part 5:ស្នេហ៍មនុស្សឡប់દᵕ̈૩

201 35 51
                                    

រីករាយក្នុងការអាន

បន្ទាប់ពីថ្ងៃដែលមានរឿងនឹងមកជុងវ៉ុនឧស្សាហ៍ឈឺណាស់មួយរយៈនេះគេចេះតែវិលមុខ រកក្អួតជាពិសេសនោះរកតែរបស់ជូរទេ ធ្វើឲ្យអ្នកក្នុងផ្ទះសង្ស័យគ្រប់គ្នា ហើយពេលនេះអ្នកស្រីសុីមក៏មិនបាននៅដែរគាត់ទៅប្រទេសអាមេរិកបាត់ហើយនៅតែម៉ែដោះនីនផានឹងអ្នកបម្រើប៉ុណ្ណោះ

"បងនីនផាមានម្ជូរទេ"ជុងវ៉ុនចុះមកខាងក្រោមសម្ដៅចូលទៅផ្ទះបាយសួរទៅនីនផាដែលឈរធ្វើម្ហូប

"អ្នកប្រុសរកម្ជូរទៀតហើយ នេះដូចដែលខ្ញុំសង្ស័យមែនហើយ"នីនផា

"បងសង្ស័យអី"ជុងវ៉ុន

"គឺបងគិតថាអ្នកប្រុសកំពុងមានកូន"នីនផាងាកមកនិយាយជាមួយរាងតូច

"អឹម   អ៊ួកៗ ម្ហូបស្អីនឹងបងក្លិនស្អុយណាស់  អ៊ួក"នីនផានិយាយមិនទាន់ផុតពីមាត់ផងជុងវ៉ុនក៏រកក្អួតទៀតហើយមិនដឹងជានីនផាធ្វើម្ហូបស្អីទេស្អុយដល់ថ្នាក់នេះ

"បងថាអ្នកប្រុសទៅពេទ្យសិនទៅចាំមកជូនទៅ"នីនផា

"បាទចឹងខ្ញុំទៅផ្លាស់ខោអាវសិន"ជុងវ៉ុនងល់ក្បាលយល់ព្រមព្រោះគេក៏ចង់ដឹងដែរថាខ្លួនកើតអីព្រោះមួយរយៈនេះក្អួតរហូត

"ជេគកំពុងធ្វើអី"ជុងវ៉ុនឡើងមកខាងលើឃើញរាងក្រាស់អង្គុយលើពូក

"ហិ ហិ កំពុងលេងហ្គេមនឹងណា៎"ជេគសើចហើយតបទៅវិញ

"នៅផ្ទះសិនទៅណាបើអផ្សុកទៅលេងជាមួយម៉ែដោះសិនទៅខ្ញុំមានការទៅក្រៅបន្តិចណា៎"ជុងវ៉ុន

"ជុងវ៉ុនទៅណា៎"ជេគឈប់លេងទូរស័ព្ទហើយងើបមុខសួររាងតូច

"ខ្ញុំទៅតែមួយភ្លែតទេតែហាមណា៎ហាមក្រឡុកអ្នកផ្ទះឲ្យឈឺក្បាល ខ្ញុំទៅសិនហើយ ជុប"រាងតូចផ្ដែផ្ដាំព្រោះបើមិនផ្ដាំទេហ៎ជេគច្បាស់ជាទៅក្រឡុកកូរអ្នកផ្ទះឲ្យឈឺខួរជាមួយហើយពេលខ្លះជុងវ៉ុនចង់ឆ្កួតដោយសារនាយដែរនឹងអាមនុស្សមិនស្រួលខ្លួនផងមកមើលនាយផង ផ្ដែផ្ដាំរួចរាងតូចថើបមាត់នាយបន្តិចមុននឹងចុះទៅខាងក្រោមហើយក៏ចេញទៅជាមួយនីនផាបាត់

ជេគពេលដឹងថារាងតូចទៅបាត់នាយក៏ប្រែទឹកមុខភ្លាមៗនឹងលើកទូរស័ព្ទតេទៅនរណាម្នាក់

Novel Collection (End)Where stories live. Discover now