រីករាយក្នុងការអាន
ការរៀបការអ្នកណាក៏ពេញចិត្តដែរជាពិសេសនៅពេលដែលបានរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ តែសម្រាប់មនុស្សម្នាក់ដែលមានឈ្មោះថា ផាក ជុងស៊ុង(ជេយ៍)វិញនាយមិនបានពេញចិត្តទេព្រោះមង្គលការនេះមិនបានកើតឡើងដោយក្ដីស្រលាញ់វាកើតឡើងដោយសារម្ដាយឪពុកនាយរៀបចំឲ្យ ហើយ យ៉ាងជុងវ៉ុន នេះហើយគឺជាភរិយារបស់នាយ ជុងវ៉ុនត្រូវជាប្អូនជីដូនមួយនឹងនាយផងដែរឪពុកម្ដាយរាងតូចស្លាប់ចោលនាយតូចតាំងពីយូរមកហើយព្រោះគ្រោះថ្នាក់ចរាចរណ៍ ជេយ៍អាយុ25ជុងវ៉ុនអាយុ24
"បងជេយ៍"សម្លេងរបស់នាយតូចក៏បានស្រែកឡើងពេលនេះជុងវ៉ុនកំពុងនៅមុខបន្ទប់នាយ រៀបរាប់ទៅចុះត្បិតតែជាប្ដីប្រពន្ធពិតមែនតែពួកគេគេងបន្ទប់ផ្សេងគ្នាព្រោះជេយ៍មិនចង់ឲ្យជុងវ៉ុនមកនៅជាមួយ
"វាស្អីឯង ហៅនោះហៅ"ជេយ៍តបវិញនាយកំពុងតែធ្វើការ ហើយនេះឯងគឺជាចរឹកនាយពេលនៅជាមួយប្រពន្ធ កាច ចរឹកអាក្រក់ សម្ដីអាក្រក់ សោះកក្រោះ ទង្វើអាក្រក់ៗនាយតែងតែបង្ហាញឲ្យជុងវ៉ុនឃើញព្រោះនាយមិនបានស្រលាញ់ជុងវ៉ុនទេនាយស្អប់ជុងវ៉ុនតាំងពីដើមទោះរាងតូចជាមនុស្សល្អក៏ដោយហើយពេលដឹងថាជុងវ៉ុនរៀបការជាមួយខ្លួនទៀតនាយ រឹតតែស្អប់រាងតូចលើសដើម
"ខ្ញុំចូលទៅបានទេ ខ្ញុំយកខោអាវទៅបោក"ជុងវ៉ុនតប
"មិនប្រកាច់ចូលមក នៅស្រែកហៅដល់ណាទៀត"ជេយ៍តបទាំងខឹងមិនដឹងយ៉ាងមិចឲ្យតែពេលនៅជាមួយជុងវ៉ុននាយតែងតែខឹង
"បាទ"ជុងវ៉ុនតបហើយនាយតូចក៏ចូលទៅប្រមូលខោអាវនាយយកទៅបោក គេសមហើយសមនឹងពាក្យសម្ដីទង្វើអាក្រក់របស់ប្ដីដែលធ្វើមកលើគេហើយ ណាមួយព្រោះតែស្រលាញ់ទើបមិនមាត់កតបតនឹងនាយវិញគេស្រលាញ់ទើបគេទ្រាំទោះប្ដីអាក្រក់យ៉ាងមិចក៏គេស្រលាញ់
ជុងវ៉ុនបន្ទាប់ពីប្រមូលរួចហើយរាងតូចក៏កាន់កន្រ្តកខោអាវចុះមកក្រោមដើម្បីយកទៅបោក គេមិនអាចបោកនឹងម៉ាសុីនបានទេព្រោះជេយ៍បានបញ្ជាឲ្យបោកនឹងដៃ
"អ្នកប្រុស មោះខ្ញុំជួយ"លីលី នាងឃើញចៅហ្វាយចុះមកទាំងខោអាវសំពីងសំពោងនាងក៏រត់ទៅជួយ
YOU ARE READING
Novel Collection (End)
القصة القصيرةប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា