រីករាយក្នុងការអាន
"ជុងវ៉ុន"ឱបបានមួយសន្ទុះនីគីក៏ហៅឈ្មោះជុងវ៉ុនឡើងមក
"យ៉ាងមិច"ជុងវ៉ុនតបទៅនាយវិញគេមិនដែលឮនីគីហៅឈ្មោះគេពេញបែបនេះពីមុនមកទេ
"បងមានផ្ទៃពោះមែន"នីគីសួរពាក្យនេះឡើងធ្វើឲ្យជុងវ៉ុនគេគាំងខ្លាំងណាស់គេគាំងពិតមែនគេនិយាយអីមិនចេញទេពេលនេះ
តក់ ទឹកភ្នែកមួយដំណក់ស្រក់ចេញពីភ្នែករាងតូចគេគាំងនិយាយអ្វីមិនរួចទេតែក៏ហូរទឹកភ្នែកមកជំនួស
"បងពិតជាមានកូនតើពិតមែនទេ"នីគីដឹងថាពេលនេះជុងវ៉ុនកំពុងយំព្រោះទឹកភ្នែករាងតូចស្រក់លើដៃគេទើបគេសួរវាបញ្ជាក់ម្ដងទៀត
"ឯងដឹងវាមកពីហុីសឹងហ្យុងមែនទេ"ជុងវ៉ុនមិនតបនឹងគេតែនាយតូចក៏សួរទៅគេវិញ គេដឹងហើយថាហុីសឹងជាអ្នកប្រាប់ព្រោះមានតែហុីសឹងនឹងជេគទេដែលដឹងតែគេក៏មិនបានខឹងហុីសឹងដែរគេសួរនីគីនេះគ្រាន់តែចង់បញ្ជាក់ប៉ុណ្ណោះ
"ពិតមែនហើយ"នីគីប្រាប់ទៅគេវិញ នាយដឹងនេះដោយសារតែហុីសឹងប្រាប់មុនដំបូងនីគីនឹងលីណាបានទៅម៉ាតមួយកន្លែងចដន្យអីហុីសឹងបន្ទាប់ពីជុងវ៉ុនទៅផ្ទះហើយគេជូនជេគទៅទិញរបស់ប្រើប្រាស់ក៏បានជួបនីគីទើបគេសុំនីគីនិយាយគ្នាបន្តិចនីគីព្រមហើយហុីសឹងក៏បានប្រាប់នីគីតាមដំណើរនឹងទៅជាហេតុធ្វើឲ្យនីគីមករកជុងវ៉ុននោះ
"ហេតុអីបងមិនឲ្យគាត់ប្រាប់ខ្ញុំហេតុអីបងមិនចង់ឲ្យខ្ញុំដឹងថាកូននេះជាកូនរបស់ខ្ញុំមកលាក់វាពីខ្ញុំធ្វើអី"នីគីសួរទៅជុងវ៉ុនវិញទាំងខឹងនេះបើគេមិនបានហុីសឹងប្រាប់ទេគេគ្មានថ្ងៃដឹងឡើយ
"ប្រាប់ឯង បើប្រាប់ហើយតើបានអីមកវិញមិនមែនជាឯងទេហេស៎ដែលឲ្យយើងបំភ្លេចរឿងនៅថ្ងៃនោះចោលមិនមែនជាឯងទេហេស៎ដែលសុំមិនឲ្យយើងនិយាយប្រាប់អ្នកណា "ជុងវ៉ុនប្រាប់ទៅគេវិញទាំងទឹកភ្នែករហាម មិនមែនជានាយទេឬដែលឲ្យគេបំភ្លេចចឹងហើយតើឲ្យគេទៅប្រាប់នាយដោយរបៀបណា៎
"សុំទោស "នីគីស្ដាប់ពាក្យដែលជុងវ៉ុននិយាយរួចនាយក៏ពោលពាក្យសុំទោសទៅកាន់គេ គេដឹងៗថារាងតូចឈឺចាប់គេក៏កាន់តែមានអារម្មណ៍ខុសដោយសារទង្វើមួយឆាវនាយបានបំផ្លាញជុងវ៉ុន
YOU ARE READING
Novel Collection (End)
Short Storyប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា