រីករាយក្នុងការអាន
"ចៅហ្វាយ"យ៉ូលដើរចូលមកក្នុងភូមិគ្រឹះហើយហៅអ្នកដែលមាននាមថាជាចៅហ្វាយរបស់ខ្លួន
"មានការអី"សុងហ៊ុនអង្គុយនៅលើសាឡុងៃភូមិគ្រឹះហើយសួរទៅកាន់កូនចៅវិញ
"រឿងដែលចៅហ្វាយឲ្យខ្ញុំស៊ើបនោះ"យ៉ូល
"អឹម"សុងហ៊ុនមិនបានតបទេនាយគ្រាន់តែក្រហឹមយ៉ូលក៏បានហុចឯកសារនោះឲ្យទៅសុងហ៊ុន នាយកម្ល៉ោះម៉ាហ្វៀមើលវាមួយសន្ទុះក៏ញញឹមឡើងបន្តិច
"ឈ្មោះយ៉ាង ជុងវ៉ុនហេស៎ អាយុក្មេងខ្លាំងណាស់"សុងហ៊ុននាយហាក់ពេញចិត្តនឹងឈ្មោះនេះណាស់នាយញញឹមគែមមាត់តិចៗតែក៏ប្រែទឹកមុខមកវិញពេលឮសម្ដីយ៉ូល
"តែខ្ញុំក៏អាណិតអាល្អិតនោះណាស់ចៅហ្វាយគិតមើលទៅក្មេងមិនទាន់គ្រប់អាយុល្អផងត្រូវមករងទុក្ខវេទនាត្រូវរកលុយមកឲ្យម្ដាយមីងពេលរកមិនបានក៏ត្រូវបានធ្វើបាបតើគិតមើលទៅគេវេទនាប៉ុណ្ណា"យ៉ូលនិយាយគេធ្លាប់យល់អារម្មណ៍មួយនេះព្រោះគេផ្ទាល់ក៏ធ្លាប់មានជីវិតស្រដៀងជុងវ៉ុនដែរដោយសារតែបានសុងហ៊ុនជួយទេទើបជីវិតគេរួចផុតពីទុក្ខដល់សព្វថ្ងៃនេះ
"ស្អែកយើងនឹងទៅជួបអ្នកស្រីឡរ៉ា"សុងហ៊ុននិយាយគេស្គាល់ឈ្មោះគាត់ដោយសារតែនាយបានឲ្យកូនចៅទៅស៊ើបមនុស្សដូចជាផាកសុងហ៊ុនបើចង់ដឹងអ្វីគឺត្រូវតែដឹងឲ្យបាន
"ចៅហ្វាយទៅធ្វើអី"យ៉ូលយល់ពីគោលបំណងនាយតែគេសួរពើព្រោះចៅហ្វាយគេដូចប្លែកៗដល់ហើយតាំងពីជួបជុងវ៉ុនមក
"ឯងដឹងពីគោលបំណងយើងច្បាស់ណាស់យ៉ូល"សុងហ៊ុនតបនាយដឹងណាថាកូនចៅនេះយល់តែគេធ្វើជាមិនដឹង
"ចៅហ្វាយទុកផ្លូវឲ្យក្មេងរស់ផងបានទេគេអនាគតវែងឆ្ងាយ "យ៉ូលនិយាយ
"យ៉ូលឯងដឹងពីយើងហើយមែនទេ របស់ណាដែលយើងចង់បានហើយគឺត្រូវតែយកឲ្យបានមិនថាដោយវិធីណា៎ក៏ដោយ"សុងហ៊ុនតបគេពិតជាចាប់អារម្មណ៍អាល្អិតនឹងពិតមែននាយក៏មិនយល់ពីខ្លួនដែរហេតុអីគ្រាន់តែជួបមុខគេក៏មានអារម្មណ៍ថាចូលចិត្តជុងវ៉ុនភ្លាមទាំងដែលរាល់ដងមានមនុស្សស្រីស្អាតសិចសុីច្រើនណាស់មកថ្វាយខ្លួនឲ្យនាយតែនាយមិនទាំងខ្វល់ផង អាល្អិតនេះអស្ចារ្យពេកហើយដឹងទេ
YOU ARE READING
Novel Collection (End)
Contoប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា