part 6:Never Love🍁

168 27 2
                                    

+ពេលយប់

នីគីដើរចេញពីបន្ទប់ទឹកមកឃើញជុងវ៉ុនអង្គុយលើពូកយកដៃអង្អែលពោះខ្លួនឯងនាយក៏ឡើងទៅលើគ្រែសម្ដៅទៅរករាងតូច

"នីគីធ្វើអី"ជុងវ៉ុនភ្ញាក់បន្តិចពេលដែររាងក្រាស់ស្រាប់តែដាក់ក្បាលកើយលើភ្លៅគេ

"សុំគេងបែបនេះបន្តិច"នាយតបទៅគេវិញហើយដៃដែលទំនេរនោះលើកទៅអង្អែលពោះដែលកំពុងមានដុំសាច់មួយដុំលូតលាស់នោះថ្នមៗ

"កូនធ្វើទុក្ខបងខ្លាំងទេ"នាយសួរទៅជុងវ៉ុន

"មិនខ្លាំងប៉ុន្មានទេ មួយខែមកនេះក៏ចេះតែក្អួតបែបនឹងឯង"ជុងវ៉ុនតបទៅវិញគេលើកដៃអង្អែលក្បាលនាយថ្នមៗឯនីគីវិញនាយក៏បិទភ្នែកពេលគេអង្អែលក្បាលអីបែបនេះ(បើមីញុមវិញហ៎តែគេលេងក្បាលនុងដឹងតែដេកលក់ហើយ)

"នីគីបើឯងមកទទួលខុសត្រូវលើយើងចុះសង្សារឯងគិតយ៉ាងមិច"ជុងវ៉ុនសួរទៅនាយ

"បែកគ្នាបាត់ហើយ"នីគីឆ្លើយហីៗ

"ហេតុអី"គេសួរបន្ត

"បងមិនបាច់ចង់ដឹងទេថាហេតុអី យ៉ាងមិចចង់ឲ្យខ្ញុំទៅរកនាងវិញហេស៎"នីគីសួរទៅគេ

"អត់....អត់ទេ"ជុងវ៉ុនឆ្លើយទៅនាយវិញរួចក៏ស្ងាត់

"ជុងវ៉ុន"បិទភ្នែកមួយសន្ទុះរាងក្រាស់ក៏ហៅ

"ហឹម"ជុងវ៉ុនក្រហឹមបន្តិច

"ចាប់ពីថ្ងៃនេះទៅត្រូវប្ដូរការហៅ ហ្យុងត្រូវហៅខ្ញុំថាបងហើយហៅខ្លួនឯងថាអូន"នីគីងើបអង្គុយហើយនិយាយហើយរាងតូច

"ស្អីរបស់ឯងយើងមិនហៅទេ នែយើងអាយុបងឯងឲ្យហៅឯងបងវាមិនសម"ជុងវ៉ុន  វាមិនសមមែននឹងនាយប្អូនគេហើយទៅឲ្យគេហៅបង

" បងជាប្រពន្ធខ្ញុំជាប្ដីត្រូវហៅបងអូនបែបនឹងហើយបងសាកនិយាយទៅមើលហៅត្រូវហៅខ្ញុំថាបងនីគី"នីគី

"យើងមិន....អឺសាកក៏បានដែរ"មុនដំបូងគេថារកប្រកែកតែគេឃើញក្រសែភ្នែកនីគីហើយគេក៏ហៅ

"ប...បងនី.....នីគី"ជុងវ៉ុនហៅទាំងទាក់ៗគេមិនទម្លាប់មាត់ទេ

"ហៅឲ្យស្រួលបួលទៅមើល"នីគីបង្គាប់ឲ្យគេហៅម្ដងទៀតគ្រាន់តែហៅគេបងសោះមានអីទៅពិបាក

Novel Collection (End)Where stories live. Discover now