រីករាយក្នុងការអាន
ពេលល្ងាចបានឈានចូលមកដល់ងាកមកមើលក្នុងផ្ទះឯណេះវិញក៏បានឃើញមានមនុស្សពីនាក់កំពុងមមាញឹកក្នុងការធ្វើម្ហូបហើយគ្មានអ្នកណាគេក្រៅពីជុងវ៉ុននឹងលីលីនេះឯង
"អ្នកប្រុសធ្វើម្ហូបអីច្រើនម្ល៉េះថ្ងៃនេះ"លីលីនាងសួរព្រោះជុងវ៉ុនអត់បានប្រាប់នាងទេថាមានភ្ញៀវមក
"អរ គឺសង្សារមកជេយ៍មកលេងនឹងណា៎គាត់ក៏ឲ្យខ្ញុំរៀបចំឲ្យ"ជុងវ៉ុនតបវិញទាំងរវល់លាងបន្លែ
"អ្នកប្រុស"លីលីស្រាប់តែហៅរាងតូចតិចៗនាងមានអារម្មណ៍ថាអាណិតជុងវ៉ុនខ្លាំងហេតុអីគេល្អយ៉ាងនេះប្ដីមានស្រីហើយមកធ្វើអាហារឲ្យស្រីរបស់ប្ដីទៀតតើចិត្តគេមិនឈឺទេមែនទេ
"មានការអីមែនទេលីលី "ជុងវ៉ុនងាកមករកនាងពេលនាងស្រាប់តែហៅគេតិចៗ
"អ្នកប្រុសអាចទ្រាំបានទៀតមែនទេទាំងដែលលោកប្រុសធ្វើទង្វើបែបនេះ"លីលីសួរ
"លីលី ខ្ញុំ...."រាងតូចគាំងអណ្ដាតនិយាយលែងចេញតែម្ដងពេលលីលីសួរបែបនេះ គេឈឺណា៎តែមិនអាចនិយាយបានគេទ្រាំមិនចង់បានទេតែក៏ព្យាយាម
"ខ្ញុំដឹងណា៎ថាអ្នកប្រុសឈឺ អ្នកប្រុសមានរឿងអីអាចនិយាយជាមួយខ្ញុំបានចាត់ទុកថាខ្ញុំជាប្អូនស្រីអ្នកប្រុសក៏បានអ្នកប្រុសនិយាយមក"លីលីចាប់ដៃរាងតូចនិយាយហាក់ដូចជានាងបានផ្ដល់កម្លាំងចិត្តឲ្យជុងវ៉ុនចឹង
"លីលី ខ្ញុំឈឺ ហឹកៗខ្ញុំក៏មិនយល់ដូចគ្នាថាហេតុអីក៏គាត់ស្អប់ខ្ញុំ មិនមែនខ្ញុំមិនឈឺទេតែសួរថាខ្ញុំអាចធ្វើអ្វីបានក្រៅពីទ្រាំ? ខ្ញុំក៏ហត់តែមកពីស្រឡាញ់ទើបខ្ញុំស៊ូទ្រាំ ហ្ហឹក ពេលខ្លះខ្ញុំក៏ចង់បានការថ្នាក់ថ្នមដែរតែជំនួសដោយការថ្នាក់ថ្នមគាត់តែងតែមើលងាយខ្ញុំគាត់តែងតែប្រើសម្ដីអាក្រក់ៗមកលើខ្ញុំហឹកៗ"ជុងវ៉ុនយំចេញមកគេទ្រាំយូរហើយគេដឹងៗថានាយមិនស្រលាញ់គេ តែអាខួរក្បាលគេនេះមិនអាចបញ្ជាឲ្យគេដើរចេញពីនាយបានទេ
"អ្នកប្រុស កុំយំអីណា៎"លីលីទាញជុងវ៉ុនមកឱបនាងអាណិតរាងតូចណាស់បើនាងជាជុងវ៉ុននាងរត់ចោលយូរហើយមិនមែននៅទ្រាំទេ
YOU ARE READING
Novel Collection (End)
Historia Cortaប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា