part 7:Never Love🍁(the End)

192 22 9
                                    

រីករាយក្នុងការអាន

កំពុងតែសប្បាយសុខៗក៏មានសម្លេងមួយមកកាត់ធ្វើឲ្យអ្នកទាំងអស់គ្នាត្រូវងាកទៅរកប្រភពសម្លេង

"នីគី"

"លីណាមកបានយ៉ាងមិច"នីគីក្រោកឈរដើរទៅជិតនាងរួចសួរ

"អូនមករកបងនឹងហើយ ហេតុអីបងមិនលើកទូរស័ព្ទអូន"នាងនិយាយហើយក៏ឱបដៃនីគីជាប់ ជុងវ៉ុនវិញគេចាប់ផ្តើមមានអារម្មណ៍មិនស្រួលទេ

"នាងជាអ្នកណា៎នីគី"លោកស្រីរីយ៉ាគាត់មើលសកម្មភាពនាងមួយសន្ទុះគាត់ក៏សួរទៅកូន

"នាងគឺ...."

"ខ្ញុំជាសង្សារបងនីគី ជម្រាបសួរម៉ាក់ក្មេក"មិនឲ្យនីគីនិយាយទាន់ទេនាងនិយាយកាត់

"ហឹស ចរឹកបែបនេះចង់ធ្វើកូនប្រសារយើង"គាត់សម្លឹងមើលនាងមួយសន្ទុះគាត់ក៏និយាយឡើងចរឹកចឹងចង់ធ្វើកូនប្រសារគាត់មើលតែការស្លៀកពាក់លិចលើលិចក្រោមចរឹកមិនសូវល្អប៉ុន្មានទេ

"នីគីមើលម៉ាក់បងនិយាយចុះ"លីណា

"បានហើយលីណា លែងខ្ញុំទៅយើងបាននិយាយគ្នាហើយតើមិនចឹងរឿងយើងគឺចប់ហើយពេលនេះខ្ញុំមានបហរពន្ធកូនហើយនាងល្មមឈប់រំខានខ្ញុំហើយ"នីគីនិយាយទាំងធុញទ្រាន់នឹងនាងនាយបេះដៃនាងចេញពីខ្លួនហើយដើរទៅរកជុងវ៉ុនដែលអង្គុយនៅលើសាឡុងទាំងមុខស្រងូតស្រងាត់

"ប្រ...ប្រពន្ធហេស៎ឯណាទៅខ្ញុំមិនឃើញ"លីណាតបទៅវិញគេមិនឃើញមានមនុស្សស្រីណាផងហើយនាយមកថានាយមានប្រពន្ធនាងមិនជឿ

"នេះអីប្រពន្ធខ្ញុំ"រាងក្រាស់និយាយដោយក្រសិបចង្កេះជុងវ៉ុនជាប់ ឯជុងវ៉ុនគេក៏រាងសប្បាយចិត្តវិញហើយដែលនីគីជ្រើសរើសគេ

"ហឹសដូចខ្ញុំថាមិនខុសគេ ខ្លួនជាប្រុសតែទាក់បានគ្រប់មនុស្សមិនលើកលែងសូម្បីប្អូនខ្លួនឯងថោកទាបណាស់យ៉ាងជុងវ៉ុនខ្ញុំមើលដឹងតាំងពីដំបូងថាឯងស្រលាញ់សង្សារខ្ញុំតែគេមិនចាប់អារម្មណ៍ទើបឯងព្យាយាមទាក់គេ"លីណានិយាយទាំងមើលងាយរាងតូច

ផាច់*

"នាងគ្មានសិទ្ធមើលងាយកូនប្រសារខ្ញុំហើយឆាប់បកក្បាលចេញពីផ្ទះខ្ញុំឲ្យឆាប់"លោកស្រីរីយ៉ាពេលឮនាងមើលងាយជុងវ៉ុនហើយគាត់ក៏ក្រោកទៅទះនាងមួយដៃមានសិទ្ធអីមកមើលងាយកូនគាត់

Novel Collection (End)Where stories live. Discover now