ក្រោយពីបានពិនិត្យរួចអស់ហើយពួកស្រីបម្រើក៏បានជូនដំណើរគ្រូពេទ្យត្រឡប់ទៅវិញ ។ មួយសន្ទុះក្រោយមក Bojin នាងក៏បានដឹងខ្លួនពីការសន្លប់មកវិញតែនាងមិនអាច
កំរើរឺធ្វើចលនាអីខ្លាំងបាននៅឡើយទេ
«អ្នកនាងសម្រាកទៀតសិនទៅ»
«ម៉ោងប៉ុន្នានហើយ»
«ម៉ោងជិត1ហើយអ្នកនាង»
«ម៉េចក៏លឿនម្លេះ»
«អ្នកនាងសន្លប់3 ម៉ោងហើយអ្នកនាងសម្រាបសិនទៅចាំពេលលោកប្រុសត្រឡប់មកវិញចាំពួកខ្ងុំទៅជួយនិយាយរឿងអ្នកនាង» Bojin សម្លឹងមើលទៅអ្នកបម្រើនៅឈរជិតនាងទាំងញញឹមចេញមក
«អរគុណពួកឯងហើយណាពួកឯងទៅសម្រាកសិនទៅប្រហែលឈរមើលយើងសូរហើយ»
«អ្នកនាងអ្នកនាងមានមនុស្ស Call មកចង់ជួបអ្នកនាង» ស្រីបម្រើម្នាក់រត់ចូលក្នុងបន្ទប់របស់នាងយ៉ាងប្រញាប់ដោយដៃកំពុងកាន់ទូរសព្ទ័លើតុ
«អ្នកណា?»
«មិនដឹងទេអ្នកនាង»
«ឆាប់អោយមក.....អាឡូ?ខ្ងុំ Bojin កំពុងនិយាយ...»________________Skip______________
កាត់ក្រឡេកមកមើល Kei ដែលកំពុងអង្គុយធ្វើការឯងនេះវិញ គេអង្គុយធ្វើការបណ្ដើរគិតពីពាក្យសម្ដីរបស់លោកយាយរបស់គេកាល់ពីថ្ងៃមុននោះបណ្ដើរពាក្យទាំងអស់នោះវាហាក់
ដូចជាលេបត្របាក់ខួរក្បាលរបស់គេ
«លោកយាយនិយាយត្រូវស្នេហា៍មិនអាចយកធ្វើជំនួញបានទេ» គិតមិនទាន់រួចពីមាត់ផងភ្លាមនោះលោកយាយរបស់គេបានលិចវត្តមាននៅចំពោះក្នុងកន្លែងធ្វើការរបស់គេភ្លាមតែម្ដង គេក៏រហ័សងើបទៅទទួលលោកយាយរបស់គេ
«លោកយាយមកមានការអីមែនទេ?»
«យើងមកមើលការងាររបស់ឯង»
«មិនអីទេលោកយាយវាដំណើរការបានមកធម្មតាហើយទាំងអស់នេះគួរតែអរគុណដល់គ្រួសារ Evelyn »
«ឯងប្រហែលជាបែងចែកត្រូវហើយរវាង់ Evelyn និង
Bojin »
«....»
«រវាង Evelyn និង Bojin តើឯងនិងយកមួយណា?» Kei គេរាងភាំងនិងសំណួរនេះតែគេក៏មិនបានទៅចាប់ភ្លឹកអី
ច្រើនដែរព្រោះគេគិតងាប្រហែលជាលោកយាយរបស់គេ
គ្រាន់តែចង់អោយប្រាកដចិត្ត រួចគេក៏បានឆ្លើយទាំងមិនបានគិតច្រើន
« Bojin នាងមិនបានផ្ដល់អីគ្រប់គ្រាន់អោយខ្ងុំពិចារណានិងរើសយកនាងទេចិងខ្ងុំនិងនៅតែទាក់ទង់ជាមួយ Evelyn
រហូតដល់មុខជំនួញរបស់ខ្ងុំនិងលោកបា៉បានទទួលជោគជ័យពេលនោះខ្ងុំនិងសូមនាងរៀបការ» លោកយាយរបស់ Kei អង្គុយស្ដាប់ពាក្យទាំងអស់នេះចេញពីមាត់របស់ខ្លួនទាំង
មតណៈភាពនិងចៅរបស់ខ្លួនជាខ្លាំង
«ល្អណាស់ចៅប្រុសកុំធ្វើអោយយើងខកចិត្តដូចជាប៉ារបស់ឯងណា៎»
«បាទលោកយាយ» និយាយចប់អស់ហើយទើប Kei គេក៏បានចាប់ភ្លឹកទៅទូរសព្ទ័របស់លោកយាយរបស់គេដែល
ដាក់នៅជិតនោះវាហាក់ចម្លែកដែលសុខៗលោកយាយរបស់គេទូរសព្ទ័មកដាក់លើតុបែបនេះ