Part31

332 12 1
                                    

  មកដល់ចំណតឡាននៅឯក្រុមហ៊ុនរបស់ bojin ភ្លាម nomi
ក៏ស្ទុះចេញពីឡានដើម្បីទៅនិយាយជាមួយ Bojin ដែលបម្រុងនិងដើរចេញ
«អ្នកមីង Bojin !!!»
«មានអីមែនទេ?!» នាងងាក់ក្រោយតាមសម្លេងដែលបានហៅនាង
«អ្នកមីងស្រឡាញ់ kei មែនទេ?!»
«ម៉េចក៏សួរបែបនេះ »
«ព្រោះខ្ងុំមិនចង់អោយមីងមានអារម្មណ៍មិនល្អជាមួយខ្ងុំទេ»
«នែបើយើងស្អប់ឯងយើងសុខចិត្តដើរមកខ្លួនឯងហើយ»
«ខ្ងុំមិនបានស្រឡាញ់ kei ទេមីង » Bojin ធ្វើមុខហាក់មិនយល់ម៉េចក៏សុខៗមកប្រាប់នាងបែបនេះ?!
«យើងដឹងហើយមិនប្រាប់ក៏ដឹងដែលថាឯងស្រឡាញ់ស្រី» nomi ងើយមើលមុខរបស់ Bojin ហើយក៏ញញឹមចេញ
មកព្រោះមាន Bojin ដែល ដែលនាងដឹងពី nomi
«ចុះបើឯងមិនស្រឡាញ់ kei ទេឯងព្រមមកឃាមួយគេធ្វើអី»
«លោកយាយជាអ្នកបង្ខំខ្ងុំ ខ្ងុំក៏មិនចង់ដែលព្រោះខ្ងុំរកខ្លួនឯងមិនទាន់ឃើញទេ» និយាយបែបនេះ Bojin កាត់តែឆ្ងល់ទៀរហើយនាងឈរស្ដាប់ទាំងលោតសញ្ញាសួរពេញក្បាលរបស់នាង

«ឈប់ឈប់...ឯងចង់មានន័យយ៉ាងម៉េច?!» នាងរហ័សនិយាយកាត់
«ខ្ងុំមិនដឹងថាខ្ងុំស្រឡាញ់ស្រីរឺក៏ប្រុសអោយប្រាកដទេ»
«មិនមែនឯងមិនប្រាកដទេគឺមនុស្សដូចជាឯងគេហៅថា
ដាក់បានទាំងពី»
«ម៉េចក៏មីងដឹង»
«ហេតុអីមិនដឹងឯងចេះស្រឡាញប្រុសទេ»
«ចេះ»
«ចុះចេះស្រឡាញស្រីទេ»
«ចេះ»
«នេះហើយជាចម្លើយយល់រឺនៅ» nomi ងក់ក្បាល់ទាំងមិនចង់ជឿ
«ដល់ម៉ោងយើងត្រូវទៅធ្វើការហើយកុំភ្លេចមកយកយើងផង» នាងបែលខ្លួនដើរទៅជណ្ដើរយន្តទាំងមិនស្ដាប់ nomi នាងនិយាយចប់សិន
«តែល្ងាចនេះ kei ជាអ្មកមកយកមីងទេ» នាងនិយាយម្នាក់ឯងតិចៗដោយឃើញ bojin ដើរទៅបាត់សម្រោលឆិង
បែបនេះនាងកីបើកឡានត្រឡប់ទៅវិញ ។ ត្រឡប់មកដល់ផ្ទះវិញអ្នកដែលនាងបើកទ្វាទៅក៏ឃើញមុនគេនោះ kei នាងខំសម្លឹកមើលក្នុងផ្ទះព្រោះឃើញ kei ហាក់ដូចជាកំពុងអង្គុយនិយាយជាមួយនិងនរណាម្នាក់
«Reo?!» គ្រាន់តែឃើញម្ចាសសមីខ្លួនភ្លាម nomi ក៏ផ្លោតមាត់ហៅឈ្មោះរបស់គេដែលធ្វើអោយអ្នកនៅខាងក្នុងងាកមកមើលនាងព្រមគ្នារ
«kei ឯងនាំ Reo មកធ្វើអី »
«ហេតុអី»
«nomi ឯងយូរៗទើបមកជប៉ុនបែបនេះទើបយើងនាំគេមក»
«ឆ្គួតក៏ធ្វើឆ្គួតនិង kei »
«ជាមិត្តភិក្តនិងគ្នារសោះម៉េចក៏និយាយបែបនេះ » Reo ដែលអង្គុយនោះក៏ងើបមកនិយាយជាមួយនាងដោយទឹកមុខព្រានៗរបស់គេ
«នែនិយាយបានហើយកុំមកប៉ះដៃប៉ះជើង»
«ម៉េចក៏ឆ្នាស់ម្លេះអូនស្រី»
«អាឆ្គួតជ្រូកលែងទៅមើលកុំមករញ៉េរញ៉ៃជាមួយយើង»
នាងនិយាយហើយខួរក្បាលរបស់នាងក៏បាននឹកឃើញរឿងកាល់ពី7ឆ្នាំមុន កាលដែលនាងនិង Reo ជាមិត្តភិត្តនិងគ្នារ នាងបានចាប់ចិត្តស្រឡាញ Reo ជាមិត្តភិក្តរបស់ខ្លួនឯងជាច្រើនឆ្នាំមកហើយដោយមិនអាចទប់ចិត្តរបស់នាងដែលលួចស្រឡាញគេតទៅទៀតទីបំផុតនាងក៏ដាច់ចិត្តសាភាព
7 ឆ្នាំមុន
«Reo »
«យ៉ាងម៉េច» Reo ដែលអង្គិយនៅលើតុនិយាយឆ្លើយទៅមិត្តភក្តរបស់ខ្លួនវិញទាំងឆ្ងូកមុខទៅរកនាង
«ខ្ងុំដឹងថាវាមិនសមតែខ្ងុំពិតជាហាមចិត្តខ្លួនឯងមិនបានទេព្រោះទង្វើរបស់ធ្វើមកលើយើងវាដូចជាចង់លើសពីមិត្តភក្តិយ៉ាង
ម៉េចមិនដឹងទេ» នាងតូចនិយាយទៀងឈរនៅមិនស្ងៀមនាងព្យាយាមនិយាយដោយមិនអោយសម្លេងនាងញ៏រនិងយកដៃខ្ញាមសំពតរបស់នាង
«ចង់មានន័យថាឯងស្រឡាញយើងមែនទេ» នាងងក់ក្បាលតិចៗជាចម្លើយនាងដាក់មុខចុះដោយរងចាំចម្លើយចេញពីមាត់របស់គេ តែអ្វីដែលនាងនឹកស្មានមិមដល់នោះគឺ Reo បាមដើរចេញពីនាងទាំងមិននិយាយរឺផ្ដល់ចម្លើយអ្វីទាល់តែសោះសម្រាប់នាង ។ នាងរហ័សងាក់ទៅមើលគេទាញទឹកភ្នែក
រលីងរលូងរកយំបន្តិចខ្មាសគេបន្តិច ដើរជិតដល់មាត់ទ្វា Reo ក៏បែលមកនិយាយជាមួយនាង
«យើងខំធ្វើមិនដឹងប៉ុណ្នឹងហើយឯងនៅចង់សាភាពទៀតមែនទេ??យើងដឹងទាំងអស់រាល់ទង្វើរបស់ឯងដែលធ្វើមកលើយើង...ចាប់ទុកថាថ្ងៃនេះគ្មានអ្វីកើតឡើងទៅចុះហើយក៏ឈប់មករញ៉េរញ៉ែជាមួយយើងទៀត » Reo ដើរចេញពីបន្ទប់បាត់ចំណែកអនមកដែលនៅក្នុងបន្ទប់វិញស្ទើរតែច្រាលឈាមនៅនិងកន្លែងទៅហើយនេះមិនមែនសុខៗនាងទៅស្រឡាញគេឯណា គ្រប់ទង្វើរបស់គេក៏តែងតែបង្ហាញថាគេបារម្មពីនាងគេយកចិត្តទុកដាក់និងនាងណាស់ ទង្វើតូចៗរបស់នាងក៏គេតែងតែកត់សម្កាល់ដែលតែហេតុអ្វីក៏ទៅជាបែបនេះ ។ ចាប់តាំងពីថ្ងៃនិងមក nomi និង Reo បានផ្ដាច់ទំនាក់ទំនងគ្នារដោយ nomi បានវ្ដូរសាលាទៅរៀននៅសាលាថ្មី

Bojin អ្នកមីងWhere stories live. Discover now