part 5:loveᥫ᭡

143 25 16
                                    

រីករាយក្នុងការអាន

ពេលល្ងាចឈានចូលមកដល់ជុងវ៉ុនស្លៀកពាក់ស្អាតបាតដើម្បីទៅទទួលបងជីដូនមួយរបស់គេ អេ៎និយាយបែបនេះមិនត្រូវទេគឺទៅទទួលគូរដណ្ដឹងគេវិញបានត្រូវ

"ហីយ៉ាកូនម៉ាក់ស្អាតណាស់នាក៎ប្រហែលបងឯងលង់ងើបលែងរួចហើយមើលទៅ"លោកស្រីយ៉ាងឃើញកូនចុះមកភ្លាមក៏សរសើរកូនភ្លែតអួយនិយាយមែនណាកូនគាត់នេះស្អាតណាស់កូននឹងកាត់តាមគាត់នឹងឯង

"ហិ ហិ ម៉ាក់ចេះតែនិយាយហើយ"ជុងវ៉ុនវិញគ្នានោះសើចឡើងស្រស់ងាយណាម៉ែសរសើរនោះបានគាត់សរសើរម្ដងជោរហ្មង

"សើចស្រស់បែបនេះកាត់ចិត្តបានហើយមែនទេ"លោកយ៉ាង

"បានហើយប៉ា"ជុងវ៉ុន

"ប៉ុន្មានភាគរយដែរលោកកូន"លោកយ៉ាង  គាត់ដឹងណាស់ថាកូនគាត់មិនទាន់ដាច់ចិត្តពីនាយទេ

"1%តែប៉ា99%ទៀតខ្ញុំកំពុងព្យាយាមហើយ"ជុងវ៉ុន

"ចឹងក៏ខំនិយាយដែរ អា៎បានហើយទៅទទួលកូនប្រសារម៉ាក់មក"លោកស្រីយ៉ាង

"ចឹងកូនទៅហើយ អួយនេះអនាគតប្ដីមកហើយទេដឹងចឹងទៅហើយម៉ាក់ Bey Bey"ជុងវ៉ុននិយាយរួចគេដើរចេញទៅដោយភាពជឿជាក់សំខាន់ពាក់វែនតាខ្មៅឡើងលូយ ហីទៅទទួលអនាគតប្ដីផងត្រូវតែលែងខ្លួនឲ្យស្អាតហើយ ចង់ប្រាប់ថាទោះគេកាត់ចិត្តមិនបានក៏ត្រូវតែកាត់ចិត្តដែរឡូវគេលែងខ្វល់ហើយព្រោះអនាគតប្ដីគេក៏សង្ហារដែរ

មកមើលខាងហុីសឹងវិញពេលនេះនីគីបានមកឈប់ពីមុខបន្ទប់នាយ(ហុីសឹងនៅខុនដូរជួលព្រោះគេមកពីជនបទ) អេពីម្សិលមិញនីគីថាឲ្យហុីសឹងទៅយកតែចុះនេះនីគីជាអ្នកមកយកហុីសឹងវិញ ពេលហុីសឹងចេញមកហើយនីគីបានឌុបនាយទៅព្រលានយន្តហោះ  ដល់ម៉ោងហើយដល់ម៉ោងចាប់ចម្រិតកូនគេហើយបងពីនាក់នេះ

+ព្រលានយន្តហោះ

ជុងវ៉ុនបានមកដល់ព្រលានយន្យហោះហើយគេព្រយាមងាករកមើលគូរដណ្ដឹងតែអត់ឃើញហើយគេអត់បានចាប់អារម្មណ៍ទេថាមានមនុស្សតាមលួចមើលគេហើយមនុស្សនឹងមានណាគេក្រៅពីលោកបងពីរនាក់នោះ

"ជុងវ៉ុន~~~~"ហៃយ៉ានេះនឹកដើមដង្ហើមដល់តែម្ដងមិញនេះជុងវ៉ុនលួចជេរក្នុងចិត្តថាកាលបានមកតែឡូវឮសម្លេងហៅបាត់ រាងតូចងាកមុខទៅមើលគូរដណ្ដឹងរួចក៏ញញឹមស្ញេញ

Novel Collection (End)Where stories live. Discover now