រីករាយក្នុងការអាន
ឯអ្នកដែលត្រូវបានគេដេញចេញនោះគេក៏ដើរចេញទៅទាំងដំណើរយឺតៗតើនៅធ្វើអីទៀតបើគេដេញហើយនឹង ជុងវ៉ុនដើរដល់មាត់ទ្វារគេក៏បែរមកវិញហើយ..
ភឹប** រាងកាយតូចស្ដើងរត់មកឱបនាយជាប់ផ្ដេកក្បាលនឹងទ្រូងនាយ"សុំឱបតែបន្តិចទេណាពេលឱបហើយខ្ញុំនឹងចេញទៅហើយ"ជុងវ៉ុនសុំនាយគេគ្រាន់តែចង់ឱបនាយលើកចុងក្រោយបើនាយលែងចាំគេហើយតើគេមានរឿងអីត្រូវនៅ
"បាន"យល់ថាគេសុំហើយនាយក៏មិនចិត្តអាក្រក់ដែរ
"លោកដឹងទេឱបលោកធ្វើឲ្យខ្ញុំនឹកដល់គេម្នាក់នោះខ្លាំងណាស់"ជុងវ៉ុនពោលឡើងទឹកភ្នែកក៏ស្រក់មកគេទើបតែបែកនាយមិនដល់កន្លះថ្ងៃផងនាយក៏ប្រែប្រួលលែងចងចាំគេទៅហើយពេលនេះគេមានអារម្មណ៍នឹកនាយណាស់នឹកជេគដែលពូកែកូគេដូចកាលពីមុន
"អ្នកណាគេ"នាយក៏លើកដៃឱបវិញពេលដឹងដល់ដំណក់ទឹកដែលស្រក់លើអាវទើបសួរគេតាមក្រោយ
"ប្ដីរបស់ខ្ញុំ គេដូចលោកណាស់ដឹងទេខុសតែចរឹកបន្តិចទេ"ជុងវ៉ុនរឹតបន្តឹងកម្លាំងដៃឱបនាយកាន់តែខ្លាំងវាពិតជាកក់ក្ដៅណាស់គេសុំឱបនាយឲ្យយូរបន្តិចហើយតិចទៀតលែងមានឪកាសហើយ
"ប្ដីរបស់ងចរឹកយ៉ាងមិច"នាយសួរគេចង់ដឹងពិតមែន
"គឺគេដូចជាកូនក្មេងចឹងឡិកឡក់តែគួរឲ្យស្រលាញ់ណាស់ដឹងគេតែងតែកូរខ្ញុំគ្រប់ពេលពូកែយកចិត្តពូកែតាមលួងលោមណាស់ ហឹក ពេលនេះខ្ញុំនឹកគេតែមើលទៅវាគ្មានឱកាសនឹងបានជួបគេទៀតទេ"ជុងវ៉ុនរៀបរាប់ទាំងស្នាមញញឹមទឹកភ្នែកក៏ហូរមកមិនដាច់គេនឹកនាយពិតមែនព្រោះគេដឹងថាចាប់ពីពេលនេះទៅគេលែងបានជួបជេគរបស់គេហើយ ស្នេហាដែលមានឲ្យគ្នាវាក៏រសាត់បាត់ទៅតាមការចងចាំដែលជេគមានពីមុនផងដែរឥឡូវនេះមនុស្សម្នាក់នេះជាសុីមជេយ៉ុនមិនមែនជេគក្មេងឡិកឡក់របស់គេទេ ឯនាយក្រាស់វិញពេលឮហើយគេក៏អាណិតរាងតូចដែរគេចង់សើចបន្តិចអីបន្តិច
ជេគបានត្រឹមគិតក្នុងចិត្ត (ក្មេងល្ងង់)ហើយនាយក៏បន្តឲ្យជុងវ៉ុនឱបតាមចិត្ត
YOU ARE READING
Novel Collection (End)
Short Storyប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា