part 5:my Mafia ᰔ

222 35 25
                                    

រីករាយក្នុងការអាន

បន្ទាប់ពីទៅនិយាយជាមួយកូនចៅរួចមកសុងហ៊ុនក៏បានឡើងមកខាងលើវិញដោយមានកាន់អាហារមួយថាសមកជាមួយនាយយកមកបញ្ចុកជុងវ៉ុនដែលអង្គុយនៅលើពូកមើលទៅឃ្លានខ្លាំងណាស់ហើយបានជាញុាំច្រើនបែបនេះ

"ពូ សួរមួយបានទេ"ជុងវ៉ុនញុាំរហូតដល់ឆ្អែតទើបគេហៅនាយ

"សួរមកអូនសួរប៉ុន្មានសំណួរក៏សួរមក"សុងហ៊ុន

"បងស្រីស៊ូអាទៅណាហើយមិចមិនឃើញគាត់ចឹង"ជុងវ៉ុនសួរ

"អូនកុំសួរពីមនុស្សដែលធ្វើបាបអូនបានទេ"សុងហ៊ុនតបវិញនេះជុងវ៉ុនគិតស្អីបានជាសួររកនាងទាំងដែលនាងធ្វើបាបនឹងបង្អត់បាយខ្លួនឡើងមួយថ្ងៃ

"គាត់មិនបានធ្វើបាបអូនឯណា គាត់គ្រាន់តែប្រើអូនតើ"ជុងវ៉ុន

"គ្រាន់តែប្រើ? ប្រើអូនឲ្យធ្វើការងារក្នុងភូមិទាំងអស់ដោយមិនឲ្យសម្រាកមិនឲ្យញុាំបាយពេញមួយថ្ងៃនឹងមែនទេ"សុងហ៊ុនគំហកបន្តិចព្រោះនាយនៅខឹងនឹងនាងបើចាប់ខ្មោចនាងបាននោះគេចាប់ធ្វើបាបទៀតហើយមិនឲ្យទៅចាប់ជាតិថ្មីបានទេ

"ព្រោះបងស្រីស៊ូអាស្រលាញ់ពូនោះអីទើបគាត់ធ្វើបែបនោះ"ជុងវ៉ុនគេដឹងថានាងធ្វើបាបគេព្រោះនាងស្រលាញ់សុងហ៊ុនគេមើលតាមតែកែវភ្នែកនាងក៏ដឹងថានាងស្រលាញ់សុងហ៊ុនដែរ.

"បានឈប់និយាយពីនាងទៅបងមិនឲ្យអ្នកដែលធ្វើបាបអូនរួចខ្លួនទេ"សុងហ៊ុន

"ពូ "ស្ងាត់មួយសន្ទុះជុងវ៉ុនក៏ហៅ

"អូនចេះហៅពាក្យផ្សេងក្រៅពីពាក្យពូដែលទេ តាំងពីមកនៅអូនមិនដែលហៅបងថាបងទេ "សុងហ៊ុនស្រែកនាយកំពុងមួម៉ៅរឿងការងារហើយរឿងដែលស៊ូអាធ្វើបាបរាងតូចផងហើយមកជុងវ៉ុនហៅពូបែបនេះទៀតនាយខឹងលើសដើមព្រោះគេមិនដែលជុងវ៉ុនហៅគេថាបងម្ដងណាឡើយ

"សុំទោស ហឹក អូនសុំទោស"ដឹងថានាយខឹងដែលហៅថាពូទើបរហ័សសុំទោសទាំងទឹកភ្នែកចាប់ផ្ដើមហូរព្រោះគេមិនចូលចិត្តពេលនាយស្ដីឲ្យរាល់ដងនាយតែងតែនិយាយសម្ដីថ្នមជាមួយគេតែពេលនេះមើលចុះមកស្រែកដាក់គេទៀតហើយ

Novel Collection (End)Where stories live. Discover now