Part 38

159 13 0
                                    

អីឡូវមកមើលអ្នកនៅផ្ទះវិញម្ដង Bojin អង្គុយញុាំបាយនៅតុអាហារដ៏សែនធំម្នាក់ឯង មាត់កំពុងទំពារបាយទេតែខួរក្បាលរបស់នាងវិញក៏នៅគិតពីពាក្យសម្ដីរបស់អ្នកបម្រើ
ដែរនិយាយមុននេះ ដោយអត់មិនបាននាងក៏ងាក់ទៅសួរក្មេងបម្រើជិតនោះ
«ណែនាងតូចចូលធ្វើការនៅទីនេះយូរហើយរឺនៅ?!»
«ខ្ងុំចូលធ្វើការនៅទីនេះ4ឆ្នាំហើយអ្នកនាង....»
«ចុះ4ឆ្នាំនេះឯងគិតថា kei គេយ៉ាងម៉េចដែល»
«អ្នកនាងចង់មានន័យយ៉ាងម៉េច»
«យើងចង់និយាយពីចរិករបស់គេពេលដែលនៅជាមួយពួកឯង»
«លោកប្រុសគឺ....អឹម....គាត់» បម្រុងនិងហារមាត់និយាយទៅហើយតែនាងក្មេងបម្រើម្នាក់នោះក៏ត្រូវបិទមាត់និយាយវិញរួចក៏សម្លឹងទៅមើលកាំមេរ៉ានៅខាងលើដោយ
ស្ទះស្ទើរនិងនិយាយប្រាប់នាង Bojin វិញនាងក៏ងាក់ទៅមើលតាមក្មេងបម្រើនោះក៏ឃើញកាំមេរ៉ានៅនិងមុខរបស់នាងរួចនាងក៏បានកាត់ន័យយល់ហើយក៏បន្តញុាំបាយរបស់នាងតទៅទៀត
«យើងញុាំឆ្អែតហើយ»
«អូ...លោកប្រុសនិងអ្នកនាង Evelyn មកវិញហើយ» Bojin នាងដើរឡើងទៅខាងលើបាត់ដោយចង់គេចមិនចង់ឃើញ Kei និង evelyn ចំណែកឯប្រុស Kei វិញមុននេះគេឃើញមីងរបស់ខ្លួនអង្គុយញុាំអីនៅតុបាយទេតើអីឡូវបាត់ទៅណាហើយ ដោយក្រឡេកមើលជុំវិញផ្ទះមិនឃើញបែបនេះគេក៏បានចោលភ្នែកសម្លឹងមើលទៅខាងលើ រួចក៏បានប្រាប់អោយ Evelyn ឡើងទៅបន្ទប់សម្រាកមុនទៅចុះ ឯងគេវិញមានរឿងចង់និយាយជាមួយនិងអ្នកបម្រើខ្លះៗ ។ Evelyn ងក់ក្បាលយល់ព្រមរួចក៏បានឡើងទៅបន្ទប់បាត់ ចំម្លែកអីតែអ្នកបម្រើពួកនាងឈរអោនក្បាលចុះទាំងភ័យញ័រខ្លួនព្រោះពួកនាងមិនដឹងថាពួកនាងធ្វើអីខុសរឺក៏លោកប្រុសរបស់ពួក៧គេចង់និយាយអីជាមួយពួកគេនោះទេ

«ពេលយើងមិននៅអ្នកមីងមានបង្កបញ្ហាដែលរឺទេ?!»
«អត់ទេលោកប្រុសអ្នកនាង Bojin គាត់ធម្មតានោះទេ»
«ចុះគាត់មានចង់រត់ចេញទៅក្រៅដែលទេ»
«អឹម...អ្នកនាងគាត់បានរត់ចេញតែត្រូវពួកអ្នកយាមនៅខាងមុខហ៊ាមមិនអោយចេញ»
«ល្អហើយចិង...ពួកនាងទៅសម្រាក់ទៅយប់ហើយ»
«អរគុណលោកប្រុស»

ព្រឹកស្អែក
«អ្នកនាង Bojin លោកប្រុសអោយមកហៅទៅញាុំអាហារពេលព្រឹក
«អឹម....ចាំបន្តិច» Bojin យកដៃញីភ្នែកទាំងមិនទាន់នៅអស់ងងុយនាងងាក់ទៅមើលម៉ោងដែលទើបតែម៉ោង 6 ព្រឹកទេម៉េចក៏ប្រញាប់ងើបម្លេះ
«អ្នកនាងខ្ងុំអាចចូលទៅបានទេ?!»
«ចូលមក....មានការអីមែនទេ»
«លោកប្រុសនៅចាំអ្នកនាងនៅខាងក្រោម»
«ប្រាប់គេទៅថាយើងមិនទាន់ញុាំទេយើងចង់ដេកបន្តិចទៀត»
«ចា៎អ្នកនាង»អ្នកបម្រើប្រញាប់ចុះទៅខាងក្រោមរួចក៏បានប្រាប់ទៅ Kei តាមអ្វីដែល bojin បាននិយាយ
«ប្រាប់នាងវិញទៅថាយើងហៅនាងមកញុាំអីឡូវនេះ»
«តែលោកប្រុស...អ្នកនាងមើលទៅមិនទាន់បាត់ងងុយនៅឡើយទេ»
«ទៅហៅអីឡូវនេះមក»
«ចា៎លោកប្រុសT-T »
ក្នុងបន្ទប់របស់ Bojin
«យើងប្រាប់ហើយថាមិនញុាំទេ»
«អ្នកនាងស្ងប់អារម្មណ៍សិន» Bojin យកខ្នើយគប់ទៅអ្នកបម្រើនិងស្រែកចេញមកទាំងខឹងដូចជាបាយពុះមក
រំខានការដេករបស់នាងហើយនៅមកហៅសុីបាយទាំងព្រឹកស្អីទៀត
«យើងមិនទាន់ចង់ញុាំទេឆាប់ចេញទៅ»
«អ្នកនាងលោកប្រុស Kei ជាអ្នកបញ្ចារមកទេ»
«ប្រាប់គេទៅបើចង់ញុំាណាស់ក៏ញុំាមុនទៅយើងមិនចង់ចេញទៅណាទេឆាប់ចេញទៅ» អ្នកបម្រើខំព្យាយាមគេចចេញពីការគប់របស់នាងរួចក៏ប្រញាប់នាំគ្នាទាញរបិទទ្វាចេញមកវិញព្រោះមិនចង់រំខាននាងតទៅទៀត
«អ្នកនាង Bojin អីក៏កាច់ម្លេះ»
«មែនហើយគួរអោយខ្លាចណាស់»ពួកស្រីបម្រើនិយាយរអ៊ូតិចៗតែពីរនាក់មុននិងដើរទៅខាងក្រោមវិញ

Bojin អ្នកមីងWhere stories live. Discover now