស់នាងបានយ៉ាងម៉េចបើនាងមិនបានដើរទៅបើទ្វាអោយទេតែមើលអៅគេដូចជាចេញចូលសេរីណាស់«ម៉េចក៏ឯងចូល condo របស់យើងបាន» ដោយអត់មិនបាន bojin ក៏ដាចចិត្តសួរ
«ohh គេមិនបានប្រាប់មីងទេ??»
«......»
«ខ្ងុំបានទិញ condo នេះហើយ»
«ថាម៉េច»
«មែនហើយ condo នេះជារបស់ខ្ងុំ មីងកំពុងនៅ condo របស់ខ្ងុំ» និយាយហើយគេក៏បានហុចឯកសារដែលគេបានទិញ condo តពីនាងដោយអោយតម្លៃខ្ពស់ជាងនាងគុណនិង10
«ឯងធ្វើបែបនេះធ្វីអី»
«បាននៅជាមួយមីង...មីងនៅទីណាខ្ងុំនៅទីនោះ» គេនិយាយទាំងយកដៃរបស់គេលេងសក់របស់នាងហាក់ដូចជាមនុស្សរោគចិត្ត bojin ក្រវែងឯកសាចោលទៅលើដី
«កុំចិងអីអ្នកមីងបន្តិចទៀតក្មួយប្រសារអ្នកមីងមកលេងអ្នកមីងហើយ» bojin អង្គុយស្ដាប់ទាំងខាំមាត់សង្កត់ចិត្តនាងក្ដាប់ដៃទាំងពីរយ៉ាងញ័រញាក់ដូចជាកូនសត្វ នាងនៅតែមិនយល់ហេតុអីបានជាគេប្រែប្រួលខ្លាំងបែបនេះ នេះមិនមែនជា kei ដែលធ្លាប់ស្រឡាញ់នាងពីមុនមកទេ ហេតុអីបានជាគេ
ត្រជាកដាក់នាងខ្លាំងយ៉ាងនេះនាងធ្វើអីខុសមែនទេ??Kei យកដៃវែកសក់ពីគម់ត្រចៀករបស់នាងតែក៏ត្រូវនាងទះដៃរបស់គេចេញ
«យ៉ាងម៉េចមិនចូលចិត្តរបស់សល់មែនទេ» គ្រាន់តែគេនិយាយបែបនេះភ្លាមរូបភាពដែលគេធ្វើដាក់នាងអម្បិញមិញនេះក៏បានជំនួសទៅដោយនារីម្នាក់ដែល kei បានធ្វើ
បែបនេះដាក់នាងរីម្នាក់នោះដែល ។
«មែនហើយមិនត្រឹមតែមិនចូលចិត្តទេថែមទាំងខ្ពើមទៀតផង»
«កាច់ដល់ហើយអ្នកមីង»
«យើងមិននៅទីនេះជាមួយស្រីឯងទេ»
«មិនមែនស្រីទេគីសង្សារ» នាងងើបបោះជំហានទាំងទឹកភ្នែកច្រាលចេញមកសាជាថ្មី នាងទឹងទ្រូងណាស់នាងដក់ដង្ហើមចេញចូលទាំងអួលណែនក្នុងទ្រូងគ្រាន់តែស្ដាប់គេនិយាយវាឈឺចង់ស្លាប់ទៅហើយចុះទំរាំទាំងអោយឃើញនូវនិងភ្នែកទៀតតើវាពិបាកយ៉ាងម៉េចទៅ
«មីងចង់ទៅណា»
«.....»bojin រៀបចំខោអាវដាក់ចូលវ៉ាលីសារជាថ្មីទាំងមិនតបតជាមួយអ្នកដែលឈរសួរមកកាន់នាង«រៀបទៅដឹងតែខ្ងុំមិនអោយមីងទៅណាទេ» kei យកជើង
ទាត់វ៉ាលីរបស់នាងដែលធ្វើអោយអាវរបស់នាងបានខ្ទាតចេញពីវ៉ាលី គេចាប់ច្របាច់ស្មាររបស់នាងរួចក៏អង្រួញខែលធ្វើអោយសក់របស់នាងបាំងមុខរបស់នាងជិត
«ខ្ងុំមិនអោយមីងទៅណាទេ...ចាំសម្ដីខ្ងុំទុកទៅ»
«ឯងធ្វើបែបនេះធ្វើអី» និយាយទាំងយំ
«ព្រោះខ្ងុំស្រឡាញ់មីងខ្ងុំស្រឡាញ់មីងជិតឆ្គួតហើយដឹងទេ»
«បើឯងស្រឡាញ់យើងឯងមាននាងក្មេងឆ្គួតនោះធ្វើអី»
«ព្រោះនាងមិនដូចមីងនាងស្រឡាញ់ខ្ងុំ នាងតាមខ្ងុំគ្រប់
យ៉ាងនាងមិនដែលជំទាស់និងខ្ងុំទេមិនដូចមីងមីងតែងតែជំទាស់ចិត្តរបស់ខ្ងូមទោះជាខ្ងុំខំប្រឹងធ្វើល្អដាក់មីងយ៉ាងណាក៏ដោយ 8 ឆ្នាំហើយដែលនាងព្រមនៅជាមួយខ្ងុំទោះខ្ងុំធ្លាស់ខ្លួនវេតនាយ៉ាណាក៏ដោយនាងមិនដែលបោះបងខ្ងុំចោលដូចជាមីងទេ»
«ចិងឯងស្រឡាញ់នាង??» bojin ងឺយមុខទៅរក kei ទាំងទឹកភ្នែកហូរមិនដាច់ពីគ្នារ
«ខ្ងុំធ្វើប៉ុណ្នឹងហើយមីងនៅមិនដឹងទៀតតើមែនទេ» kei ឆ្លើយទាំងមិនស្ទេកស្ទើរ bojin ស្ដាប់ទាំងទឹកភ្នែកហូរកាត់ថ្ពាល់មិនចម្លែកទេហេតុអ្វីបានជាគេស្រឡាញ់នាង រយះពេល8ឆ្នាំដែលគេបានទៅរៀននៅក្រៅប្រទេសនាងមិនដែលផ្ងើរសារទៅញេរឺក៏តបឆាតរបស់គេឡើងវាល្មមហើយដែលមានអ្នកយកឈ្នះបេះដូងរបស់គេបាននោះ