Part 29

436 18 1
                                    

Bojin ដែលកំពុងក្ដៅស្លឹកត្រចៀកនោះក៏ត្រូចលេបពាក្យសម្ដីចូកពោះវិញរួចក៏សម្លឹងមើលទៅ kei ដែលដើរចូកមកដោយអបមកជាមួយនិងមនុស្សស្រី ។ bojin និង evelyn បាត់មាត់ព្រមគ្នាររួចក៏ចោលភ្នែកទៅប្រសព្វនិងកែវភ្នែករបស់ kei
«បងនាំអ្នកណាមកនិង/ឯងនាំអ្មកណាមកនិង» ពួកនាងនិយាយព្រមគ្នារ ចំណែកឯងអ្នកដែលត្រូវគេចោតសួរវិញក៏យលដៃជ្រេងចង្កេះរួចក៏ដក់ដង្ហើធំ
«Evelyn នេះគឺជា nomi គូរដណ្ដឹងរបស់បង»
«ស្អីគេ/ថាម៉េច» ពួកនាងស្រែកចេញមកដំណើរគ្នារតែ evelyn នាងស្រែកលឺជានាងរហ័សបោះជំហានទៅរកសង្សាររបស់ខ្លួមហើយក៏បានទាញដៃរបស់ kei អោយចេញឆ្ងាយពី nomi
«ឯណាបន្ទប់របស់ខ្ងុំ» nomi អូសវ៉ាលីមកមុខនិងសម្លឹងមើលទៅ Bojin ដោយទឹកមុខស្មើរបំផុត
«ពួកឯងឆ្គួតក៏យ៉ាងម៉េចហាក់បានជានាំគ្នារមកដេកផ្ទះយើងអោយគ្រប់តែគ្នារនិង»
«លោកយាយជាអ្នកដេញមកទេអ្នកមីង» kei រហ័សលូក
មាត់និយាយដោយឃើញថានាងមើលទៅដូចជាខឹង គេអូសដៃនាងចូលក្នុងបន្ទប់ទាំងមិនខ្វល់ពីអ្នកដែលឈរនៅខាងក្រៅ

«ស្អីរបស់ឯងនិង kei ទៅនាំ nomi ស្អីមកទៀតហើយ»
«ខ្ងុំក៏មិនចង់ដែលតែលោកយាយរបស់ខ្ងុំជាអ្នកអោយ nomi មកនៅជាមួយខ្ងុំទេ » និយាយចប់ភ្លាមអ្នកដែលស្ដាប់នៅក៏ភាំងមួយសន្ទុះទើនិយាយតបទៅគេវិញ
«ចុះឯងមិនព្រមនាំនាងទៅផ្ទះឯងទៅ»
«មីង...ខ្ងុំ»
«មិនបាច់ទេពួកឯងបីអ្នកនៅទីនេះទៅទុកអោយយើងជាអ្នកចេញ»នាងនិយាយទាំងឆួលៗចុងចម្រុះរួចក៏បែលខ្លួនដើរទៅទូខោវអាវដើម្បីរៀបចំអីវ៉ាដាក់ក្នុងវ៉ាលី
«មីងស្ដាប់ខ្ងុំនិយាយសិន...ស្ដាប់ហេតុផលខ្លះបានទេ» bojin ធ្វើជាមិនដឹងមិនលឺនៅអ្វីដែលគេនិយាយធ្វើដូចជាគេមនុស្សអរូប ទោះជា kei គេខំប្រឹងនិយាយកាត់នាងយ៉ាងណាក៏ដោយ ដោយអត់មិនបាន kei ក៏បានយកជើងទាត់វ៉ាលីរបស់នាងដែលធ្វើអោយអាវដែលនាងបានប្រមូលបត់ទុកត្រូវបានខ្ទៀតចេញ គេចាប់ស្មាររបស់នាងទាំងពីនិងបែលខ្លួនរបស់នាងអោយមក
មើលមុខរបស់គេ
«ស្ដាប់ខ្ងុំមីងគ្មានសិទ្ធទៅណាទាំងអស់»
«ឯងជាស្អី ឯងជាស្អី ហេតុអីក៏ឯងមានសិទ្ធលើជីវិតយើងម្លេះ ឯងធ្វើបែបនេះមានន័យយ៉ាងម៉េចយើងនិងឯងគ្មានត្រូវអីជាគ្នា
ទេឯងគួរតែដឹង» នាងនិយាយម៉ាត់ៗចំៗដែលពាក្យសម្ដី
ទាំងនេះហាក់ដូចជាមានឥទ្ធិពលទៅលើគេ គេប្រលែង
ដៃចេញពីស្មាររបស់នាង បន្តិចមកគេស្រាប់តែសើចចេញមកដោយមិនដឹងថាអស់សំណើរនិងរឿងអ្វី គេសើចចេញមកបណ្ដើរនិងយកដៃញីសក់របស់គេបណ្ដើរ Bojin មើលទៅគេទាំងដើរថយក្រោយព្រោះមើលទៅគេដូចជាមនុស្សរោគចិត្តអីចិងគេសើចចេញមកនិងសក់រញ៉េរញ៉ែបែបនេះវាធ្វើអោយនាងកាត់តែបុកពោះ

«ឯងសើចស្អីនិង» នាងសួរទៅកាត់គេទាំងញ័រមាត់
«ខ្ងុំប្រហែលជាស្រួលជាមួយមីងពេកហើយបានជាមីងមិនទាន់ស្គាលខ្ងុំអស់បែបនេះ» គេនិយាយដោយញញឹមមកកាន់នាងរួចក៏យកដៃអង្អែលមុខ bojin ដៃរបស់គេត្រជាក់ដូចជាទឹកកកចំណែកស្នាមញញឹមវិញគឺរឹតរែត្រជាក់ជាងដៃរបស់គេទៅទៀត
«ឯងនេះរោគចិត្តគ្មានថ្ងៃជាទេ»អាចែនេះណាទោះភ័យខ្លាចគេយ៉ាងណាក៏ដោយក៏មិនភ្លេចអារឿងដៀលគេដែល
«រោគចិត្ត??ចាំខ្ងុំធ្វើអោយមើលថាមនុស្សរោគចិត្តវាយ៉ាងម៉េច» ថាចប់គេក៏បោះជំហានមករកនាង នាងនៅឈរត្រឹងនៅមួយកន្លែងព្រោះមិនដឹងត្រូវគេចទៅណាទៀត kei យកដៃដោះខ្សែក្រវ៉ាត់ចេញពីខោរបស់គេ។ Bojin ឈរខាំមាត់ទាំងមិនដឹងថាគេបប្រុងនិងធ្វើអ្វីមកមើលនាង
«ឯងចង់ធ្វើស្អីនិង»
«មកនេះ» មិននិយាយច្រើនគេចាប់ទាញដៃរបស់នាងមកយកចងនៅឯក្បាលគ្រែរកតែនាងត្រៀមខ្លួនមិនទាន
«នែឯងចងស្អីលែងយើងអាក្មេងឆ្គួត»
«រើទៅចង់គេចទៅណាមីងជឿងទេថាខ្ងុំវាយបំបាកជើង
របស់មីងមិនអោយទៅណាបាន»
«ឯងនេះអាក្រក់ដូចឳរបស់ឯងណាស់»
«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេ»គេឆ្ងូកមុខនិយាយជាមួយចប់ក៏បាមដើរចេញពីបន្ទប់បាត់ទុកអោយ Bojin អង្គុយទាំងមានខ្សែក្រវ៉ាតចង់ជាប់និងដៃរបស់នាង

Kei គ្រាន់តែចេញមកដល់ក្រៅបន្ទប់ភ្លាមទឹកមុខដ៏សែន
តាំងទឹងក៏ប្រែទៅជាធម្មតាទៅវិញគេដើរទៅរក evelyn និង nomi ដោយនិយាយសម្លេងធម្មតានិងសុភាពបុរសជាទីបំផុត
«Evelyn បងថាអូនគួរតែអោយ nomi គេងជាមួយ
អូនដែលទៅ»
«ទេអូនមិនអោយទេ»
«កុំចិងអីណា nomi មកនេះដោយសារតែលោកយាយរបស់បងបង្ខំនាងទេមិនជឿងសួរនាងទៅ» Evelyn សម្លឹងមើលទៅ nomi ដោយចង់បានចម្លើយពីនាង
«មែនហើយ»
«មិនអីទេចិងអូនទុកចិត្តលើបង» និយាយចប់ evelyn ក៏បានជួយយកអូវ៉ារបស់ nomi ចូលមកបន្ទប់របស់នាង

Bojin អ្នកមីងWhere stories live. Discover now