Part41

130 9 0
                                    

«មីងនៅតែស្អាតទោះមីងមិនសូវធ្វើខ្លួមក៏ដោយ»
«..ដក់ដៃចេញ» នាងនិយាយតិចៗហាក់ធ្វើខ្លួនមិនត្រូវនិងស្ថានភាពបែបនេះនាងព្យាយាមដង់មុខចេញពីគេ Kei  ក្រោយពីបានឃើញសារភាពនាងហើយគេក៏បានអោនទៅជិតនាងម្ដងបន្តិចៗរួចក៏សម្លឹងមើលទៅបបូរមាត់របស់នាងដែលធ្វើអោយ Bojin ដឹងយ៉ាងច្បាស់ថាគេបម្រុងនិងថើបនាងម្ដងទៀត Bojin ក៏បានបិទភ្នែកយ៉ាងឆាប់ប្រញាប់
«មីងគិតថាខ្ងុំនិងថើបមីងម្ដងទៀតមែនទេ?»
«-_-ហ្ហឺង?!»
«មាត់មីងប្រឡាក់ក្រេមហើយ»
«!!!» Bojin នាងស្រាប់តែមុខក្រហមដោយខ្មាស់និងអ្នកឈរពីមុខខ្លួនយ៉ាងខ្លាំង Bojin យកដៃបាំងមាត់រួចក៏រត់ទៅមើលមុខរបស់ខ្លួននៅក្នុងកញ្ចក់ហើយក៏បានឃើញថាមាត់របស់នាងពិតជាប្រឡាក់ក្រេមពិតប្រាកដមែន Bojin សម្លឹងមើលទៅ Kei តាមកញ្ចក់ដែលកំពុងសើចនាងដែលធ្វើអោយនាងកាន់តែខ្មាស់រហូតយកដៃវាយក្បាលរបស់ខ្លួនឯងតិចៗ
«ចង្រៃយ៍មែនក្បាលនេះគិតអីឆ្គួតៗចិង» ភ្លាមៗអ្នកដែលនៅឈរពីក្រោយក៏ស្ទុះដើរមកអោបនាងពីក្រោយដែរធ្វើអោយខ្លួនប្រាណរបស់ Bojin ឈរខ្អឹប់និងកញ្ចក់ជាប់
«មីងឈរនៅអោយតែស្ងៀមទៅខ្ងុំមិនធ្វើអីមីងទេ»
«លែងទៅឯងធ្វើឆ្គួតឡប់ស្អីនិង»
«ខ្ងុំគ្រាប់តែចង់អោបមីងអោយបានយូរដូចនៅកាលពីក្មេង»
«ឯងកើតអីមែនទេ?!» ស្ដាប់តែពាក្យពេជ្យសម្ដីរបស់គេនិយាយ Bojin ក៏អាចចាប់ភ្លឹកដែលបានថាពីកំពុងតែកើតអីព្រោះចរិកគេពេលនេះគឺមិនខុសពីគេនៅពីតូចដែលជួបបញ្ហារឺពិបាកចិត្តអ្វីគេតែងតែមកសូមអោយនាងអោបបែបនេះ

«.......» Kei ស្រាប់តែមិននិយាយអ្វីរួចក៏បានដើរចាកឆ្ងាយពីខ្លួនប្រាណដែលកំពុងអោប គេធ្វើបែបនេះធ្វើអោយអ្នក
ដែលកំពុងឈរមើលទង្វើរបស់គេកាន់តែឆ្ងល់
«Kei កើតអីមែនទេ?ឯងអាចប្រាប់មីងបានណា៎»
«....»
«មើលមុខមីងមកហើយក៏និយាយមក....»នាងដើរចូលទៅជិតគេរួចក៏យកដៃទាំងពីរទៅចាប់ងើបមុខរបស់គេអោយមើលមកកាន់នាង
«បើមិនទាន់ចង់បើកចិត្តនិយាយទេក៏មិនបាច់និយាយដែលទៅញុាំបាយរួចក៏ចូលគេងទៅកុំគិតច្រើនពេកអី» នាងនិយាយលួងលោងទៅគេទាំងយកចិត្តទុកដាក់ទោះម្បីជាអីឡូវគេបានប្រែប្រួលយ៉ាងណាក៏ចិត្តរបស់នាងក៏មិនអាចឈរ
មើលមនុស្សខ្លួនឯងស្រឡាញ់ជួបទុក្ខលំបាកបានដែល
«មីង....រឿងខ្លះវាពិបាកនិយាយប្រាប់ណាស់បានត្រឹមគិតរួចក៏ដោះស្រាយម្នាក់ឯងវាកាន់តែពិបាកនៅពេកមីងគេចចេញពីខ្ងុំបែបនេះខ្ងុំមិនចង់បាត់បង់មីងដូចកាល់នៅពីក្មេងទៀតទេ ពេលខ្ងុំធំឡើងទើបខ្ងុំដឹងថាខ្ងុំមិនអាចគិតតែពីមីងតែមួយមុខគត់កើតទេ....វាលំបាកណាស់សម្រាប់ខ្ងុំដែលត្រូវហាមមិនអោយជំងឺចាស់រើបានម្ដងទៀត»
«ជំងឺចាស់?» និយាយពីជំងឺភ្លាមខួរក្បាលរបស់ Bojin ក៏បានចង់ចាំទៅនិងយប់មួយដែលនាងទើបតែមកពីបារាំងរួចក៏បានចូលមកសួរសុខទុក្ខរបស់ Kei រួចនាងក៏បានដើរជាន់នូវបន្ទះថ្នាំនៅក្នុងបន្ទប់របស់គេចំណែកឯអក្សរលើថ្នាំនោះក៏បានសរសេរដែលថាវាជាថ្នាំសម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត
មិនចម្លែកទេថាហេតុអ្វីបានជាពេលខ្លះគេម៉ួលម៉ៅខុសរឿងចម្លែកម្លេះ
«ឯងនិយាយបែបនេះឯងចង់មានន័យថាឯងមានបញ្ហាផ្លូវចិត្តមែនទេ»
«.....»មិននិយាយបែបនេះចាប់ទុកថាជាចម្លើយហើយ
«Kei ឯងនៅមិនទាន់...អួយ.....Kei ទប់អារម្មណ៍»
    កាត់មកព្រឹកស្អែកឯនេះវិញអម្លុងពេលកំពុងញុាំអាហារ
ជុំគ្នារ Bojin ដែលកំពុងអង្គុយញុាំបាយនោះនាងបានលួចសម្លឹងមើលទៅកាន់ Kei ដោយមិនបានអស់ចិត្តនូវរឿង
កាលពីយប់មិញ គេមកប្រាប់អោយនាងឆ្ងល់ហើយតែបែលជាមិននិយាយថាមានរឿងអ្វីកើតឡើងចំណែក Kei នេះវិញគេក៏មិនបានចាប់ភ្លឹកនិងមីងខ្លួនអីណាស់ណា៎ដែលព្រោះតែ
មុខដ៏សែនស្រស់សង្ហាររបស់គេអីឡូវនេះកំពុងតែបែលទៅនិយាយជាមួយ Evelyn
«Kei បងដល់ម៉ោងទៅធ្វើការហើយ»
«មិនចង់ទៅសោះ....ព្រោះមិនចង់ឆ្ងាយពីអូន»
«អឹម....ចេះទៅអូនទៅជាមួយបងយ៉ាងម៉េចដែល?» Bojin ស្ដាប់ដល់កន្លែងនេះភ្លាមនាងស្រាប់តែពេបមាត់ហាក់ដូចជាជ្រេញនិងពាក្យសម្ដីរបស់អ្នករួមតុបាយជាមួយគ្នារ
«ល្អតើ!!!»
«!!!» Bojin នាងរហ័សងាក់ទៅមើលមុខរបស់ Kei ទាំងធ្វើទឹកមុខឆ្ងល់នេះគេនិយាយថាល្អបានយ៉ាងម៉េចហេតុអីក៏បែងចែករឿងការងារនិងស្នេហា៍មិនបានបែបនេះ?!
«អ្នកទាំងឆ្គួតរឺយ៉ាងម៉េច?!»

Bojin អ្នកមីងWhere stories live. Discover now